ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​ភេរវកម្ម​ក្នុង​ផ្សារ​មួយ​នៃ​ទីក្រុង​អ៊ូរុមគី​ភាគខាង​លិច​ចិនស្លា.ប់​31នាក់​របួស​ជាង​90នាក់​

9 ឆ្នាំ មុន

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​ចិន​ស៊ីនហួ​ថា​ រថយន្ដ​២​គ្រឿង​ត្រូវ​បាន​គេ​បើកទម្លុះចូល​ក្នុង​ហ្វូង​មនុស្ស​នៅ​ផ្សារ​មួយ​នៃ​ទី​ក្រុង​អ៊ូរុមគី​ ខេត្ដ​ XINJIANG ភាគ​ខាង​លិច​ចិន ហើយ​គេ​បាន​គប់​គ្រឿង​ផ្ទុះ​ជា​ច្រើន​ចេញ​ពី​រថយន្ដ​ទាំង​២​នោះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ ឧសភា​ បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​៣១​នាក់​ និង​របួស​ជាង​៩០​នាក់ ។

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​ចិន​ស៊ីនហួ​ថា​ រថយន្ដ​២​គ្រឿង​ត្រូវ​បាន​គេ​បើកទម្លុះចូល​ក្នុង​ហ្វូង​មនុស្ស​នៅ​ផ្សារ​មួយ​នៃ​ទី​ក្រុង​អ៊ូរុមគី​ ខេត្ដ​ XINJIANG ភាគ​ខាង​លិច​ចិន ហើយ​គេ​បាន​គប់​គ្រឿង​ផ្ទុះ​ជា​ច្រើន​ចេញ​ពី​រថយន្ដ​ទាំង​២​នោះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ ឧសភា​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​៣១​នាក់​ និង​របួស​ជាង​៩០​នាក់ ។

យោង​តាម​ស៊ីនហួ​ថា​ នា​វេលា​ម៉ោង​៧​និង​៥០​នាទី​ម៉ោង​ក្នុង​ស្រុក​ រថយន្ដ​២​គ្រឿង​បាន​បើក​បំបុក​ចូល​ហ្វូង​មនុស្ស​ក្នុង​ផ្សារ​នោះ​ដែល​ពុំ​មាន​ដំបូល​ស្ថិត​នៅ​កណ្ដាល​ក្រុង​អ៊ូរុមគី​ជិត​ឧទ្យាន​ប្រជាជន​ ។​ គ្រឿង​ផ្ទុះ​ទាំង​ឡាយ​ត្រូវ​បាន​ពួក​អ្នក​វាយ​ប្រហារ​គប់​ចេញ​ពី​រថយន្ដ​ទាំង​២​គ្រឿង​នោះ​ដែល​រថយន្ដ​មួយ​គ្រឿង​ទីបំផុត​បាន​ផ្ទុះ​ ។ សាក្សី​ម្នាក់​និយាយ​ថា​ បាន​ស្ដាប់​ឮ​ការ​ផ្ទុះ​ប្រមាណ​ជា​១២​លើក​ ។​

នា​វេលា​ព្រឹក​ម៉ោង​ដែលគេ​វាយ​ប្រហារ​នោះ​ ជា​ពេល​ដែល​ក្នុង​ផ្សារ​មាន​មនុស្ស​ច្រើនកុះករ​បំផុត​ ។ រូបភាព​ទាំង​ឡាយ​ថត​នៅ​កន្លែង​វាយ​ប្រហារ​ ហើយ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ចិន​ WEIBO ដែល​គេ​និយម​ហៅ​ថា​ TWITTER ចិន​បង្ហាញ​ពី​ភ្លើង​ដែល​ឆេះ​ក្នុង​វិថី​មួយ​ និង​មាន​ពពក​ផ្សែង​ហុយ​ឡើង​លើផ្សារ​​ដែល​ឡោម​ព័ទ្ធ​ដោយ​ប៉ូលិស​ ។​ អ្នក​បញ្ជូន​សារ​ម្នាក់​តាម​បណ្ដាញ​ WEIBO រៀប​រាប់​ថា​ មានការ​ផ្ទុះ​ខ្លាំងៗ​ជា​ច្រើន​ក្នុង​ផ្សារ​នោះ​នា​ពេលព្រឹក​នៅ​មុខ​វិមាន​វប្បធម៌​ ក្រុង​អ៊ូរុមគី​ ។ អណ្ដាត​ភ្លើង​ និង​ពពក​ផ្សែង​ខ្មៅ​បាន​ហុយ​ឡើង​លើ​ ។ រថយន្ដ​និង​ទំនិញ​ទាំង​ឡាយ​ក្លាយ​ជា​ចំណី​ភ្លើង​ ចំណែក​ពួក​អ្នក​លក់​បាន​នាំ​គ្នា​រត់យ៉ាង​ប្រសាច​ចោលទំនិញ​ពួកគេ​ ។​ បណ្ដា​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ទាំង​ឡាយ​ ។

ប្រធានាធិបតី​ចិន​ លោក​​ ស៊ីជីនពីង​ បាន​សន្យា​ពី​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ប្រឆាំង​ពួកភេរវករ​ ហើយ​នឹង​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​មិន​សំចៃ​ដើម្បី​ថែ​រក្សា​ស្ថិរភាព​ ក្រោយ​ការ​វាយ​ប្រហារ​ដោយ​គ្រឿង​ផ្ទុះ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ ឧសភា នៅក្រុងអ៊ូរុមគី​ តំបន់​ស្វយ័ត​អ៊ូយ​ហ្គួរ​ ខេត្ដ​ XINJIANG នោះ​ ។​ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ប្រធានាធិប​តី​ចិន​ គូស​បញ្ជាក់​ថា​ ប៉ូលិស​នឹង​បង្កើន​ការ​ល្បាត​​និង​ត្រួត​ពិនិត្យ​សន្ដិសុខ​នៅជិត​ទី​តាំង​ទាំង​ឡាយ​អាច​ជា​គោលដៅ​វាយ​ប្រហារ​របស់​ពួក​ភេរវករ​។​

លោក​ស្នើ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ដោះ​ស្រាយ​កិច្ច​ការ​នោះ​ឱ្យ​ឆាប់​រហ័ស​ ហើយធ្វើ​យ៉ាង​ណា​ឱ្យ​បណ្ដា​អ្នក​របួស​ទទួល​បាន​ការ​ព្យាបាល​ចាំ​បាច់​ ហើយបញ្ជូន​សារ​ចូល​រួម​មរណទុក្ខ​ជា​មួយ​បណ្ដា​គ្រួសារ​ជន​រងគ្រោះ​ ។ លោក​អះអាង​ថា​ រដ្ឋា​ភិបាល​ចិន​ នឹង​បន្ដ​ធ្វើ​ការ​យ៉ាង​ដិត​ដល់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ ហើយធ្វើ​អ្វីៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ថែ​រក្សា​ស្ថិរភាព​សង្គម​ ។​ ក្រុម​ការ​ងារ​ដឹក​នាំ​ដោយ​រដ្ឋ​មន្ដ្រី​សន្ដិសុខ​សាធារណៈ​លោក GUO SHENGKUN បាន​ទៅ​កាន់​ខេត្ដ​ XINJIANG ដើម្បី​ត្រួត​ពិនិត្យ​លើ​ការ​ស៊ើប​អង្កេត​ ហើយ​គ្រប់គ្រង​បណ្ដា​ផល​វិបាក៕​