ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ប្អូន​ហើយ តែ​គ្មាន​លទ្ធភាព​ដឹក​​​មក​ផ្ទះ​វិញ បាន​ត្រឹម​សង់រោង​បុណ្យ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់ រួម​ទាំង​អ្នក​ភូមិ​ផ្សេង​ទៀត​ចុះ​ទៅ​ក្នុង​សមុទ្រ​ដើម្បី​ស្វែងរក​គ្រឿង​សមុទ្រ តែ​ពេល​អ្នក​ភូមិ​ឯទៀត​ៗ​មក​ដល់​ផ្ទះ​វិញ​គ្រប់​គ្នា តែ​បែរជា​បាត់​យុវជន​រូប​នេះ​មិនឃើញ​មក​វិញ​នោះ​ទេ លុះ​ពេល​ទឹក​ចាប់ផ្តើម​នាដ ក៏​ឃើញ​ស្បែកជើង​យុវជន​រូប​នេះ ក្រោយមក​ស្រាប់តែ​ប្រទះ​ឃើញ​យុវជន​រូប​នេះ​អណ្តែត​នៅ​ជាប់​កោះ​ត្រល់​តែ​ម្តង…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់ រួម​ទាំង​អ្នក​ភូមិ​ផ្សេង​ទៀត​ចុះ​ទៅ​ក្នុង​សមុទ្រ​ដើម្បី​ស្វែងរក​គ្រឿង​សមុទ្រ តែ​ពេល​អ្នក​ភូមិ​ឯទៀត​ៗ​មក​ដល់​ផ្ទះ​វិញ​គ្រប់​គ្នា តែ​បែរជា​បាត់​យុវជន​រូប​នេះ​មិនឃើញ​មក​វិញ​នោះ​ទេ លុះ​ពេល​ទឹក​ចាប់ផ្តើម​នាដ ក៏​ឃើញ​ស្បែកជើង​យុវជន​រូប​នេះ ក្រោយមក​ស្រាប់តែ​ប្រទះ​ឃើញ​យុវជន​រូប​នេះ​អណ្តែត​នៅ​ជាប់​កោះ​ត្រល់​តែ​ម្តង នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ តែ​ក្រុម​គ្រួសារ​អត់​លទ្ធភាព​ដឹក​ជន​រង​គ្រោះ​មក​ផ្ទះ​ទេ គឺ​បាន​ត្រឹមតែ​ធ្វើបុណ្យ​ប៉ុណ្ណោះ​។

សេចក្តីរាយការណ៍​បន្ត​ថា យុវជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ចៀម សុ​ចាន់ អាយុ​18​ឆ្នាំ រស់នៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។

សេចក្តីរាយការណ៍​បន្ត​ថា មុន​ពេល​កើតហេតុ យុវជន​រង​គ្រោះ រួម​ទាំង​អ្នក​ភូមិ​កំពង់ត្រឡាច​ផ្សេង​ទៀត បាន​ចុះ​ទៅ​ក្នុង​សមុទ្រ​ដើម្បី​ស្វែងរក​គ្រឿង​សមុទ្រ ដោយ​ខ្លះ​កប់​នៅ​ក្នុង​ដី និង​ខ្លះ​ទៀត​រុញ​ឈូច​ប្រមូល​កូន​បង្គារ​នៅ​ក្នុង​សមុទ្រ​។ ក្រោយមក​អ្នក​ភូមិ​ឯទៀត​ៗ​បាន​ត្រឡប់​មក​ផ្ទះសម្បែង​វិញ​គ្រប់​ៗ​គ្នា​ក៏​ដោយ ប៉ុន្តែ​យុវជន​រង​គ្រោះ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ទេ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ទើប​ក្រុម​គ្រួសារ​តាម​រក​យុវជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​25 វិច្ឆិកា​នេះ នៅ​ក្នុង​ផ្ទៃសមុទ្រ ប៉ុន្តែ​ឃើញ​ត្រឹមតែ​ស្បែកជើង​យុវជន​រង​គ្រោះ​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​ទឹក​ចាប់ផ្តើម​នា​ជ​។ ទោះជា​បែប​ណា ក្រុម​សាច់ញាតិ​ជន​រង​គ្រោះ និង​អ្នក​ភូមិ​កំពង់ត្រឡាច មិន​សង្ឃឹម​ឡើយ​ថា ជន​រង​គ្រោះ​អាច​នៅ​រស់រាន​មានជីវិត​ឡើយ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​29 វិច្ឆិកា ស្រាប់តែ​ឃើញ​មនុស្ស​ម្នាក់
អណ្តែត​​ទឹក​ជាប់​នៅ​កោះត្រល់ ដែល​គេ​ស្គាល់​ច្បាស់​ថា ពិតជា​យុវជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ពិតប្រាកដ​មែន ។

បើ​តាម​ការ​រៀបរាប់​ពី​បងស្រី ចៀម សុភាព អាយុ​36​ឆ្នាំ ត្រូវជា​បង​បង្កើត​របស់​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​កាលពី​ថ្ងៃរសៀល​ថ្ងៃ​ទី​30 ខែវិច្ឆិកា​ថា ប្អូនប្រុស​របស់​ខ្លួន​មាន​សតិ​មិនល្អ​ដូច​គេឯង​នោះ​ទេ ប៉ុន្តែ​ប្អូនប្រុស​គាត់​អាច​ធ្វើការ​បានជា​ធម្មតា ដោយ​បច្ចុប្បន្ន​ប្អូនប្រុស​របស់​គាត់​រស់នៅ​ជា​មួយនឹង​ប្អូនស្រី​ម្នាក់​ទៀត ហើយ​ប្អូនប្រុស​របស់​គាត់​ដូច​ជា​កំព្រាម្ដាយ​ឪពុក​ក៏​ថា​បាន​ដែរ ព្រោះ​ម្ដាយបង្កើត​ទើបតែ​បាត់បង់​ជីវិត​បាន​តែ​8​ខែ​ទេ រីឯ​ឪពុក​ក៏​មាន​ប្រពន្ធចុង​ក្រោយ​ទៀត​។

បងស្រី​ជន​រង​គ្រោះ​បាន​ចេញ​មក​ពី​រោង​បុណ្យ​ហើយ​និយាយ​ទាំង​អួល​ដើម​.​កថា ទោះជា​គេ​ប្រាប់​ដំណឹង​ថា រក​ឃើញ​ប្អូន​នៅ​កោះត្រល់​ក៏​ដោយ ក៏​ក្រុម​គ្រួសារ​មិន​មាន​លទ្ធភាព​ដឹក​ប្អូនប្រុស​មក​ផ្ទះ​បាន​ទេ ដោយសារ​តែ​ពួក​គាត់​ជា​បង​ៗ​សុទ្ធតែ​មាន​ជីវភាព​ក្រីក្រ ហើយ​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​​ឱ្យ​ប្អូ​ន្រ​ប្រុស​នេះ បើ​គិត​ពី​ថ្ងៃ​ទី​25 មក​ដល់​ថ្ងៃ​30 ខែវិច្ឆិកា​នេះ គឺ​គម្រប់​7​ថ្ងៃ​ហើយ​។ បងស្រី​រង​គ្រោះ​និយាយ​បន្ត​ថា ការ​រៀបចំ​ធ្វើបុណ្យ​គម្រប់​7​ថ្ងៃ​ឱ្យ​ប្អូនប្រុស​នោះ ក៏​ដោយសារ​អ្នក​ភូមិ​ដែល​បាន​ជួយ​ឧត្ត​ម្ភ​ដែរ​។

បើ​តាម​មន្ត្រី​នគរបាល​ការពារ​ដែនទឹក​ខេត្ត​កែប បាន​និយាយ​ប្រាប់​ថា បន្ទាប់​ពី​បាត់​ខ្លួន​យុវជន​រង​គ្រោះ នគរបាល​ការពារ​ដែនទឹក​បាន​ចេញ​រុករក​ដែរ ហើយ​អ្នកនេសាទ​ក៏​បាន​ប្រទះ​ឃើញ​មនុស្ស​អណ្តែត​ទឹក​ដែរ តែ​ពេល​ទៅ​ដល់​រក​មិនឃើញ​នោះ​ទេ​។ ទើប​នៅ​ថ្ងៃ​ទី​29 វិច្ឆិកា​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ម្ដងទៀត គឺ​នៅ​កោះត្រល់​នេះ​តែ​ម្តង ។ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​អាជ្ញាធរ​វៀត​ណាម​ជូនដំណឹង​មក​អាជ្ញាធរ​ខ្មែរ​ខេត្ត​កែប​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ