ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​រុ​ស្ស៊ី​ទំនើប​អាច​បើក​បាន​គ្រប់​ទីលាន

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​រុ​ស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៨​វិច្ឆិកា​ថា រថយន្ត​អាច​បើកបរ​បាន​កាត់​គ្រប់​ទីលាន​របស់​រុ​ស្ស៊ី​ដ៏​ទំនើប ធុន​SHAMAN​ដំបូង​ៗ​ត្រូវ​បាន​រុ​ស្ស៊ី​ផ្ដល់​ដល់​អេ​មី​រ៉ា​៉​ត់​អា​រ៉ាប់​រួម​ហើយ​។ ត្រូវ​បាន​កែប្រែ​ជា​ពិសេស​រថយន្ត​ធុន​នោះ​នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​ល្បាត នៅ​តាម​ព្រៃ​ភ្នំ ព្រមទាំង​នៅ​តាម​វាល​ខ្សាច់ ធ្វើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​និង​ធ្វើ​អន្តរាគមន៍​ក្នុង​សភាពការណ៍​បន្ទាន់​នានា​។ ការ​ប្រគល់​រថយន្ត​ផ្សេង​ៗ​ទៀត​ក៏​គ្រោង​ផង​ដែរ​។…

ប្រទេស​រុ​ស្ស៊ី ៖ ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​រុ​ស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៨​វិច្ឆិកា​ថា រថយន្ត​អាច​បើកបរ​បាន​កាត់​គ្រប់​ទីលាន​របស់​រុ​ស្ស៊ី​ដ៏​ទំនើប ធុន​SHAMAN​ដំបូង​ៗ​ត្រូវ​បាន​រុ​ស្ស៊ី​ផ្ដល់​ដល់​អេ​មី​រ៉ា​៉​ត់​អា​រ៉ាប់​រួម​ហើយ​។

ត្រូវ​បាន​កែប្រែ​ជា​ពិសេស​រថយន្ត​ធុន​នោះ​នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​ល្បាត នៅ​តាម​ព្រៃ​ភ្នំ ព្រមទាំង​នៅ​តាម​វាល​ខ្សាច់ ធ្វើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​និង​ធ្វើ​អន្តរាគមន៍​ក្នុង​សភាពការណ៍​បន្ទាន់​នានា​។ ការ​ប្រគល់​រថយន្ត​ផ្សេង​ៗ​ទៀត​ក៏​គ្រោង​ផង​ដែរ​។ រថយន្ត​ធុន​SHAMAN​ដំបូង​សម្រាប់​ប៉ូលិស បាន​បញ្ជូន​មក​ដល់ទី​ក្រុង​ឌូ​បៃ​ហើយ​។ រថយន្ត​ទាំងនេះ​ត្រូវ​បាន​ប្រគល់​យោង​តាម​កុងត្រា​នាំ​ចេញ ដែល​ចុះហត្ថលេខា​ក្នុង​ឱកាស​នៃ​ពិព័រណ៍​រថយន្ត​INDEX-2019​។

រថយន្ត​ធុន​នេះ​បញ្ជា​ទិញ​ដោយ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម មាន​ប្រព័ន្ធ​ម៉ា​ស៊ីន​ត្រជាក់​ខ្លាំង ហើយ​ប្រទេស​នោះ​គ្រោង​ប្រើ សម្រាប់​ល្បាត​តាម​តំបន់​ភ្នំ​និង​វាល​ខ្សាច់ ព្រមទាំង​ក្នុង​អន្តរាគមន៍​សម្រាប់​សភាពការណ៍​បន្ទាន់ ដូច​ជា​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជាដើម​។

អ្នក​ចែកចាយ​របស់​ក្រុមហ៊ុន​រុ​ស្ស៊ី ​AVTOROS​ឲ្យ​ដល់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម គឺ​ក្រុមហ៊ុន​កា​ណា​ដា​STREIT មាន​ឯកទេស​ក្នុង​ផលិតកម្ម​សម្ភារ​ពាស​ដែក​ស៊ី​វិល​និង​យោធា​។ រថយន្ត​ធុន​នោះ​នាំ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ