ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេត្តា​ជា​ប្រភព​នាំ​ឱ្យ​កើត​សាមគ្គី

4 ឆ្នាំ មុន

មេត្តា​ជា​កំពូល​ធម៌​ក្នុង​លោក មេត្តា​គឺ​ការ​រាប់រក រាប់អាន​គ្នា ការ​ឱ្យ​អភ័យ ការ​អត់ឱន​ឱ្យ​គ្នា​ជា​កិច្ច​ដែល​សំខាន់​បំផុត​សម្រាប់​ការ​ធ្វើ​ការងារ​រួម​គ្នា ព្រោះថា​តាម​ធម្មតា​ការ​បំពេញការងារ​ជាមួយ​គ្នា​លែង​អី​នឹង​មានការ​ប៉ះពារ​ដោយ​កាយ វាចា​ខ្លះ ហេតុនេះ​ដើម្បី​ឱ្យ​ការ​បំពេញ​កិច្ចការ​រួម​បាន​សុខ​ជា​នឹង​គ្នា មនុស្ស​គ្រប់​រូប​គួរ​មានចិត្ត​មេត្តា គប្បី​ប្រតិបត្តិ​តាម​លំ​អាន​ធម៌​៦​ប្រការ…

មេត្តា​ជា​កំពូល​ធម៌​ក្នុង​លោក មេត្តា​គឺ​ការ​រាប់រក រាប់អាន​គ្នា ការ​ឱ្យ​អភ័យ ការ​អត់ឱន​ឱ្យ​គ្នា​ជា​កិច្ច​ដែល​សំខាន់​បំផុត​សម្រាប់​ការ​ធ្វើ​ការងារ​រួម​គ្នា ព្រោះថា​តាម​ធម្មតា​ការ​បំពេញការងារ​ជាមួយ​គ្នា​លែង​អី​នឹង​មានការ​ប៉ះពារ​ដោយ​កាយ វាចា​ខ្លះ ហេតុនេះ​ដើម្បី​ឱ្យ​ការ​បំពេញ​កិច្ចការ​រួម​បាន​សុខ​ជា​នឹង​គ្នា មនុស្ស​គ្រប់​រូប​គួរ​មានចិត្ត​មេត្តា គប្បី​ប្រតិបត្តិ​តាម​លំ​អាន​ធម៌​៦​ប្រការ ដែល​លោក​ចាត់​ថា​ជា​គុណធម៌​យ៉ាង​ពិសេស​គឺៈ

១-​អប់រំ​កាយ​ចិត្ត​ប្រកបដោយ​មេត្តា​គឺ​ការ​សម្តែង​កិរិយា​សុភាព​រាបសា គោរព​រាប់អាន​គ្នា​ដូច​ជា សម្តែង​ទឹកមុខ​ញញឹម​រកគ្នា​ជាដើម ។

២-​ប្រាប់​នូវ​អ្វី​ដែល​ជា​ប្រយោជន៍ ដាស់តឿន​ក្រើនរំលឹក​ដោយ​បំណង​ល្អ ពោល​វាចា​សុភាព​រាបសា សម្តែង​សេចក្តី​គោរព​រាប់អាន​គ្នា​ដោយ​ពាក្យ​សម្ដី​ទន់ភ្លន់​។

៣-​ចងចិត្ត​គិត​ល្អ គឺ​គិត​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក នឹកគិត​រកគ្នា​ដោយ​សុទិដ្ឋិនិយម គិត​ក្នុង​គោលបំណង​ល្អ ។

៤-​ពេល​បាន​របស់​អ្វី ទោះ​តិច​ឬ​ច្រើន​ក៏​យក​មក​ចែករំលែក​គ្នា​បរិភោគ​តាម​ការ​គួរ គឺ​មិន​ហួងហែង​ទុក​បរិភោគ​តែ​ម្នាក់ឯង​នោះ​ទេ ។

៥-​ប្រព្រឹត្ត​សុចរិត​ត្រឹមត្រូវ គោរព​ច្បាប់ គោរព​វិន័យ​ស្មើគ្នា គោរព​សិទ្ធិ​សេរីភាព​គ្នា​ទៅ​វិញ​ទៅ​មក មាន​សីលធម៌​ប្រចាំជីវិត

៦-​មានចិត្ត​គំនិត​ដូច​គ្នា​ដែល​ជា​គោលការណ៍​ដ៏​សំខាន់ មាន​ឆន្ទៈ និង​ឧត្តមគតិ​ឆ្ពោះទៅ​រក​សេចក្តីសុខ ។

សមាគម​ណា​មានគុណ​ធម៌​ទាំង​៦​ប្រការ​នេះ សមាគម​នោះ​នឹង​មានការ​រួបរួមសាមគ្គី​គ្នា​ដ៏​រឹង​មាំ រួមសុខ រួមទុក្ខ​នឹង​គ្នា​លុះ​អវសាន ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ