ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ធ្វើ​សមាជ​រួម​បញ្ចូល​គ្នា​នៅ​ថ្ងៃ​២៣ ខែធ្នូ​ខាង​មុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ នឹង​ធ្វើ​ជា​ប្រធាន​គណបក្ស​ដដែល​ក្រោយ​ពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស​មួយ ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ សម្តេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ នឹង​ធ្វើ​ជា​ប្រធាន​គណបក្ស​ដដែល​ក្រោយ​ពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស​មួយ ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ។

លោក រុន មាត្រា អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ថា គណបក្ស​ទាំង​ពីរ​បាន​កំណត់​យក​ថ្ងៃ​ទី​២៣ ខែធ្នូ ដើម្បី​ធ្វើ​សមាជ​បញ្ចូល​គ្នា​រួច​ហើយ ។ ប៉ុន្តែ​មុន​នឹង​គណបក្ស​ទាំង​ពីរ​ធ្វើ​សមាជ​នោះ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នឹង​ធ្វើ​សមាជ​មួយ​មុន​សមាជ​បញ្ចូល គ្នា ។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា ៖«​យើង​នឹង​ធ្វើ​សមាជ​មួយ​មុន​ការ​ធ្វើ​សមាជ​បញ្ចូល​គ្នា​រវាង​គណបក្ស​ទាំង​ពីរ គឺ​អាច​មុន​២ ឬ​៣​ថ្ងៃ នៃ​សមាជ​បញ្ចូល​គ្នា ។ យើង​ធ្វើ​សមាជិក​ផ្ទៃក្នុង​បក្ស​ខ្មែរ​រួបរួម​ជាតិ​ដើម្បី​ធ្វើ​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​បក្ស​ដែល​ត្រូវ​រួបរួម​ពិភាក្សា​លើ​រចនាសម្ព័ន្ធ​ដែល​ត្រូវ​ដឹកនាំ រចនាសម្ព័ន្ធ​ថ្នាក់​ខេត្ត​ក្រុង​» ។ ជាមួយ​គ្នា​នោះ​ដែរ​នោះ​អ្នកនាំពាក្យ​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ច្របាច់​បញ្ចូល​គ្នា​រួច​ហើយ ភាគី​ទាំង​ពីរ​បាន​ជជែក និង​ឯកភាព​គ្នា​ដោយ​សម្តេចក្រុមព្រះ​ធ្វើ​ជា​ព្រះប្រធាន​គណបក្ស​ដដែល ។

ចំណែក​លោក ញឹក ប៊ុ​ន​ឆៃ និង​ព្រះ​អង្គ​ម្ចាស់ ច​ក្រា​វុ​ឌ្ឍ​វិញ ត្រូវ​បាន​អ្នកនាំពាក្យ​មិន​ទាន់​ទម្លាយ​ឲ្យ​ដឹង​ទេ​ថា នឹង​ទទួល​បាន​តួនាទី​អ្វី​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​ភាគី​គណបក្ស​ទាំង​ពីរ​បាន​កំពុង​តែ​ពិភាក្សា​គ្នា​នៅឡើយ ។ លោក​បន្ត​ថា ចំពោះ​មតិ​មួយ​ចំនួន​ថា នឹង​មានការ​យាង​សម្តេចព្រះ​អម្ចាស់​នរោត្តម អរុណ រស្មី មក​ធ្វើ​ប្រធាន​គណបក្ស ឬ​ចូល​ឆាកនយោបាយ​វិញ​នោះ គឺជា​ពាក្យ​ចចាមអារ៉ាម ។ ព្រោះថា ក្នុង​ការ​ពិភាក្សា​គ្នា​យើង​មិន​បាន​ពិភាក្សា​រឿង​យាង​ព្រះ​អង្គ​ម្ចាស់​មក​ទេ ។ ចំពោះ​ការ​ច្របាច់​បញ្ចូល​គ្នា​នោះ ត្រូវ​បាន​លោក រុន មាត្រា បាន​ទទួលស្គាល់​ថា ដោយសារ​មានការ​បែប​បាក់​ផ្ទៃក្នុង​រហូត​មិន​ទទួល​បាន​សំឡេង​ឆ្នោត​ទើប​គណបក្ស​ទាំង​ពីរ​សម្រេច​បញ្ចូល​គ្នា ។

លោក​បាន​បញ្ជាក់​ថា ៖«​ដោយសារ​យើង​បែកបាក់​គ្នា ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បែកបាក់​ជា​បន្តបន្ទាប់ និង​ជា​ច្រើន​ជ​ម្រៀក​ហើយ​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​ដល់​សូន្យ ។ អី​ញ្ចឹ​ង​តាម​ការ​រួម​មតិ​ថ្នាក់​ក្រោម​គាត់​ចង់បាន​ការ​រួបរួម​គ្នា ហើយ​គាត់​មិន​សប្បាយចិត្ត​ទេ ពេល​ថ្នាក់ដឹកនាំ​បែកបាក់​គ្នា ។ អី​ញ្ចឹ​ង​ពេល​រួបរួម​គាត់​សង្ឃឹម​ហើយ​យើង​ក៏​សង្ឃឹមថា សំឡេង​គាំទ្រ​នឹង​កើន​វិញ​ក្រោយ​ពី​បញ្ចូល​គ្នា​» ។

អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​រួម​គ្នា​បញ្ចូល​គ្នា​ក៏​មានការ​ចេញ​ជា​គោលការណ៍​សំខាន់​ៗ​ចំនួន​៥​ចំណុច ដើម្បី​រើស​ថ្នាក់ដឹកនាំ​ពី​ថ្នាក់លើ​រហូត​ដល់​ថ្នាក់​ក្រោយ​ពោល គឺ​ធ្វើ​យ៉ាង​កុំ​ឲ្យ​មានការ​បែកបាក់​គ្នា​ត​ទៀត ។ ចំណុច​ទាំងនោះ​មាន ១.​ស្មោះត្រង់​នឹង​ប្រធាន ២. សមត្ថភាព ៣.​លទ្ធភាព ៤.​ប្រជាប្រិយភាព និង​៥.​ជំហរ​រួបរួម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ