ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនភ្លោះ​៣ ប្រុស​ទាំង​៣ នៅស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឱ្យ​អាណិតអាសូរ​ដោយ​ស្ត្រី​ជា​ម្ដាយ​ស៊ីឈ្នួល​ជម្រះ​ស្មៅ​ដំឡូង​ឱ្យ​គេ និង​មាន​ជីវភាព​ក្រីក្រ​រស់នៅ​ភូមិ​ពន្លៀក ឃុំ​ចុង​ជា​ច​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​សម្រាល​បានកូន​ភ្លោះ​ប្រុស​៣​នាក់ នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។ ដោយ​ក្តី​អាណិតអាសូរ​លោក​ជំទាវ​ម៉េ​ង វណ្ណ​ដា​នី​ន​-​ជាម…

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឱ្យ​អាណិតអាសូរ​ដោយ​ស្ត្រី​ជា​ម្ដាយ​ស៊ីឈ្នួល​ជម្រះ​ស្មៅ​ដំឡូង​ឱ្យ​គេ និង​មាន​ជីវភាព​ក្រីក្រ​រស់នៅ​ភូមិ​ពន្លៀក ឃុំ​ចុង​ជា​ច​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​សម្រាល​បានកូន​ភ្លោះ​ប្រុស​៣​នាក់ នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។ ដោយ​ក្តី​អាណិតអាសូរ​លោក​ជំទាវ​ម៉េ​ង វណ្ណ​ដា​នី​ន​-​ជាម ច័ន្ទ​សោភ័ណ​នារ​សៀ ល​ថ្ងៃ​ទី​២៩ វិច្ឆិកា​នេះ​បាន​នាំ​យក​ថវិកា​ជាង​១​លាន​រៀល ទឹកដោះគោ និង​សំលៀក​បំពាក់​ជូន​ដល់​កូនភ្លោះ​ទាំង​៣​នាក់ ។

ស្ត្រី​ឈ្មោះ អឹ​ម ភាព អាយុ​២៦​ឆ្នាំ ត្រូវជា​ម្ដាយ​កូនភ្លោះ​បាន​ប្រាប់​ថា ក្នុង​ពេល​ដែល​មាន​ផ្ទៃពោះ​៥​ខែ​បាន​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​អេកូ​ឃើញ​មានកូន​ភ្លោះ​ចំនួន​៣​នាក់ ប្រុស​ទាំង​បី ។ ចំណែក​ប្ដី​ឈ្មោះ ពឹ ឌូ​វ អាយុ​២៩​ឆ្នាំ រាល់ថ្ងៃ​ធ្វើ​ការងារ​សំណង់ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។

ស្ត្រី​ជា​ម្ដាយ​កូនភ្លោះ​បាន​ប្រាប់​បន្ត​ថា នៅ​រសៀល ថ្ងៃ​ទី​២៨ វិច្ឆិកា ចាប់ផ្ដើម​ឈឺពោះ​ឱ្យ​ក៏​បានឱ្យ​ប្ដី រួម​ទាំង​ម្ដាយបង្កើត និង​ម្ដាយក្មេក​ក៏​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​កាន់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ដល់​វេលា​ម៉ោង​៥​ល្ងាច ។ លុះដល់​វេលា​ម៉ោង​១១​យប់ សម្រាល​បានកូន​ភ្លោះ​ប្រុស​ចំនួន​៣​នាក់ ក្នុង​នោះ​កូន​បង​គេ​ទម្ងន់​២.៥​គីឡូ ទី​២​ទម្ងន់ ២.២៥​គីឡូ និង​ទី​៣​ទម្ងន់​២​គីឡូ ។

ក្រោយ​ពី​កើតកូន​រួច​នាង​បាន​ធ្លាក់ឈាម​តែ​ត្រូវ​បាន​គ្រូពេទ្យ​សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​២៩ វិច្ឆិកា សុខភាព​ទាំង​ម្ដាយ និង​កូនភ្លោះ​បាន​គ្រាន់បើ​បន្តិច ។ ជាមួយ​នោះ​កំពុង​តែ​គិត​ថា មិនដឹង​ត្រូវ​ចិញ្ចឹម​កូនភ្លោះ​ដោយ​របៀប​ណា បើ​ជីវភាព​ក្រីក្រ​បែប​នេះ ។ ស្រប​ពេល​កំពុង​តែ​គិត​បែប​នេះ​ត្រូវ​បាន​លោក​ជំទាវ ម៉េ​ង វណ្ណ​ដា​នី​ន​-​ជាម ច័ន្ទ​សោភ័ណ​អភិបាលខេត្ត​ត្បូងឃ្មុំ​ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ត្បូងឃ្មុំ និង​លោក​ជំទាវ​នី​ចាន់​ធីតា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ រួម​នឹង​សហការី​ជា​ច្រើន​នាក់​បាន​នាំ​យក​ថវិកា​ចំនួន​១.២​លាន​រៀល សំលៀក​បំពាក់​ទារក​ចំនួន​៣​ឡូត៍​ក្នុង​នោះ​មាន មួក​អាវ ស្រោមដៃ ស្រោមជើង ទឹកដោះគោ​ចំនួន​៥​កំប៉ុង​ធំ ទឹកដោះ​ដោះ​គោ​ឆៅ​៣​ឡូត៍ កន្សែងពោះគោ​៣ ។

ក្នុង​ពេល​ចុះ​មក​សួរសុខទុក្ខ​លោក​ជំទាវ​ម៉េ​ង វណ្ណ​ដា​នី​ន ភរិយា​របស់​លោក​អភិបាលខេត្ត​ត្បូងឃ្មុំ​ក៏​មាន​ប្រសាសន៍​សូម​ឱ្យ​ឪពុក​ម្ដាយ​របស់​ទារក​ទាំង​៣​ធ្វើ​យ៉ាងណា​ប្រឹងប្រែង​ចិញ្ចឹម​កូនភ្លោះ​ឱ្យ​ពួក​គេ​មាន​សុខភាព​ល្អ​រួម​ទាំង​ម្ដាយ និង​កូន ។

ជាមួយ​នោះ​ឪពុក​ម្ដាយ​កូនភ្លោះ ក៏​សូម​ថ្លែងអំណរគុណ និង​ជូនពរ​ដល់​លោក​ជំទាវ និង​សហការី​ថ្នាក់ដឹកនាំ​ខេត្ត​ដែល​បាន​នាំ​យក​ថវិកា និង​សំលៀក​បំពាក់​មក​ជូន​ដល់​ពួក​គាត់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ពិតជា​មាន​ក្តី​រំភើប និង​សប្បាយ​រីករាយ ហើយ​សូម​ជូនពរ​ដល់​ក្រុមការងារ​ដែល​ចុះ​មក​សួរសុខទុក្ខ​សូម​ឱ្យ​មាន​សុខភាព​ល្អ និង​ជោគជ័យ​ក្នុង​ការងារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ