ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំផ្ទះ​បណ្តែត​ទឹក​ឱ្យ​នៅ​លើគោក បែរ​​ចោទ​​ថា​«​កាត់​ដី​ឱ្យ​យួន​»

4 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ មាន​សាធារណៈ​មតិ​ជា​ច្រើន​លើ​បណ្ដាញ​ផ្សព្វផ្សាយ​ និង​បណ្ដាញ​ទំនាក់ទំនង​សង្គមបាន​ចាប់អារម្មណ៍​បញ្ចេញយោបល់ ពាក់ព័ន្ធ​ផែនការ​បន្លាស់​ទី​ប្រជាពលរដ្ឋ​រស់​នៅ​ផ្ទះ​បណ្ដែត​ទឹកឲ្យ​ឡើង​រស់នៅ​លើគោក​វិញ ដោយ​ភ្ជាប់​ទៅ​នឹង​ដី៤០​ហិ​កតា ដែល​អាជ្ញាធរ​ខេត្តកំពង់​ឆ្នាំង​រៀបចំ ក្នុង​នោះ ​មជ្ឈដ្ឋាន​ខ្លះ​បាន​ចោទប្រកាន់​ថា​៖…

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ មាន​សាធារណៈ​មតិ​ជា​ច្រើន​លើ​បណ្ដាញ​ផ្សព្វផ្សាយ​ និង​បណ្ដាញ​ទំនាក់ទំនង​សង្គមបាន​ចាប់អារម្មណ៍​បញ្ចេញយោបល់ ពាក់ព័ន្ធ​ផែនការ​បន្លាស់​ទី​ប្រជាពលរដ្ឋ​រស់​នៅ​ផ្ទះ​បណ្ដែត​ទឹកឲ្យ​ឡើង​រស់នៅ​លើគោក​វិញ ដោយ​ភ្ជាប់​ទៅ​នឹង​ដី៤០​ហិ​កតា ដែល​អាជ្ញាធរ​ខេត្តកំពង់​ឆ្នាំង​រៀបចំ ក្នុង​នោះ ​មជ្ឈដ្ឋាន​ខ្លះ​បាន​ចោទប្រកាន់​ថា​៖ រាជរដ្ឋាភិបាល​បាន​កាត់​ដី​អោយ​យួន ។

ក្រោយ​ពី​មានការ​លើក​ឡើង​ដូចនេះ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បាន​ចេញ​សេចក្តី​បញ្ជាក់​ព័ត៌មាន របស់​ខ្លួន​ដើម្បី​បំភ្លឺ​ដល់​សាធារណៈ​មតិ ទាំង​ជាតិ​និង​អន្តរជាតិ ស្តី​អំពី​ការ​បន្លាស់​ទី​ប្រជាពលរដ្ឋ រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក ឱយ​ឡើង​រស់នៅ​លើគោក​វិញ ។​ សារព័ត៌មានកោះសន្តិភាព សូម​ជម្រាប​ជូនមាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖

អ្នកនាំពាក្យ​សាលាខេត្ត​កំពង់ឆ្នាំងមាន​កិ​តិ្ត​យស សូម​បញ្ជាក់​ជូន​ព័ត៌មាន​មួយ​ចំនួន​ដូច​តទៅ ៖ ១-នៅ​តាម​ទន្លេសាប​ក្នុង​ខេត្តកំពង់ឆ្នាំង កន្លង​មក​មាន​ប្រជាពលរដ្ឋខ្មែរ-ខ្មែរឥស្លាម និង​អន្តោប្រវេសន៍​វៀតណាម
រួម​ទាំង​មូលដ្ឋាន​អាជីវកម្ម​ផ្សេង​ៗ​មួយ​ចំនួន​ផង មាន​ប្រមាណ ៣៨៥១ ខ្នង​ផ្ទះ​ស្មើនឹង​ប្រមាណ​៤៥៦៣ គ្រួសារ បាន​រស់នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប ជា​ប្រភេទ​ផ្ទះ​បណ្ដែត​ទឹក នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​សង្កាត់​ចំនួន 9 ។

២-យោង​តាម​ស្ដាប់​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រាជធានី ខេត្ត ក្រុង ខណ្ឌ និង​ដោយ​មានការ​ឯកភាព​ពី​ថ្នាក់លើ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដាក់​ចេញ​ផែនការ​រៀបចំ ឲ្យ​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ទាំងអស់ បន្លាស់​ទី​មក​តាំង​ទីលំនៅ​លើគោក​វិញ គិត​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ -​ខ្មែរអ៊ិស្លាម និង​ជនអន្តោប្រវេសន៍​វៀតណាម​ផង​ដែរ ។ ក្នុង​គោលបំណង​ថែរក្សា​ទន្លេសាប ថែរក្សា​បរិស្ថាន​ទឹក ថែ​រក្សា​ជីវចំរុះ និង​ធនធានធម្មជាតិ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

៣-រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ ក៏​បាន​ទទួល​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពីរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​ឲ្យ​ចាត់ចែង​អនុវត្ត​ផែនការ​នេះ​ឱ្យ​បាន​ហ្មត់ចត់ ទាន់​ពេលវេលា​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ស្រប​តាម​ច្បាប់​ព្រះរា​ជា​ណាចក្រ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​ផង​ដែរ ព្រមទាំង​ខិតខំ​ដោះស្រាយ​សេវារដ្ឋបាល នៅ​កន្លែង​ថ្មី​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ល្អ ។

៤-នៅ​ពេល​រដ្ឋបាល​ខេត្ត​ចាប់ផ្ដើម​អនុវត្ត​គម្រោង​នេះ លោកស្រី រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នៃ​អង្គការសហប្រជាជាតិ និង​ក្រុមការងារ​របស់​លោកស្រី បាន​អញ្ជើញ​មក​ពិនិត្យ​តាម​ដាន​និង​ឃ្លាំមើល ដោយ​យកចិត្តទុកដាក់​បំផុត ជា​ពិសេស​ពាក់ព័ន្ធ​ជាមួយ​កិច្ចការការពារ​សិទ្ធិ​មនុស្ស​ជា​សំខាន់ ។ ក្នុង​ពេល​ជួប​ធ្វើការ​ជាមួយ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​លោកស្រី រ៉ូ​ណា​ស្មី​ត បាន​សង្កត់ធ្ងន់ ឲ្យ​រដ្ឋ​បាល​ខេត្ត យកចិត្តទុកដាក់​រៀបចំ​ការងារ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​ដូច​ជា​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ស្អាត ភ្លើង​អគ្គី​ស​នី សាលារៀន សុខាភិបាល​សន្តិសុខ និង​គោរព​ទំនៀមទំលាប់​ប្រពៃណី ។

៥-លើក​ជា​សំណួរ​ថា​៖ បើ​មិន​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ដែល​ពួក​គាត់​កំពុង​រស់នៅ តើ​ផែនការ​រដ្ឋបាល​ខេត្ត​ឲ្យ​ពួក​គាត់​រស់នៅ​ឯណា ។​ ​

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិ​ភាព ។