ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ចង់​ឃើញ​គូ​ប្រដាល់ វាយ​ស៊ូ​ដូច​​គូ​កំដ​រេញ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០១៩ ការ​ប្រកួត​ជ្រើសរើស​ជើងឯក នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ មិន​មានការ​ប្រកួត​ជម្រុះ ឬ​ដណ្ដើម​ប្រាក់​រង្វាន់​គ្នា​នោះ​ទេ ដោយ​សារ​តែ​កម្មវិធី​ជម្រើស​បាន​រួច​មក​ហើយ…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០១៩ ការ​ប្រកួត​ជ្រើសរើស​ជើងឯក នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ មិន​មានការ​ប្រកួត​ជម្រុះ ឬ​ដណ្ដើម​ប្រាក់​រង្វាន់​គ្នា​នោះ​ទេ ដោយ​សារ​តែ​កម្មវិធី​ជម្រើស​បាន​រួច​មក​ហើយ នូវ​បេក្ខជន​២​រូប​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​តម្រូវ​ឱ្យ​បេក្ខជន​ទាំង​ពីរ​សម្រាក​មួ​យស​ប្ដា​ហ៍​។

យ៉ាងណាមិញ​ការ​ប្រកួត​រវាង​កីឡាករ​ជើង​ថ្មី​គូ​បើក​ឆាក​២​រូប បាន​ធ្វើ​អោយ​អ្នកគាំទ្រ​កោត​សរសើរ ដោយសារ​តែ​ម្នាក់​ៗ​សុទ្ធតែ​ស្ទុះស្ទារ​វាយ​ស៊ូ ធ្វើ​អោយ​ម្នាក់​ៗ​លាន់មាត់​ថា ចង់​ឃើញ​គូ​ប្រដាល់​ទូទៅ​វាយ​អោយ​បាន​ល្អ​បែប​នេះ​។

កីឡាករ​ដែល​បាន​ទទួល​ការ​សរសើរ​នេះ ជួប​គ្នា​ក្នុង​កម្មវិធី​ប្រកួត​កីឡាប្រដាល់​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES ;K-Cement នៅ​ក្នុង​ស​ប្ដា​ហ៍​តម្រូវ​អោយ​បេក្ខជន​ជើងឯក​សម្រាក​យក​កម្លាំង​។​សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯករ​ដូ​ល​កាល​ទី​៦ ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម សល់​ជើង​ខ្លាំង​២​គូ ដោយ​តម្រូវ​អោយ​សម្រាក ត្រៀម​ដណ្តើម​ពាន​ស​ប្តា​ហ៍​ក្រោយ។

គូប្រកួត ដែល​ទទួល​ការ​សរសើរ​នោះ គឺជា​គូ​បើក​ឆាក​រវាង​កីឡាករ វ៉ុ​ន វ៉​ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​បង្គោល​ខៀវ ប៉ុក វិបុល មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​។

អ្នក​ទាំង​២ មាន​ប្រវត្តិ​ប្រកួត​ល្អ មានបទពិសោធន៍​ច្រើន ឯ​ក្លិប​ហាត់​ក៏ ជា​ក្លិប​ល្បី​ពេញ​ពិភព​ប្រដាល់​ដូច​គ្នា​។ បើ​ការ​ប្រយុទ្ធ​ចាប់ពី​ទឹក​ដំបូង​មក បង​ង្គោ​ល​ក្រហម​វ៉ុ​ន វ៉​ន មិនសូវ​ជា​វាយ​ខ្លាំង​ប៉ុន្មាន​នោះ​ទេ ដោយ​ក្បាច់​ចេញ​មក​ប្រហាក់ប្រហែល​គ្នា មិន​លើ​គ្នា​។

ក្រោម​សម្រែក​អោយ ចូល​វាយលុក​ពី​មហាជន អ្នក​ទាំង​២​បាន​ប្រតាយប្រតប់​គ្នា ចាប់ពី​ទឹក​ទី​៣​។ ជា​ការ​មើលឃើញ​បង្គោល​ខៀវ ប៉ុក វិបុល​ថមថយ​កម្លាំង ធ្វើ​អោយ​ដៃគូ​ឆ្មក់ វាយ​ចូល​ចំ​គោលដៅ​ម្តង​ហើយ​ម្តងទៀត​រហូត បែក​ចិញ្ចើម​ខាងស្តាំ​ហូរ​ឈាម​។ ដោយ​២​ទឹក​ចុង​ក្រោយ​បង្គោល​ខៀវ​នៅ​តែ​ធ្វើ​មិន​បាន​ល្អ នា​វិនាទី​ចុង​ក្រោយ បាន​ប្រកាស​អោយ​ចាញ់​ពិន្ទុ​បង្គោល​ក្រហម​។​(​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ