ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របស់​ទាំងនេះ​អ្នក​មិន​គួរ​រិះ​លុយ​ក្នុង​ការ​ទិញ​វា​នោះ​ទេ

4 ឆ្នាំ មុន

ទម្លាប់​សន្សំ​សំចៃ ឬ​ចាយវាយ​រិះ​ជា​ទម្លាប់​ល្អ​សម្រាប់​មនុស្ស​គ្រប់​រូប តែ​មិនល្អ​គ្រប់​ស្ថាន​ការ​ទេ ។ មាន​របស់​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​រិះ​លុយ​លើ​ឡើយ ហើយ​ការ​សុខចិត្ត​មិន​ចំណាយ ឬ​ចំណាយ​តិច​លើ​វា​អាច​នឹង​បង្ក​គ្រោះអាសន្ន​ដល់​អ្នក​នៅ​ថ្ងៃ​មុខ ។ របស់​ដែល​អ្នក​មិន​គួរ​រិះ​លុយ​លើ​ទាំងនេះ​មាន​ដូច​ជា​៖ ១….

ទម្លាប់​សន្សំ​សំចៃ ឬ​ចាយវាយ​រិះ​ជា​ទម្លាប់​ល្អ​សម្រាប់​មនុស្ស​គ្រប់​រូប តែ​មិនល្អ​គ្រប់​ស្ថាន​ការ​ទេ ។ មាន​របស់​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​រិះ​លុយ​លើ​ឡើយ ហើយ​ការ​សុខចិត្ត​មិន​ចំណាយ ឬ​ចំណាយ​តិច​លើ​វា​អាច​នឹង​បង្ក​គ្រោះអាសន្ន​ដល់​អ្នក​នៅ​ថ្ងៃ​មុខ ។ របស់​ដែល​អ្នក​មិន​គួរ​រិះ​លុយ​លើ​ទាំងនេះ​មាន​ដូច​ជា​៖

១. បច្ចេកវិទ្យា​សុវត្ថិភាព​រថយន្ត ៖
ប្រព័ន្ធ​ការងារ​រថយន្ត​ផ្សេង​ៗ​ដែល​អ្នក​ត្រូវ​តម្លើង​ថែម​ដោយ​ខ្លួនឯង គឺ​ពិតជា​សំខាន់​ណាស់​ព្រោះ​អ្នក​មិន​អាច​មើលឃើញ​អនាគតកាល​បាន​ឡើយ ។ ជម្រើស​ដ៏​ល្អ គឺ​អ្នក​មិន​គួរ​រិះ​លុយ​ច្រើន​តាំងពី​ពេល​ទិញ​រថយន្ត​តែ​ម្តង ឬ​ជ្រើសរើស​រថយន្ត​ដែល​មាន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​ស្រាប់ ។

២. ឡេ​ការពារ​កំ​ដៅ​ថ្ងៃ ៖
អ្នក​អាច​រក​ទិញ​ឡេ​ការពារ​កំ​ដៅ​ថ្ងៃ​ដែល​មាន​តម្លៃ​ទាប​បាន តែ​អ្នក​មិន​ត្រូវ​រិះ​ក្នុង​ការ​ប្រើ​វា​ឡើយ ។ អ្នក​គួរ​ប្រើ​វា​ក្នុង​បរិមាណ​សមរម្យ និង​លាប​វា​សា​ជា​ថ្មី​ប្រសិនបើ​អ្នក​នៅ​ហាលថ្ងៃ​អស់​២​ម៉ោង​ទៅ​ហើយ ។

៣. ថ្នាំលាប​ជញ្ជាំង​ខាងក្រៅ និង​ក្នុងផ្ទះ ៖
ថ្នាំលាប​ផ្ទះ​ដែល​មាន​តម្លៃ​មធ្យម ឬ​ទាប​មិន​អាច​ទ្រាំទ្រ​នឹង​ខ្យល់ និង​កំ​ដៅ​ថ្ងៃ​បាន​ឡើយ​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​មានការ​របក​ថ្នាំ ឬ​ហើរ​ទឹក​ថ្នាំ​ជាដើម ។ ដោយហេតុ​ដូចនេះ​ប្រសិនបើ​អ្នក​មិន​ចង់​ចំណាយ​លើស​ដើម​ក្នុង​ការ​ទិញ​ទឹក​ថ្នាំ​មក​លាប​បន្ថែម​ទេ​នោះ​អ្នក​គួរតែ​វិនិយោគ​លុយ​លើ​ទឹក​ថ្នាំ​ដែល​ល្អ​ស្រាប់​តាំងពី​ដើម ។

៤. ខ្សែ​បញ្ចូល​ថ្ម​ទូរស័ព្ទ​៖
បើ​អ្នកមាន​ទូរស័ព្ទ​ល្អ​ៗ និង​ថ្លៃ​ៗ​ប្រើ​នោះ​អ្នក​មិន​គួរ​ប្រើ​ខ្សែ​បញ្ចូល​ថ្ម​ដែល​ថោក​ៗ​ទេ ព្រោះ​វា​នឹង​បង្ក​បញ្ហា​ដល់​ទូរស័ព្ទ​ដៃ​របស់​អ្នក ហើយ​មាន​ករណី​ខ្លះ​ទៀត​ថែម​ទាំង​អាច​ផ្ទុះ​ឆេះ​ថែម​ទៀត ។ ការ​ប្រើ​ខ្សែ​ដែល​ថោក​ៗ​មិនល្អ​មាន​តែ​ធ្វើ​ឲ្យ​អ្នក​ចំណាយ​កាន់តែ​ច្រើន​ប៉ុណ្ណោះ​ពេល​ដែល​ថ្ម​ទូរស័ព្ទ​មាន​បញ្ហា​កើតឡើង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ