ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​​​បង្ហោះ​សិស្ស​អង្គុយ​រៀន​ក្រោម​ដើម​ឈើ សម្តេច​តេ​ជោ​ផ្តល់​អគារ​​ របង និង​​ទី​ចាត់ការ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ដោយ​មើលឃើញ​ពី​ភាព​ខ្វះខាត និង​ការ​លំបាក​ក្នុង​ការ​រៀនសូត្រ​របស់កុមារ​តូច​ៗ​នៅ​សាលា​បឋម​សិក្សា​អូរ​ជុ​ញ ជាយ​ដែនកម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​សែន​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ដែល​អង្គុយ​រៀន​ក្រោមដើមឈើ​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាសម្តេច​តេ​ជោ…

ខេត្តព្រះវិហារ ៖ ដោយ​មើលឃើញ​ពី​ភាព​ខ្វះខាត និង​ការ​លំបាក​ក្នុង​ការ​រៀនសូត្រ​របស់កុមារ​តូច​ៗ​នៅ​សាលា​បឋម​សិក្សា​អូរ​ជុ​ញ ជាយ​ដែនកម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​សែន​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ដែល​អង្គុយ​រៀន​ក្រោមដើមឈើ​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាសម្តេច​តេ​ជោ ហុ​៊​ន សែន បាន​សម្រេច​ផ្តល់​ជូន​អគារសិក្សា​មួយ​ខ្នង​សាងសង់​ពី​ថ្ម កម្ពស់​២ជាន់ ស្មើនឹង​១២​បន្ទប់ ផ្តល់​ឱ្យ​គ្រូបង្រៀន និង​សិស្សា​នុសិស្ស បាន​សិក្សា​រៀនសូត្រ​ឱ្យ​បាន​សមរម្យ ។ សូមរំលឹកថា៖ ពិតជា​​តស៊ូ​រៀន​សូត្រ​មែន​ ប៉ុន្តែកំសត់​ណាស់

ថ្លែង​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការសិក្សា​រៀនសូត្រ​របស់​កុមារ​នៅ​សាលា​បឋម​សិក្សា​អូរ​ជុ​ញ នា​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា លោក គន់ គី​ម ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មាន​ប្រសាសន៍​ថា ដោយ​មើលឃើញ​ពី​ភាព​លំបាក​ខ្វះខាត​ក្នុង​ការ​សិក្សា និង​ការ​បង្រៀន​របស់​លោកគ្រូ​អ្នកគ្រូ​នៅ​សាលា​បឋម​សិក្សា​អូរ​ជុ​ញ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ឲ្យ​ក្រុមការងារ​ចុះ​ពិនិត្យ​ជាក់​ស្តែង និង​សម្រេច​ផ្តល់​អគារសិក្សា​ថ្មី​១​ខ្នង ធ្វើ​អំពី​ថ្ម កម្ពស់​២​ជាន់ ស្មើនឹង​១២​បន្ទប់ អគារ​ទីចាត់ការ​១​ខ្នង និង​របង​ជុំវិញ​សាលា ដើម្បី​ធ្វើ​យ៉ាងណា​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​លោកគ្រូ​អ្នកគ្រូ និង​កុមារ​តូច​ៗ​បាន​សិក្សា​រៀន សូត្រ​ឲ្យ​សមរម្យ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

លោក ចេ​ង លឹ​ម​ហ៊ាន់ ប្រធាន​មន្ទីរ​អប់រំ យុវជន នឹង​កីឡា​ខេត្ត បាន​លើក​ឡើង​ថា ដើម្បីជា​ការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ដែល​សាលារៀន​នេះ​ខ្វះ​បន្ទប់​សិក្សា ពេល​នេះ​មន្ទីរ​បាន​សហការ​ជាមួយ​អាជ្ញាធរ និង​កង​កម្លាំង​នៅ​ទីនោះសាងសង់​រោងដោល​១​ខ្នង​ជា​បណ្តោះអាសន្ន ដោយ​ប្រើ​រយៈពេល​៣​ថ្ងៃ​ឲ្យ​រួចរាល់ ដើម្បី​ឲ្យ​កុមារ​តូច​ៗ​បាន​អង្គុយ​រៀនសូត្រ ។ លើស​ពី​នេះ មន្ទីរ​ជំនាញ​បាន​ផ្តល់​តុ​សិក្សា​ចំនួន​៥៨ និង​សម្ភារ​សិក្សា​មួយ​ចំនួន​ទៀត ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា បច្ចុប្បន្ន​នេះ​កុមារ​តូច​ៗ​មួយ​ក្រុម​ដែល​អង្គុយ​រៀន​ក្រោម​ដើមឈើ​នោះ បាន​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​រៀន​នៅ​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​នោះ រង់ចាំ​ការ​សាងសង់​រោងដោល​បណ្តោះអាសន្ន​រួច​រាល់​រយៈពេល​៣​ថ្ងៃ​ខាង​មុខ​នេះ ។ ចំណែក​ការ​សាងសង់​អគារសិក្សាថ្មី​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូន​នេះ មិន​ទាន់​កំណត់ពេល​សាងសង់​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​លោក​ថា​អាច​នឹង​ឆាប់​ៗ​ខាង​មុខ​នេះ ព្រោះ​បច្ចុប្បន្ន​ក្រុមការងារ​សាងសង់​របស់​កង​វិស្វកម្ម​សម្តេច​តេ​ជោ បាន​ចុះ​ពិនិត្យ​និង​កំណត់​ទីតាំង​សាងសង់​អគារសិក្សា​ថ្មី​នេះ​រួចរាល់​ហើយ ។

អ្នកគ្រូ ផឹ​ម ហ៊ុន​នី ដែល​បង្រៀន​នៅ​សាលាបឋម​សិក្សា​អូរ​ជុ​ញ​នេះ បាន​រំឭក​ថា សាលា​នេះ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៨ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​អាយុកាល​ជាង​១០ឆ្នាំ​ហើយ សម្រាប់​បង្រៀន​កុមារ​តូច​ៗ ពិសេស​កូន​ៗ​គ្រួសារ​កងទ័ព​ដែល​កំពុង​ឈរជើង​នៅ​តំបន់ជាយ​ដែន​ផ្ទាល់​តែ​ម្តង ។ បច្ចុប្បន្ន សាលា​មាន​គ្រូបង្រៀន​ចំនួន​១៤​នាក់ ។ អ្នកគ្រូ​បន្ត​ថា ដំបូង​ឡើយ​នៅ​ឆ្នាំ​២០០៨​សាលា​នេះ​មាន​រោងដោល​តែ​២​ប៉ុណ្ណោះ ស្មើ​៤​បន្ទប់ ហើយ​មក​ដល់​ឆ្នាំ​២០១៥ ការិយាល័យ​អប់រំ​ស្រុក​ក៏​បាន​សាងសង់​រោងដោល​ចំនួន​២​បន្ថែម​ទៀត ស្មើនឹង​៤​បន្ទប់ សរុប​ទាំងអស់​មាន​ចំនួន​១២​ថ្នាក់ ។

ប៉ុន្តែ​ដោយសារ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ឃើញ​ថា​កំណើន​សិស្ស​ចូល​រៀន​កាន់តែ​មាន​ច្រើន​ឡើង ដែល​គិត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​រហូត​ដល់​៤២៥​នាក់ ធ្វើ​ឲ្យ​បន្ទប់​សិក្សា​មានការ​ខ្វះខាត ទើប​លោកគ្រូ​អ្នកគ្រូ​នៅ​ទី​នេះ​សម្រេចចិត្ត​នាំ​សិស្ស​តូច​ៗ​មក​ក្រាល​តង់​ក្រោម​ដើមឈើ ដើម្បី​បន្ត​ការ​សិក្សា ។ គ្រូបង្រៀន​ទាំងអស់​នៅ​សាលា​បឋម​សិក្សា​អូរ​ជុ​ញ បាន​សម្តែង​នូវ​ទឹកចិត្ត​រំភើប​រីករាយ​យ៉ាងខ្លាំង បន្ទាប់​ពី​រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​ជូន​អគារសិក្សា​ថ្មី​ដល់​សាលា​នេះ និង​លើកទឹកចិត្ត​ដល់​គ្រូបង្រៀន​ដើម្បី​បន្ត​ការ​អប់រំ​ដល់​កុមារ​តូច​ៗ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ