ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​តូចៗទាំង​៤​ដែល​​មើល​មិនឃើញ​​នេះ អាច​​ធ្វើ​ឲ្យ​គ្រួសារ​អ្នក​បែកបាក់បាន​

4 ឆ្នាំ មុន

រឿង​តូច​ទាំង​៤​ខាងក្រោម​នេះ នឹង​អាច​ធ្វើ​ឲ្យ​គ្រួសារ​អ្នក​កើត​មាន​បញ្ហា​ដោយ​មិនដឹង​ខ្លួន​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​មិន​គួរ​ព្យាយាម​កែប្រែ​ស្វាមី​អ្នក​ឡើយ ព្រោះ​បើ​អ្នក​ធ្វើ​បែប​នេះ​យូរ គ្រួសារ​អ្នក​នឹង​ងាយ​កើត​មាន​បញ្ហា​ជា​មិន​ខាន​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ព្យាយាម​ទទួលស្គាល់ ហើយ​មានចិត្ត​អំណត់ និង​អធ្យាស្រ័យ…

រឿង​តូច​ទាំង​៤​ខាងក្រោម​នេះ នឹង​អាច​ធ្វើ​ឲ្យ​គ្រួសារ​អ្នក​កើត​មាន​បញ្ហា​ដោយ​មិនដឹង​ខ្លួន​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​មិន​គួរ​ព្យាយាម​កែប្រែ​ស្វាមី​អ្នក​ឡើយ ព្រោះ​បើ​អ្នក​ធ្វើ​បែប​នេះ​យូរ គ្រួសារ​អ្នក​នឹង​ងាយ​កើត​មាន​បញ្ហា​ជា​មិន​ខាន​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ព្យាយាម​ទទួលស្គាល់ ហើយ​មានចិត្ត​អំណត់ និង​អធ្យាស្រ័យ ទើប​ប្តី​អ្នក​មើលឃើញ​ចំណុច​ល្អ​ទាំងនេះ​របស់​អ្នក​។

២-អ្នក​មិន​គួរ​គ្រប់គ្រង​ប្តី​ដូច​ជា​គ្រប់គ្រង​កូន​នោះ​ទេ ដោយ​គួរតែ​ឲ្យ​គេ​មាន​សេរីភាព​ខ្លះ ទើប​គេ​មិន​ព្យាយាម​លួច​មាន​ស្រី​ធ្វើបាប​អ្នក​។ ម្យ៉ាងទៀត បើ​គេ​មាន​ពេល​ដែល​ជា​របស់​ខ្លួន​ខ្លះ គ្រួសារ​អ្នក​នឹង​មិន​ងាយ​បែកបាក់​ឡើយ​។

៣-អ្នក​មិន​គួរ​ធ្វើ​ជា​ប្រពន្ធ​ដែល​គិត​ថា​ខ្លួន​ធ្វើ​ត្រូវ​រហូត ដោយ​ឲ្យ​តែ​មាន​កំហុស គឺ​របស់​ស្វាមី​ទាំងអស់​។ នៅ​ពេល​ដែល​អ្នក​តែងតែ​ទម្លាក់​កំហុស​ដល់​គេ ដោយ​មិន​ហ៊ាន​ប្រឈម​មុខ ហើយ​ទទួលស្គាល់ អាពាហ៍ពិពាហ៍​អ្នក នឹង​មិន​អាច​ដល់​ចាស់​នោះ​ទេ​។

៤-អ្នក​មិន​គួរ​ទុក​ការ​លះបង់​របស់​ប្តី​អ្នកជា​រឿង​ធម្មតា ដោយ​មិន​យក​ភ្នែក​មើល ហើយ​ទុក​ក្នុង​ចិត្ត​នោះ​ទេ​។ ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ស្វាមី​អ្នក​ឃ្លាត​ពី​អ្នក​កាន់តែ​ឆ្ងាយ​ទៅ​ៗ ដោយ​អ្នក​មិនដឹង​ខ្លួន​ឡើយ​។ ទំ​បំផុត អ្នក​នឹង​អាច​ដើរ​ដល់​ផ្លូវ​ដែល​លះលែងគ្នា​ជា​មិន​ខាន​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ