ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ជប៉ុន​កម្ពុជាចាប់ដៃ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ខណៈ​វា​ជា​ឆ្អឹងខ្នង​សំខាន់​សម្រាប់​សេដ្ឋកិច្ច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្មកម្ពុជា វិនិយោគិន​ជប៉ុន​និង​កម្ពុជា​បាន​ចាប់ដៃ​រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​មួយ​នេះ​បន្ត​ទៀត​តាមរយៈ​ពិព័រណ៍ ការ​វិនិយោគ​ខ្មែរ​ជប៉ុន ស្វែងរក​ការ​វិនិយោគ​វិស័យ​នេះ​នៅ​កម្ពុជា ខណៈ​វា​ជា​ឆ្អឹងខ្នង​ដ៏​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ ។ ​…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្មកម្ពុជា វិនិយោគិន​ជប៉ុន​និង​កម្ពុជា​បាន​ចាប់ដៃ​រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​មួយ​នេះ​បន្ត​ទៀត​តាមរយៈ​ពិព័រណ៍ ការ​វិនិយោគ​ខ្មែរ​ជប៉ុន ស្វែងរក​ការ​វិនិយោគ​វិស័យ​នេះ​នៅ​កម្ពុជា ខណៈ​វា​ជា​ឆ្អឹងខ្នង​ដ៏​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ ។

លោក​ហេង សុ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍ នៅ​ក្នុង​ពិព័រណ៍​ខ្មែរ​-​ជប៉ុន កាលពី​ថ្ងៃ​ទី ៣០ វិច្ឆិកា នៅ​ផ្សារ​រាត្រី​ភ្នំពេញ ថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន​មាន​រយៈពេល​ជាង​៦០​ឆ្នាំ​មក​ហើយ​ក៏​ប៉ុន្តែ​បើ​និយាយ​ពី​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​គឺ​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ ជាក់ស្ដែង​តាម​កំណត់​ជីវ​តា​ក្វា​ន់ ជប៉ុន​គឺជា​អ្នករក​ឃើញ​អង្គរវត្ត​មុនគេ ដូច្នេះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ គឺ​មាន​ភាព​ស្អិតរ​មួ​ត​ជាមួយ​គ្នា​យូរ​មក​ហើយ ។ ការ​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​របស់​ជនជាតិ​ជប៉ុន​នៅ​កម្ពុជា និង​បង្កើត​នូវ​ឱកាស​ការងារ​ជា​ច្រើន​ដល់​កម្ពុជា និង​បាន​រួមចំណែក​ដល់​ការ​កសាង​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ ។

​លោក​បាន​បន្ត​ថា នៅ​ទីណា​មាន​វិនិយោគិន​ជប៉ុន​ដាក់​ទុន​វិនិយោគ ទីនោះ​នឹង​មាន​ក្ដី​សង្ឃឹម ព្រោះ​វិនិយោគិន​ជប៉ុន​មុន​នឹង​បណ្ដាក់ទុន​វិនិយោគ គឺ​ពួក​គាត់​មាន​គម្រោង​ផែនការ​ច្បាស់លាស់​និង​សិក្សា​លម្អិត​ពី​ទីផ្សារ និង​សក្ដានុពល​លើ​វិស័យ​ដែល​ខ្លួន​បំរុង​នឹង​បណ្ដាក់ទុន ។ ​លោក​បាន​បន្ត​ថា «​បច្ចុប្បន្ន​នេះ​វិនិយោគិន​ជប៉ុន​ចូល​មក​កម្ពុជា កាន់តែ​ច្រើន​ឡើង​ៗ ហើយ​អ្វី​ដែល​សំខាន់​សម្រាប់​សម្រួល​ដល់​ការ​វិនិយោគ​របស់​វិនិយោគិន​ជប៉ុន ក៏​ដូច​ជា​វិនិយោគិន​ដទៃ​ទៀត​នោះ គឺ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​តម្រូវ​អោយ​យើង​ត្រូវ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ទាំងនោះ​មក​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ទៀត បើ​ទោះ បី​ជា​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​នូវ​ផ្លូវ​ល្បឿន​លឿន និង​មាន​គម្រោង​សាងសង់​បន្តបន្ទាប់​ទៀត​ផង​ដែរ » ។

លោក​បាន​បន្ថែម​ថា កម្ពុជា​ប្រៀប​ដូច​ជា​កូនក្រមុំ​ដ៏​ស្រស់​ស្អាត​មួយ​អ​ញ្ចឹ​ង ដែល​មា​នទី​តាំងនៅ​ចំ ចំណុចកណ្ដាល​អាស៊ាន ជា​ពិសេស​នោះ​កម្ពុជា​មិន​ដែល​ជួប​គ្រោះ​ធម្មជាតិ​ដូច​ជា​គ្រោះ​រញ្ជួយ​ដី បាតុភូត​ស៊ូ​ណា​មិ និង​ខ្យល់ព្យុះ​ធំ​ៗ​នោះ​ឡើយ ។ ចំណុច​ទាំងនេះ​ហើយ​ដែល​វិនិយោគិន​មក​ពី​គ្រប់​ទិស​ទី បាន​បេតី​និង​ចង់​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ចំណែក​កត្តា​ដែល​ពិសេស​ជាងគេ​មួយទៀត​នោះ គឺ​កត្តា​សុខ​សន្តិភាព ។ បើ​ពុំ​មាន​កត្តា​នេះ​ទេ គ្មាន​វិនិយោគិន​ណា​ហ៊ាន​យក​លុយរាប់​រយ​ពាន់​លាន​ដុល្លារ​មក​បោះទុន​នៅ​កម្ពុជា​ឡើយ ។

លោក​ឈួ​ន រ៉េ​ន​ឌី សហគ្រិន​កម្ពុ​ជាមួយ​រូប​បាន​និយាយ​ថា ក្នុង​នាម​ជា​សហគ្រិនកម្ពុ​ជាមួយ​រូប លោក​ពិតជា​ចង់បាន​ដៃគូ​ជប៉ុន​ដើម្បី​ដាក់​ទុន​វិនិយោគ​និង​ធ្វើ​ជំនួញ​រួម​គ្នា​នៅ​កម្ពុជា ។ ហើយ​ក្នុង​នាម​ជា​អ្នក​វិនិយោគ​មួយ​រូប​ផង​ដែរ​នោះ លោក​នឹង​ព្យាយាម​ទាក់ទាញ​វិនិយោគិន ទៅ​តាម​សមត្ថភាព​និង​លទ្ធភាព ដើម្បី​អោយ​គេ​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​ឱកាស​ការងារ ជូន​ពលរដ្ឋ​កម្ពុជា និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា អោយ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ ២០៣០ និង​ឆ្នាំ ២០៥០ ។

​លោក Daiki Homa តំណាង​វិនិយោគិន​ជប៉ុន​នៅ​កម្ពុជា ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​សម្លឹង​មើលឃើញ​ថា មាន​សក្ដានុពល​មួយ​ចំនួន​ដែល​អាច​អោយ​វិនិយោគិន​ជប៉ុន​បណ្ដាក់ទុន​វិនិយោគ​និង​អាច​រក​ផល​ចំណេញ​បាន​ផង​ដែរ ។ ​លោក Daiki Homa បាន​បន្ត​ថា «​វិស័យ​ដែល​អាទិភាព​សម្រាប់​ពួក​យើង​អាច​បណ្ដាក់ទុន​បាន​រួម​មាន​វិស័យ​អចលនទ្រព្យ និង​សំណង់ វិស័យ​ឧស្សាហកម្ម ជាដើម ដែល​សុទ្ធសឹងតែ​ជា​វិស័យ​សំខាន់​និង​កំពុង​ត្រូវការ​អ្នក​វិនិយោគ មក​ពី​គ្រប់​ទិស​ទី​» ។

ដោយឡែក​លោក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ទោះបីជា​បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ ឬ​ហៅ​ថា EBA របស់​សហភាព​អឺរ៉ុប​ក្ដី ក៏វិស័យ​ឧស្សាហកម្ម​និង​សិប្បកម្ម​មិន​ប្រឈម​ខ្ពស់​ដែរ ព្រោះ​កម្ពុជា​មាន​ទីផ្សារ​កាន់តែ​ទូលាយ ដោយ​មិន​ផ្ដោត​ទៅ​លើ​តែ​ទីផ្សារ​សហគមន៍​អឺរ៉ុប​មួយ​នោះ​ទេ ។ ​លោក​បណ្ឌិត ឡី សុភាព បន្ត​ថា « ការ​ដក​ប្រព័ន្ធ​នេះ នឹង​ធ្វើ​អោយ​កម្ពុជា​កាន់តែ​ខ្លាំង និង​អាច​ឈរ​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ពឹងពាក់​គេ​ទៀត​នោះ​ទេ » ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ