ឆ្ងល់​អ្នកខ្លាំងបែបនេះ រត់គេច​ធ្វើអី?


រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​តាក់ស៊ី​ឯកជន​ ខណៈបើករថយន្ត​​តូ​យ៉ូ​តា​ព្រូស​ មក​ពី​លេង​ផ្ទះ​បងស្រី​វិញ​ចុច​ស៊ី​ផ្លេ​សុំ​ផ្លូវ​​​ចូល​ផ្ទះ ក៏​ត្រូវ​បុរស​ម្នាក់​ដក​កាំភ្លើងខ្លី​អាមេគំរាម​បាញ់​ បង្កការ​ភ្ញាក់​ផ្អើល​សមត្ថកិច្ច​ខណ្ឌ​​​ស្សី​កែវ​ ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី១ ធ្នូ​ ស្ថិតតាម​បណ្តោយ​ផ្លូវលំ​បេតុង សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ប្ញ​ស្សី​កែវ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ​រកចាប់ខ្លួន​ដៃដល់រូប​នោះហើយ ។

ប្រភពបន្តថា ភាគីដែលត្រូវគំរាមបាញ់​​មានឈ្មោះ​សា ខ្ជា ភេទ​ប្រុស អាយុ​ជាង​30​ឆ្នាំ ​ជា​អ្នក​បើករថយន្ត
តាក់ស៊ី​ឯកជន ស្នាក់​នៅ​បន្ទប់​លេខ​៤ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ប្ញ​ស្សី​កែវ ។ តាម​ប្រភព​​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ទៀតថា មុន​ពេល​កើតហេតុ​ គាត់​ទើបតែ​ចេញ​មក​ពី​លេង​ផ្ទះ​បងស្រី​បង្កើត​នៅ​ឯ​ម្តុំ​វត្ត​ទួល ​រួច​ហើយ​គាត់​ជា​អ្នក​ដឹក​កូន​តូច​ៗ២​នាក់​ ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ា​តា​ព្រូស ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH-0982​ ។ ចំណែក​ឯ​ប្រពន្ធ​គាត់​វិញ​ជិះ​ម៉ូតូ​នៅ​ពីមុខ​គាត់ ខណៈ​ពេល​ជិះ​មក​ដល់​ផ្លូវ​ច្រកចូល​បន្ទប់​ជួល​គាត់ ​​​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ហា​យ​ប្រី​ត ពណ៌​ស មិន​ចាំ​ស្លាក​លេខ​បាន​ឈប់​នៅ​ចិញ្ចើម​ផ្លូវ ទើប​គាត់​ស៊ី​ផ្លេ​សុំ​ផ្លូវ​ ដើម្បី​បើក​ចូល ។

​ស្រាប់តែ​មួយសន្ទុះ ​​ក៏​ត្រូវ​បាន​ជន​ដៃដល់​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ ​​តែមានផ្ទះក្បែរ ដើរ​ចូល​មក​ដល់​មុខ​បន្ទប់​ជួល​របស់គាត់ រួច​ហើយ​ក៏​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក ​រួច​អាមេ​ភ្ជង់​ទៅ​គាត់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ​ចុះ​មក​ដល់ទី​តាំង​នៃ​កន្លែង​តែ​ម្តង​ ។ ភ្លាមៗ ​ជន​ដៃដល់​បាន​ទុក​រថយន្ត​ក្នុងផ្ទះ​ហើយ​គេចខ្លួន​បាត់​ស្រមោល ។ បច្ចុប្បន្ន ​​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ឯ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី១ ដើម្បី​​ឱ្យសមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​ជននោះហើយ ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ