កាលបើក្នុងសន្តានខ្វះធម៌មេត្តាហើយ នឹងធ្វើឱ្យចិត្តដុតរោលពុះកញ្ជ្រោលកាន់តែក្តៅឡើង រស់នៅទាំងអារម្មណ៍តឹងណែនទៅដោយអំពើអាក្រក់ផ្សេងៗមាន ចងចិត្តឈ្នានីស ក្តីច្រណែន ចិត្តចងអាឃាត ចងគំនុំ ចងពៀរនឹងគ្នាគ្មានទីបំផុតឡើយ ។
នៅក្នុងគម្ពីរធម្មបទភាគ១ ព្រះដ៏មានបុណ្យទ្រង់ទេសនាប្រដៅដល់សព្វសត្វថា តាមធម្មតាពៀរមិនដែលរម្ងាប់ដោយការចងពៀរឡើយ ។ ត្រង់ចំណុចនេះបង្ហាញថា បើយើងនៅតែប្រកាន់ថា អ្នកនេះវាយអញ អ្នកនោះជេរអញ អ្នកនេះតិះដៀលអញ អ្នកនោះបៀតបៀនអញ អ្នកនោះនិយាយអាក្រក់ពីអញ អ្នកនោះឈ្នានីសអញ ក៏មានចិត្តចងគំនុំគេវិញ រកវិធីទុច្ចរិតផ្សេងៗដើម្បីឱ្យគេអន្តរាយ ឱ្យគេវិនាសដើម្បីបំពេញបំណងអាក្រក់របស់ខ្លួន ។
ការចងចិត្តអាក្រក់បែបនេះនឹងមិនរួចពៀរវេរាឡើយ ដូច្នេះដើម្បីបញ្ចៀសការជាប់ជំពាក់កម្មនឹងគ្នា បុគ្គលគួរធ្វើអំពើល្អៗតបទៅអ្នកដទៃវិញ ទោះបីជាគេធ្វើអំពើមិនគួរដាក់យើងក៏ដោយ ។
ព្រោះថា អំពើបាបកម្មដែលអ្នកណាធ្វើនឹងវិលត្រឡប់មករកអ្នកនោះវិញជាប្រាកដ ប្រៀបដូចបាចអង្កាមច្រាសខ្យល់ដូច្នោះដែរ ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ