ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​រោងចក្រ​ម្តងនេះ​យំ​មិន​ចេញ​ទេ អស់​ជិត​៤​ម៉ឺន​ដុល្លារ​ត្រឹមតែ​មួយ​ភ្លែត

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជិត​០៥​នាក់​បាន​ធ្វើ​សកម្មភាព​ចូល​គាស់​ទូដែក​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យក​ទ្រព្យសម្បត្តិ​ជិត​៤​ម៉ឺន​ដុល្លារ រួច​រត់គេច​ខ្លួន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០២ ខែធ្នូ​នេះ នៅ​ចំនុច​ក្នុង​រោងចក្រ Eminent Garment…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជិត​០៥​នាក់​បាន​ធ្វើ​សកម្មភាព​ចូល​គាស់​ទូដែក​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យក​ទ្រព្យសម្បត្តិ​ជិត​៤​ម៉ឺន​ដុល្លារ រួច​រត់គេច​ខ្លួន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០២ ខែធ្នូ​នេះ នៅ​ចំនុច​ក្នុង​រោងចក្រ Eminent Garment (​ខេ​ម​បូ​ឌា ហ្គា​ឌិន លីមីត​ធី​ត​) ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បាន​បន្ត​ជន​រង​គ្រោះ​ឈ្មោះ Peng Hao Jun ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​នាយក​គ្រប់គ្រង​រោងចក្រ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ។ ជនសង្ស័យ​មាន​ចំនួន​៣​នាក់ រត់គេច​ខ្លួន​មិន​ស្គាល់​អត្តសញ្ញាណ ។

សម្ភារ​បាត់បង់​ខូចខាត​មាន ខូច​ទូដែក​ចំនួន​០១​គ្រឿង បាត់ប្រាក់​ដុល្លារ​៣១.៥៧២​ដុល្លារ ។ វត្ថុ​តាង​ចាប់​យក បំណែក​ទូដែក​ចំនួន​០១​គ្រឿង ។

លោក លន ច​ន្ថា​រ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​០២ ខែធ្នូ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​៣​នាក់​បាន​ចូល​មក​ក្នុង​អគារ​រោងចក្រ ហើយ​ធ្វើ​សកម្មភាព​គាស់​ទូដែក​លួច​យក​ប្រាក់​អស់​ចំនួន​៣១.៥៧២​ដុល្លារ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​កម្លាំង​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត​សហការ​កម្លាំង​ព្រហ្មទណ្ឌ​ខេត្ត​ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​សង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ