ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​បន្ថយ​របួស​ក្បាល​ដោយ​ចូលរួម​បង្កើន​សុវត្ថិភាព​នៅ​ពេល​បើកបរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហេដ្ឋារចនាសម្ព័ន្ធ​រីក​ចម្រើន​ជា​ពិសេស​ផ្លូវថ្នល់​កាន់តែ​ល្អ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក៏​កាន់តែ​កើនឡើង​ជាមួយ​មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់​ប្រភេទ ។ តែ​វា​ក៏​ជា​កត្តា​មួយ​ប្រឈម​មុខ​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ហើយ​បើ​តាម​របាយការណ៍​របស់​រដ្ឋាភិបាល គឺ​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ ជាមួយ​គ្នា​នេះ​ដែរ បើ​គ្រាន់តែ​របាយការណ៍​ដាច់​ដោយឡែក​មួយ​របស់​មន្ទីរពេទ្យ…

រាជធានី​ភ្នំពេញ ៖ ហេដ្ឋារចនាសម្ព័ន្ធ​រីក​ចម្រើន​ជា​ពិសេស​ផ្លូវថ្នល់​កាន់តែ​ល្អ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក៏​កាន់តែ​កើនឡើង​ជាមួយ​មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់​ប្រភេទ ។ តែ​វា​ក៏​ជា​កត្តា​មួយ​ប្រឈម​មុខ​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ហើយ​បើ​តាម​របាយការណ៍​របស់​រដ្ឋាភិបាល គឺ​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។

ជាមួយ​គ្នា​នេះ​ដែរ បើ​គ្រាន់តែ​របាយការណ៍​ដាច់​ដោយឡែក​មួយ​របស់​មន្ទីរពេទ្យ រ៉ូ​យា​ល់ ភ្នំពេញ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍ គឺ​មាន​អា​ត្រា​ខ្ពស់​ហើយ​ក៏​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ​ផង​ដែរ ក្នុង​នោះ​ក៏​មាន​មូលហេតុ​ផ្សេង​ៗ​ទៀត​ដូច​ជាទី ១- គ្រោះថ្នាក់​ចរាចរណ៍​មាន​ប្រមាណ​៤០% ទី​២- បណ្តាល​មក​ពី​ការ​ដួល​ផ្សេង​ៗ៣៥% និង​ទី ៣ ដោយ​ការ​វាយតប់​គ្នា​មាន ៧% ដែល​នេះ​គ្រាន់តែ​របាយការណ៍​ដែល​ទទួល​បាន​ពី​មន្ទីរពេទ្យ​រ៉ូ​យា​ល់​ភ្នំពេញ តែ​មួយ​ប៉ុណ្ណោះ ។

ទន្ទឹម​នឹង​ការ​កើត​មាន​ឡើង​នូវ​បញ្ហា​ខាងលើ​នេះ​មន្ទីរពេទ្យ រ៉ូ​យា​ល់ ភ្នំពេញ សូម​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ចៀស​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេង​ៗ ដូច​ជា ៖ ការ​បើកបរ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ដោយ​មិន​ត្រូវ​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​, ហាម​សេព​គ្រឿង​ស្រវឹង ហាម​បើកបរ​ប​នៅ​ពេល​ងងុយគេង​, ត្រូវ​បើកបរ​តាម​ល្បឿន​កំណត់​, ត្រូវ​គោរព​ស្លាក​សញ្ញា​ចរាចរណ៍​ឱ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ