ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហេង សំ​រិ​ន ៖ «​យើង​បាន​លុប​បំបាត់​ស្នាម​ប្រេះឆា​ក្នុង​សង្គម​ជាតិ ហើយ​ស្ថាបនា​ប្រ​ទេ ស​ប្រកបដោយ​វឌ្ឍនភាព​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ជោគជ័យ និង​ក្តី​សប្បាយ​រីករាយ​បាន​មក​ដល់​ថ្ងៃនេះ​មាន​ប្រភព​ពី​ថ្ងៃ​២ ធ្នូ…

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ជោគជ័យ និង​ក្តី​សប្បាយ​រីករាយ​បាន​មក​ដល់​ថ្ងៃនេះ​មាន​ប្រភព​ពី​ថ្ងៃ​២ ធ្នូ និង​៧​មក​រា ឆ្នាំ​១៩៩៧៩ ។ សម្តេច ហេង សំ​រិ​ន បាន​ថ្លែង​ក្នុង​មិ​ទ្ទី​ញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៤១ ឆ្នាំ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០១៩ នៅ​សាលសន្និសីទ​ចតុ​ម្មុ​ច​យ៉ាង​ដូច្នេះ​ថា ៖«​យើង​បាន​លុប​បំបាត់​នូវ​ស្នាម​បែកបាក់​ប្រះ​ឆា​ក្នុង​សង្គម​ជាតិ​ធ្វើ​ឲ្យ​ធ្លុង​មហា​សាមគ្គី​ផ្ទៃក្នុង​ជាតិ​កាន់តែ​រឹង​មាំ​ឡើង ។

មហា​សាមគ្គី​ផ្ទៃក្នុង​ជាតិ ជា​ឧត្តមភាព និង​ជា​មូលដ្ឋាន​គ្រឹះ ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​គោលដៅ​ចុង​ក្រោយ គឺ​ការ​ស្ថាបនា​ប្រទេស​កម្ពុជា​ប្រកបដោយ​វឌ្ឍនភាព​ដែល​ប្រជាជន​យើង​រស់នៅ​សម្បូរ​សប្បាយ​ក្នុង​សន្តិភាព សេរីភាព យុត្តិធម៌ និង​ភាព​ថ្លៃថ្នូរ​ជា​រៀង​រហូត​តទៅ​» ។ សម្តេច​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​ក៏​បាន​បន្ត​ថា ដើម្បី​សម្រេច​គោលដៅ​នេះ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ក៏​ដូច​ជា គណបក្ស​ប្រជាជន​កម្ពុជា​កើត​ចេញពី​ប្រជាជន​ជា​របស់​ប្រជាជន និង​ដើម្បី​ប្រជាជន និង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​គោលនយោបាយ អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ។

សម្តេច​បន្ថែម​ថា គោលដៅ​របស់​រាជរដ្ឋាភិបាល​បាន​ចេញ​ជា​យុទ្ធសាស្ត្រ​ចំនួន​៤ គឺ​១. ធានា​ឲ្យ​បាន​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់​៧% ប្រកបដោយ​ចីរភាព និង​ធន់​នឹង​វិបត្តិ​តាម​រយៈ​ការ​ធ្វើ​ពិ​ពិ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​ថ្មី​ៗ​ឲ្យ​ទូលំទូលាយ និង​មាន​ភាព​ប្រកួតប្រជែង​ជាមួយនឹង​ការ​ថែរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច តាម​រយៈ​ការ​គ្រប់គ្រង​អតិផរណា​ឲ្យ​នៅ​ទាប ការ​ធានា​ស្ថិរភាព អត្រា​ប្តូ​ប្រាក់ ការ​ខិតខំ​បង្កើន​ទុនបម្រុង​ជា​ប្រចាំ និង​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​ដោត​គត់មត់ ។

២. បង្កើត​ការងារ​ឲ្យ​កាន់តែ​ច្រើន​ទាំង​បរិមាណ និង​គុណភាព​ជូន​ដល់​ប្រជាជន​កម្ពុជា ពិសេស​សម្រាប់​ស្រទាប់​យុវជន​តាម​រយៈ​ការ​ផ្តល់​ជំនាញ​ព័ត៌មាន ទីផ្សារ​ការងារ ការ​កែ​លម្អ​ខណ្ឌ​ការងារ ការ​លើកកម្ពស់​សកម្ម​ភា​ធុរកិច្ច និង​ការ​ជំរុញ ការ​វិនិយោគ ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ។ ៣. សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឲ្យ​ស្ថិត​ក្នុង​អត្រា​ទាប ក្រោម​១០% ការពារ​មិន​ឲ្យ​មាន​ភាព​ក្រី​ក្រវិល​ត្រឡប់​មក​វិញ ដោយ​ផ្តោត​លើ​ការ​លើកកម្ពស់​ការ​ចូលរួម​ក្នុង​យន្តការ​ទីផ្សារ ការ​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​ការ​កាត់​បន្ថយ​បន្ទុក​ជីវភាព​រស់នៅ និង​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​គុណភាព ។ ៤. បន្ត​ពង្រឹងសមត្ថភាព និង​អភិបាលកិច្ច​នៃ​ស្ថាប័នរដ្ឋ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព នៃ​សេវា​សាធារណៈ សំដៅ​បម្រើប្រជាជន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ