ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកមា​ខំ​ឱ្យ​ផ្ទះ​ស្នាក់​នៅ បែរជា​ក្មួយ​បំផ្លាញ​ខ្ទេច​គ្មាន​សល់

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ឪពុកមា​បាន​ផ្តល់​ជម្រក​ឲ្យ​ក្មួយ​ស្នាក់​នៅ លុះ​ពេល​ពួក​គេ​ឈ្លោះ​ប្តី​ប្រពន្ធ ស្រាប់តែ​ដុត​ផ្ទះ​នោះ​ចោល​ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩…

ខេត្តក្រចេះ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ឪពុកមា​បាន​ផ្តល់​ជម្រក​ឲ្យ​ក្មួយ​ស្នាក់​នៅ លុះ​ពេល​ពួក​គេ​ឈ្លោះ​ប្តី​ប្រពន្ធ ស្រាប់តែ​ដុត​ផ្ទះ​នោះ​ចោល​ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ដី​សម្បទាន​សង្គមកិច្ច ក្នុងភូមិ​ស្វាយ​ជ្រុំ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

ឪពុកមា​ជា​ម្ចាស់ផ្ទះ​កើតហេតុ​ឈ្មោះ ឡុ​ញ វៀន អាយុ​៤៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ស៊ា នា អាយុ​៣៨​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ក្មួយ​ប្រុស​ឈ្មោះ វៀន ជីវ៉ា អាយុ​៣២​ឆ្នាំ មុខរបរ​កសិករ និង​មាន​ប្រពន្ធ​ឈ្មោះ ភា ស៊ី​ណា អាយុ​២៧​ឆ្នាំ ។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​បន្ត​ថា មួយ​រយៈកាល​កន្លង​មកនេះ ឪពុកមា​បាន​ឲ្យ​ផ្ទះ​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី និង​បាំងជញ្ជាំង​ក្ដារ ឲ្យ​ទៅ​ក្មួយ​ប្រុស និង​ប្រពន្ធ​ស្នាក់​នៅ​បណ្ដោះអាសន្ន ចំណែក​ឪពុកមា​បាន​ទៅ​ស្នាក់​នៅ​ខ្ទម​ចាំ​ស្រែ​ឆ្ងាយ​ពី​ភូមិ​ជាមួយ​ប្រពន្ធ ។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​បន្ត​ទៀត​ថា លុះ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ស្រាប់តែ​ក្មួយ​ប្រុស​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​ប្រពន្ធឈ្មោះ​ ភា ស៊ី​ណា ហើយ​បាន​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​របស់​ឪពុកមា បណ្តាល​ឱ្យ​ឆេះ​ខ្ទេច​អស់ទាំង​ស្រុង​តែ​ម្ដង រួច​នាំ​គ្នា​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរ​ស្រុក បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពុងធ្វើការ​ស្រាវជ្រាវ និង​តាម​រក​ចាប់ខ្លួន​ក្មួយ​ប្រុស និង​ប្រពន្ធ ដើម្បី​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​៕ (​កែសម្រួល​ដោយ ៖ ធីតា​)