ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី៤០ហិកតានៅកំពង់ឆ្នាំង មិនមែនលក់ឱ្យ​ជន​ជាតិ​បរទេស​​ទេ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ដីចំនួន​៤០ហិកតានៅកំពង់ឆ្នាំង គឺមិនមែនលក់ឱ្យជនជាតិបរទេសទេ គឺជាកិច្ចការ​រៀប​ចំអន្តោប្រវេសន៍ សូមពិនិត្យមើលច្បាប់​នៅក្នុងរដ្ឋធម្មនុញ្ញ ។ នេះជាការលើកឡើងរបស់​លោកសន្តិ​បណ្ឌិត សុខ ផល…

ខេត្តបាត់ដំបង ៖ ដីចំនួន​៤០ហិកតានៅកំពង់ឆ្នាំង គឺមិនមែនលក់ឱ្យជនជាតិបរទេសទេ គឺជាកិច្ចការ​រៀប​ចំអន្តោប្រវេសន៍ សូមពិនិត្យមើលច្បាប់​នៅក្នុងរដ្ឋធម្មនុញ្ញ ។ នេះជាការលើកឡើងរបស់​លោកសន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងកម្មវិធីបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យា​ស្ថានបច្ចេកវិទ្យាបាត់ដំបង វេលាព្រឹកថ្ងៃទី៣០ ​វិច្ឆិកា ឆ្នាំ២០១៩ ​ដោយមានការអញ្ជើញ​ចូលរួម​ពី​លោក ងួន រតនះ អភិបាលខេត្តបាត់ដំបង ជាមួយសិស្សានុសិស្សចំនួន៣២៨នាក់ ក្នុងចំណោម៦៤៣នាក់ ។

លោក អ៊ុក ដាវ៉ាន់ឌី នាយកវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បានអានរបាយការណ៍ អំពីការករកើតវិទ្យា​ស្ថាន​នេះ ដំបូងនៅឆ្នាំ១៩៨៩ មានឈ្មោះថា មជ្ឈមណ្ឌល បណ្តោះបណ្តាលវិជ្ជាជីវះ បាត់ដំបង តែដោយ​មានការ​រីកចំរើន នៅឆ្នាំ២០០៧ បានតម្លើងមកជាវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ដែលមានបុគ្គលិក​មន្ត្រី រាជ​ការចំនួន៥៤នាក់(ស្រ្តី១៤នាក់) បានបណ្តុះ​បណ្តាលកម្រិត​វគ្គខ្លី-វែង លើមុកជំនាញ ជួសជុលម៉ាស៊ីន ធុនតូច-ធំ រថយន្ត គ្រឿងយន្តកសិកម្ម អគ្គីសនី អេឡិចត្រូនិក គំនូរបោះពុម្ភ សំណង់ គ្រឿងបរិក្ខាត្រជាក់ ព័ត៌មានវិទ្យា ការគ្រប់គ្រងពាណិជ្ជកម្ម ដែលមានកំរិតវគ្គខ្លីពី៤ខែ ដល់វគ្គវែង៤ឆ្នាំ ហើយក្នុងឆ្នាំ២០១៥ ដល់២០១៦ បណ្តុះបណ្តាលបានចំនួន៩៣៦នាក់ ឆ្នាំ២០១៧ ចំនួន៦៧០នាក់ ឆ្នាំ២០១៨ ចំនួន៤៤៣នាក់ ឆ្នាំ២០១៩ ចំនួន៥៥៣នាក់ និងពេលនេះបើកក្នុងឆ្នាំ២០២០ ចំនួន៦៤៣នាក់ ដោយមានដៃគូរសហការក្នុង និងក្រៅប្រទេសបំប៉នសមត្ថភាពមន្ត្រី និស្សិតចុះកម្មសិក្សា និងផ្តល់ជាអាហារូបករណ៍ជាបន្តបន្ថែមទៀត ផង ។

បន្តមកតំណាងសិក្ខាកាមសិស្សនិស្សិតបានឡើងធ្វើការប្តេជ្ញាចិត្តរួច លោកងួន រតនះ គណៈអភិបាល ខេត្ត​បាត់​ដំបងបានមានមតិថា នេះគឺជាការរួមចំណែកក្នុងការបណ្តោះបណ្តាលធនធានមនុស្ស លើជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈ ដើម្បីពង្រឹងពង្រីកសមត្ថភាពលើមុខរបរ ការងារ ក្នុងការជួយ​កាត់បន្ថយ​ភាពក្រី​ក្រ បន្ទុក​ការលំបាកក្នុងគ្រួសារ នៅពេលទទួលបានជំនាញពិតប្រាកដពីទីនេះ យកទៅប្រកប​មុខរបរ​បាន​ដោយ​ខ្លួនឯងបាន និងក្លាយជាកម្លាំងស្នូលក្នុងការកសាងសេដ្ឋកិច្ចជាតិ ។

បន្ទាប់មក​លោកសន្តិបណ្ឌិត សុខ ផល បានបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ បានជួយជំរុញយ៉ាងខ្លាំងលើការបណ្តោះបណ្តាលនេះ ដើម្បីឲ្យយុវជនជំនាន់​ក្រោយ​យើងទទួលបានចំណេះដឹង ចំណេះធ្វើប្រកបដោយគុណភាព និងបន្តស្វែងរកអាហារូបករណ៍បន្តទៀត ជារៀងរាល់ឆ្នាំដែលឆ្នាំ២០១៩-២០២០នេះមានអាហារូបករណ៍ចំនួន១២៤៧នាក់ សម្រាប់ឲ្យក្មួយៗ បានចេញទៅសិក្សាបន្តនៅសាកលវិទ្យាល័យបន្តទៀត និងនៅក្រៅប្រទេសបន្ថែមទៀតតាមកម្រិត ជំនាញទៀតផងដែរ ។

លោកសន្តិបណ្ឌិតបានលើកឡើងពីប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានចែកសញ្ញាប័ត្រពេលថ្មីៗ នៅក្នុងភ្នំពេញនោះគឺសម្តេចបានរំលឹកថា ការទទួលសញ្ញាប័ត្រនេះគឺជាការបញ្ជាក់ការសិក្សាផ្នែកទ្រឹស្តី សំខាន់សញ្ញាឃើញ គឺចំណេះជំនាញនេះដោយផ្ទាល់ខ្លួនត្រូវតែមានដោយខ្លួនឯងបន្ថែមទៀត នោះទើបទី ផ្សារត្រូវការខ្លាំង ។ លោកសន្តិបណ្ឌិតបន្ថែមទៀតថា សេចក្តីតម្រូវការនៃវិជ្ជាជីវៈ គឺទីផ្សារសំខាន់ណាស់ គឺមាន៩៣,៧៣% ដែលទីផ្សារត្រូវការដែលមានជំនាញហើយស្រេច ហើយសូមពេលចុង បញ្ចប់សុំឲ្យ មានការជួយលើកទឹកចិត្តដល់សិស្សពូកែ ក្នុងការទទួលបានរង្វាន់បន្ថែមទៀតផង ។

ចំពោះសភាព ការណ៍ថ្មីៗដែលមានការភ្ញាក់ផ្អើលតាមបណ្តាញហ្វេសប៊ុកនោះ លោកសន្តិបណ្ឌិតបានលើក ឡើងថា ប្រទេសកម្ពុជាមហាសេរីក្នុងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក តែសូមមានការប្រុងប្រយ័ត្ន ព្រោះមានអ្នកបំពុលច្រើនតាមនោះដែរ ដូចជាថ្ងៃ៩វិច្ឆិកាកន្លងមកនេះអញ្ចឹងគឺជាការបោកប្រាស់កុហកក្នុង គោលបំណងធ្វើរដ្ឋប្រហារ ដែលយើងបានបាត់តាំងពីសម័យរដ្ឋប្រហារព្រះរាជាមកម្ល៉េះ គឺរាប់សិបឆ្នាំមក ហើយដែលប្រទេសយើងជួបគ្រោះអាក្រក់ នាំឲ្យកើតសង្គ្រាមមករហូត ទើបតែទទួល បានសុខ សន្តិភាព ប្រមាណជាង២០ឆ្នាំកន្លងមកនេះ ដូច្នោះយើងទាំងអស់គ្នារួ មគ្នាជួយទប់ស្កាត់ សូមកុំវាវិលមកជាថ្មីទៀត
អី ។

លោកបានលើកឡើងអំពីការភ្ញាក់ផ្អើលមួយទៀតតាមហ្វេសប៊ុកដដែលនេះ ចំពោះដី៤០ហិកតានៅខេត្ត កំពង់ ឆ្នាំង បានលក់ឲ្យបរទេស(យួន) ម្តេចក៏ងាយបំពុលម្ល៉េះ ? សូមពិនិត្យមើលតាមច្បាប់ ដែលមាន​ចែងនៅក្នុងរដ្ឋធម្មនុញ្ញ ចំពោះជនអន្តោប្រវេសន៍គឺមានសិទ្ធតែជួលរស់នៅតែប៉ុណ្ណោះ គ្មានសិទ្ធកាន់កាប់ទេ ហើយមុននិងជួលក៏ត្រូវពិនិត្យមើលដែរ តើជននោះមានឯកសារត្រឹមត្រូវតាមច្បាប់ដែរឬទេ ?

បើគ្មានទេ​គឺចាប់បញ្ជូនទៅស្រុកគេវិញអស់ហើយមិនទុកទេ មិនដូចការលើកឡើងពីចំនួនប្រមាណ៥ម៉ឺន​នាក់ តែចុះ ត្រួតពិនិត្យជាង២ម៉ឺននាក់ដែលភាគច្រើនមានច្បាប់អន្តោប្រវេសន្ត៍ សុំសិទ្ធរស់នៅ អ្នកខ្លះ​មាន កាត កាន់សុំរស់នៅតាំងពីឆ្នាំ១៩៥៦មកម្ល៉េះ ហើយបើគ្មានអ្វីទេគឺចាប់បញ្ជូនទៅ ​ស្រុកគេវិញអស់ហើយ ដូច្នោះ ការផ្សាយទាំងនោះសុទ្ធតែជាការបំផ្លើសទាំងអស់ សូមកុំមានការយល់ច្រឡំ ហើយដីនោះ ជាដី របស់​រដ្ឋសម្បទានទៅឲ្យឯកជនជួល សម្រាប់ជនអន្តោ ប្រវេស្តន៍ដែលត្រូវការរៀប ចំការរស់នៅ ប៉ះពាល់​បរិស្ថានក្នុងទឹកទន្លេ ឲ្យមកឡើងគោកវិញ ម្ល៉ោះហើយជនអន្តោប្រវេស្តន៍គ្មានសិទ្ធអាចទិញដីនោះ កាន់កាប់ រស់នៅបានឡើយ ។

ចុងបញ្ចប់លោកសន្តិបណ្ឌិតសុខ ផល បានជួយផ្តល់ជាថវិកាដល់ សិស្សមកចូលរួមនេះចំនួន៣២៨នាក់ ក្នុង ម្នាក់ទទួលបាន៥ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ៤៧នាក់ ក្នុងម្នាក់ទទួលបាន១០ម៉ឺនរៀល នាយកសាលា៥​លានរៀល សម្រាប់ចាត់ចែងក្នុងវិធី និងបន្តចុះពិនិត្យតាមថ្នាក់ រៀនដែលមានគ្រប់មុខជំនាញផងដែរ ។

អត្ថបទសរសេរ ដោយ