ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នៅ​តែ​ត្រូវការ​វិនិយោគិន​ចិន បើ​ទោះ​បច្ចុប្បន្ន​ចិន​ឈរ​លំដាប់​កំពូល​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​ក្តី

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​សព្វថ្ងៃ​នេះ​ចិន​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ជា​អ្នក​វិនិយោគ​បរទេស​ដាក់​ទុន​វិនិយោគ​ច្រើន​ជាងគេ​នៅ​កម្ពុជា ក្ដី​ក៏​ប៉ុន្តែ​កម្ពុជា​នៅ​តែ​ត្រូវកា​រវិ​និយោគិន​ចិន​បន្ថែម​ទៀត ដើម្បី​មក​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​អាទិភាព​ជា​ច្រើន​ទៀត ហើយ​ការ​វិនិយោគ​របស់​ចិន​បាន​ហុច​ផល​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ផង​ដែរ​។ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​កម្ពុជា​បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗនេះ ។ ​…

​រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​សព្វថ្ងៃ​នេះ​ចិន​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ជា​អ្នក​វិនិយោគ​បរទេស​ដាក់​ទុន​វិនិយោគ​ច្រើន​ជាងគេ​នៅ​កម្ពុជា ក្ដី​ក៏​ប៉ុន្តែ​កម្ពុជា​នៅ​តែ​ត្រូវកា​រវិ​និយោគិន​ចិន​បន្ថែម​ទៀត ដើម្បី​មក​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​អាទិភាព​ជា​ច្រើន​ទៀត ហើយ​ការ​វិនិយោគ​របស់​ចិន​បាន​ហុច​ផល​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ផង​ដែរ​។ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​កម្ពុជា​បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗនេះ ។

បើ​តាម​លោក​សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា (CDC) បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សេដ្ឋកិច្ច​ប្រចាំឆ្នាំ នៃ​សហព័ន្ធ​ពាណិជ្ជករ​ចិន​ទាជីវ​សាកលលោក កាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​ថា ក្នុង​នាម​ជា​ប្រទេស​មាន​កិច្ច​សហប្រតិបត្តិការ​និង​ទំនាក់ទំនង​ល្អជា​មួយ​ចិន កម្ពុជា​នៅ​តែ​ចង់បាន​ចិន​ជា​ដៃគូរ​វិនិយោគ​របស់​ខ្លួន​ដដែល បើ​ទោះបីជា​សព្វថ្ងៃ​នេះ ចិន​បាន​ឈរ​លំដាប់​កំពូល​ក្ដី ។

លោក​សុខ ចិន្តា​សោភា បាន​បន្ត​ថា «​សក្ដានុពល​វិនិយោគ​នៅ​កម្ពុ​ជានា​ពេល​នេះ គឺ​នៅ​តែ​ផ្ដល់​ឱកាស​ដល់​វិនិយោគិន​ចិន មក​បណ្ដាក់ទុន​វិនិយោគ​ដដែល ជាក់ស្ដែង​ពាណិជ្ជករ​ចិន​ទាជីវ​ប្រមាណ​៣០០​នាក់​ដែល​មក​ពី​ជុំវិញ​សាក​លោក​នា​ពេល​នេះ អាច​សិក្សា​និង​ស្វែងរក​ឱកាស​សម្រាប់​បង្កើត​មុខ​ជំនួញ​នៅ​ក្នុង​ប្រទេស​កម្ពុជា » ។ ​លោក​បន្ត​ថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​ជួប​បញ្ហា​មួយ​ចំនួន​ដូច​ជា​ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយ​ការ​ខ្វះខាត​នេះ គឺជា​ឱកាស​សម្រាប់​វិនិយោគិន​ដែល​មាន​ទុន​អាច​ដាក់​ទុន​លើ​វិស័យ​នោះ ដើម្បី​រក​ប្រាក់​ចំណេញ យក​ត្រលប់​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ ។ ម្យ៉ាងទៀត កម្ពុជា​ជា​ប្រទេស​បើក​ទូលាយ​លើ​ការ​វិនិយោគ ដែល​គ្រប់​វិនិយោគិន​ទាំងអស់​អាច​បណ្ដាក់ទុន​បង្កើត​ក្រុមហ៊ុន​ឬ​អាជីវកម្ម​អ្វីមួយ ដោយ​មិន​ចាំបាច់​មាន​ទុន​ក្នុងស្រុក​នោះ​ទេ តែ​ពួក​គេ​អាច​សហការ​ជាមួយ​អ្នក​ក្នុងស្រុក​បើសិនជា​ពួក​គេ​ចង់ ។ ក្រៅពី​នោះ ការ​ចរាចរណ៍​ទុន (​លុយ ) មក​វិនិយោគ​នៅ​កម្ពុជា ក៏​មាន​ភាព​ងាយស្រួល​និង​អាច​យក​ប្រាក់​ចំណេញ​ត្រលប់​ទៅ​វិញ​ដោយ​ងាយស្រួល​ផង​ដែរ ខុស​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន ដែល​មាន​លក្ខ​ខ័​ណ្ឌ តម្រូវ​ស្មុ​គ្រ​ស្មាញ ពិបាក​យក​លុយ​ត្រលប់​ទៅ​វិញ នៅ​ពេល​បាន​ចំណេញ​ពី​ការ​វិនិយោគ​នោះ​ហើយ ។

លោក​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បន្ថែម​ថា ការ​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិនមែន​សំរាប់​បំរើ​អោយ​ទីផ្សារ​តែ ជាង​១៥​លាន​ទៅ​១៦​លាន​នាក់​នៅ​កម្ពុជា​នោះ​ទេ ក៏​ប៉ុន្តែ​វិនិយោគិន​ត្រូវ​ដឹង​ថា ការ​មក​វិនិយោគ​នៅ​ទី​នេះ គឺ​សំរាប់​ទីផ្សារ​ជាង​២៥០​លាន​នាក់​នៅ​តំបន់​អាស៊ាន ដោយសារ​តែ​កម្ពុជា​បាន​ចូល​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​អ​ញ្ចឹ​ង​ហើយ កម្ពុជា​អាច​នាំ​ចេញ​ទំនិញ​ដែល​ផលិត​បាន​ទៅ​កាន់​ប្រទេស​អាស៊ាន​បាន​ដោយ​សេរី ខុស​ពី​មុន​ដែល​ជាប់​របាំង​ពាណិជ្ជកម្ម​ព្រំដែន ។ ម្យ៉ាងទៀត កម្ពុជា​គឺ​ស្ថិត​នៅ​ចំ ចំនុចកណ្ដាល​នៃ​អាស៊ាន និង​អា​ចត​ភ្ជាប់​ទៅ​កាន់​ប្រទេស​អាស៊ាន បាន​ដោយ​ងាយស្រួល ។

​លោក​យឹ​ម ឆៃ​លី ឧបនាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ គឺជា​ស្ពាន ច​ម្លើ​ង និង​ត​ភ្ជាប់​វិស័យ​ផ្សេង​តៀត រួម​មាន​សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល​អប់រំ និង​សង្គមកិច្ច ផង​ដែរ ។ ​លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ដែល​មាន​កំណើន​ប្រមាណ​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ជាង​២០​ឆ្នាំ​មកនេះ គឺ​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​ការ​ចូលរួម​របស់​ក្រុមហ៊ុន សហគ្រិន​ចិន​នោះ​ទេ ហើយ​សូម​អោយ​ចិន​បន្ត​ជឿជាក់​លើ​កម្ពុជា និង​បន្ត​បណ្ដាក់ទុន​វិនិយោគ​បន្ថែម​ទៀត​ទៅ​តាម​ជំនាញ​និង​វិស័យ​ផ្សេង​ៗ ។

អ្នកឧកញ៉ា ពុង​ឃាវ​សែ ជា​អ្នក​ទាក់ទាញ​វិនិយោគិន​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ពុជា និង​ចិន​ទោះជា​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​មិន​ដូច​គ្នា​ប៉ុន្តែ ភាព​ប៉ះប៉ូវ​អោយ​គ្នា​ផ្នែក សេដ្ឋកិច្ច​មាន​ភាពល្អ​ប្រសើរ ។ ការ​សហការ​លើ​គម្រោង​ខ្សែ​ក្រ​វ៉ា​ត់​មួយ​ផ្លូវ​មួយ ដើម្បី​បង្កើត​ភាព​ជោគជ័យ​ជា​រួម​នៅ​ថ្ងៃ​អនាគត គឺជា​ប្រធានបទ​ក្នុង​សន្និសីទ​សេដ្ឋកិច្ច​ឆ្នាំ ២០១៩​នេះ ។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ចាប់​តាំង​ឆ្នាំ ២០១៦ ដល់​ដំណាច់​ខែសីហា ឆ្នាំ ២០១៩ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា បាន​រួមចំណែក​ការ​វិនិយោគ​សរុប​ប្រមាណ ៥៦​ភាគរយ ដែល​ក្នុង​នោះ​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៧,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​ប្រមាណ ៣៥​ភាគរយ​នៃ​ទំហំ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប និង​បាន​ធ្វើ​អោយ​ចិន​ក្លាយជា​វិនិយោគិន​បរទេស​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ