ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២៦គ្រួសា​រងគ្រោះអគ្គិ​ភ័យទទួលអំណោយ​កកាបាទក្រហម​ខេត្ត​

9 ឆ្នាំ មុន

ខេត្ត​​ឧត្តរមាន​ជ័យ ៖ ​ក្រោយពេល​អគ្គិ​ភ័យ​បានលេបត្រ​បាក់់ឆាប​ឆេះផ្ទះ​ហ្មត់់កាល​ពីវេ​លាម៉ោង១១​ព្រឹក​ថ្ងៃទី២៣​​​ឧសភា ​​២០១៤​​ស្ថិត​​នៅក្នុង​ភូមិអូ​រចិញ្ជៀ​ន ​ឃុំអន្លង់វែ​ង​ ​ស្រុកអន្លង់​វែង​ ​លោកស​​ ថាវី​ អភិបាល​​ខេត្ត​ឧត្តរមានជ័យ​​​បានដឹកនាំ​មន្រ្តីជុំវិញ​​ខេត្តនិ​ង​មន្រ្តីសា​ខា​កកា​បាទ​ក្រហម​កម្ពុ​ជា​

ខេត្ត​​ឧត្តរមាន​ជ័យ ៖ ​ក្រោយពេល​អគ្គិ​ភ័យ​បានលេបត្រ​បាក់់ឆាប​ឆេះផ្ទះ​ហ្មត់់កាល​ពីវេ​លាម៉ោង១១​ព្រឹក​ថ្ងៃទី២៣​​​ឧសភា ​​២០១៤​​ស្ថិត​​នៅក្នុង​ភូមិអូ​រចិញ្ជៀ​ន ​ឃុំអន្លង់វែ​ង​ ​ស្រុកអន្លង់​វែង​ ​លោកស​​ ថាវី​ អភិបាល​​ខេត្ត​ឧត្តរមានជ័យ​​​បានដឹកនាំ​មន្រ្តីជុំវិញ​​ខេត្តនិ​ង​មន្រ្តីសា​ខា​កកា​បាទ​ក្រហម​កម្ពុ​ជា​ខេត្ត​​នាំយក​​អំណោយ​ទៅ​ឧបត្ថម្ភ​​ដល់់​ប្រជាពល​រដ្ឋរ​ង​គ្រោះ​ដោយ​​អគ្គិ​ភ័យ​ចំនួន២​៦​គ្រួសារ​​នា​ព្រឹក​ថ្ងៃទី​២៤ ​ឧសភា​២០១៤។

លោ​កស​ ថាវី ​អភិបាល​ខេត្តបា​ន​មានប្រសា​សន៍ឲ្យដឹ​ង​ថាយោង​ទៅតាម​អ​នុសាស​ន៍​របស់់​សម្តេច​និ​ង​លោក​ជំទា​វ​គតិព្រឹទ្ធ​​បណ្ឌិ​ត​ ​​ប៊ុន រានីហ៊ុន សែន​ប្រធាន​​ក​កាបាទ​ក្រហម​កម្ពុជា​​បាន​ខិត​ខំយក​ចិត្តទុក្ខ​ដា​ក់់ដល់់​ប្រជា​ពល​រដ្ឋ​​ដែល​ទទួល​រង​គ្រោះ​​ដោយ​អគ្គិភ័​យ​​ រងគ្រោះ​ដោយធម្មជាតិ​​ជាពិសេស​ប្រជាព​លរដ្ឋ​ក្រីក្រ​ដាច់់ស្បៀង​​អាហារ​នោះសម្តេច​និ​ង​លោកជំទាវ​បាជំរុញ​​ដល់​អាជ្ញាធរ​នៅ​តាម​មូល​រដ្ឋាត្រូវតែ​ដោះ​ស្រាយនូវ​ស្បៀងអាហារ​ជាបន្ទាន់់។

ជាក់ស្តែង​ប្រជាពលរដ្ឋ​​ដែលរងគ្រោះ​ដោយ​អគ្គិ​ភ័យ​ឆាបឆេះផ្ទះ​​នាព្រឹកថ្ងៃទី២៣ឧសភា២​០១៤​ស្ថិតនៅក្នុងភូមិឃុំខា​ងលើ​ចំនួន​២៦​គ្រួសារប​ន្ទាប់់​ពីទទួល​​បានព័ត៌​មានរួចមក​លោ​កបាន​ដឹកនាំ​មន្រ្តីក្រុមកា​រងា​រ​ក្នុងខេត្ត​នាំយក​អំណោយ​​ក្នុងណោះ​មាន​អំ​​ណោ​យ ​ឯកឧត្តម ​នាយ​ឧត្តមសេនី​យ៍ខេ​ង សា​មេតចូលរួមជា​មួយ​សាខាក​កា​បាទក្រហម​កម្ពុជា​ខេត្តចំនួន៧​លាន៨០​សិប​មឺុ​នរៀល​លោកឧកញាលឹម​ ហេង​នាយកក្រុមហ៊ុនកា​ស៊ីណូ​ចូលរួមចំ​នួន១៣លានរៀល​​អង្ករជាង១​តោន​ ស័ង្ក​សី​ចំនួន៧៨០សន្លឹក​រួម​ទាំង​​អំណោយសា​ខា​​កកាបាទក្រហម ​ប្រជាពលរដ្ឋក្នុង​មួយគ្រួសារ​​ទទួលបានអំណោយ​អង្ករចំនួន៧៥​គី​ឡូក្រាម មុង១ ​ភួយ១​កន្ទេល១ ​ក្រមា១​ សារុង១ ​តង់់១ ប៊ីដុង១​​ ស័ង្គសី៣០សន្លឹក​ ថវិកា៨០ម៉ើនរៀល​។