ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​មិន​ទាន់​អាច​ពពោះ​បាន ថន តារា នៅ​តែ​បញ្ចេញ​ស្នាមញញឹម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពីក្រោយ​ភាព​ញញឹម​របស់​អតីត​ពិធី​ការិនី ថន តារា ដែល​មហាជន​ស្គាល់​ថា ជា​បងស្រី ថន ល​ក្ខិ​ណា នោះ…

រាជធានី​ភ្នំពេញ ៖ នៅ​ពីក្រោយ​ភាព​ញញឹម​របស់​អតីត​ពិធី​ការិនី ថន តារា ដែល​មហាជន​ស្គាល់​ថា ជា​បងស្រី ថន ល​ក្ខិ​ណា នោះ គឺជា​រូបភាព​ដែល​បន្លំ​ទុក្ខសោក លួងលោម​ចិត្ត​ខ្លួនឯង កុំអោយ​គិត​ច្រើន បន្ទាប់​ពី​ជួប​គ្រូពេទ្យ​ជំនាញ​។

ម្ល៉ោះហើយ​ជា​ញឹកញយ ថន តារា រមែង​តុបតែង​កាយ ញញឹមញញែម ដើម្បី​ដណ្តើម​អារម្មណ៍ល្អ​ៗ​ត្រឡប់​មក​វិញ​។ អ្នក​នាង​ថន តារា​បាន​សម្រេចចិត្ត​រៀប​ការ​ជាមួយ​ស្វាមី​មាន​ឋានៈ​ល្អ​មួយ​រស់នៅ​ប្រទេស​ថៃ ដែល​ជា​ស្នេហា​ឆ្លង​ដែន​។ អាពាហ៍ពិពាហ៍​របស់​អ្នក​នាង​បាន​រំលង​ទៅ​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​អ្នកសិល្បៈ​ជា​ច្រើន​សុទ្ធតែ​សរសើរ​ពី​សំណាង អ្នក​នាង​ថា ឆ្អឹង​អណ្តែត​បាន​ស្វាមី​ខ្ព​ង​ខ្ពស់ លោក​ជំទាវ​។

យ៉ាងណាមិញ មួយ​រយៈ​នេះ​អ្នក​នាង ថន តារា កំពុង​តែ​ព្យាយាម​ហាត់ សមាធិ តាម​បណ្តាំ ពេទ្យ​ជំនាញ ជុំវិញ​ប្រការ​ដែល​អ្នក​នាង មិន​ទាន់​ពពោះ​កូន​ទី​មួយ ក្នុង​វ័យ​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ ឯ​ស្វាមី​វិញ ក៏​ចាស់​បណ្តើ​ៗ មិន​ងាយស្រួល​សម្រាប់​ពពោះ​។

ថន តារា​ដែល​តុ​ប​តែ​ស្អាត ពេល​បង្ហាញ​វត្តមាន​ថ្ងៃ​ការ​លោក ប៉ែន ចំរុង កន្លង​ទៅ​ថា «​ត្រង់​ចំណុច​ដែល​នាង មិន​អាច​ពពោះ​បាន នេះ​ជា​កង្វល់​ផ្លូវចិត្ត​ណាស់​រាល់ថ្ងៃ រហូត​លោកគ្រូ​ពេទ្យ​ជំនាញ​ៗ​អោយ​នាង​កុំ​គិត​ច្រើន ប្រើ​នូវ​អារម្មណ៍ល្អ ស្ងប់ចិត្ត ធ្វើខ្លួន​អោយ​រីករាយ បើ​មិន​ដូចនេះ​ទេ ងាយ​រង​សម្ពាធ​ជំងឺស្ត្រេស​ណាស់​»​។

អ៊ីចឹង​ហើយ​ទើប​នាង​ព្យាយាម​ធ្វើ​តាម​ខំ​ញញឹម ធ្វើ​នេះ​ធ្វើ​នោះ​ញ៉ាំ​អាហារ​មាន​ជីជាតិ ដោយ​សង្ឃឹមថា ប្រសើរ​។ តារា​រូប​នេះ​បន្ត​ថា ទទួលស្គាល់​ថា​រវាង​នាង​នឹង​ស្វាមី​អាយុ​វិញ​មិន​តិច​ទេ នាង​ចូល​វ័យ​៣៧​ឆ្នាំទៅ​ហើយ បើ​មិន​ប្រញាប់​មាន​បុត្រ គឺ​ពិបាក​ពេល​វិញ​បន្ត​ទៅ​មុខ ។ អ៊ីចឹង​ហើយ ទើប​ស្វាមី និង​នាង​ចេះ​តែ​ពិភាក្សា​គ្នា​ធ្វើ​បែប​ណា​ល្អ ស្រប​ពេល​វ័យ​ច្រើន​ហើយ​រំពឹង​ថា ទទួល​បាន​សញ្ញា​ល្អ​មិន​ខ្វល់ចិត្ត​ទៀត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ