ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​ព្រំ​ដី​ រវាង​ព្រះសង្ឃ​និង​ពលរដ្ឋ​១​គ្រួសារ​ឡើង​បែក​ខ្ទិះ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ករណីទំនាស់ព្រំដីដ៏ក្តៅគគុកមួយ រវាងព្រះសង្ឃ និងប្រជាពលរដ្ឋមួយគ្រួសារ ដែល​មិនអាចឱ្យខាងមន្រ្តីជំនាញសុរិយោដីធ្វើការវាស់វែង ដើម្បីចេញប្លង់កម្មសិទ្ធិជូនបាន រហូតមកដល់វេលា ម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២៨…

ខេត្តប៉ៃលិន ៖ ករណីទំនាស់ព្រំដីដ៏ក្តៅគគុកមួយ រវាងព្រះសង្ឃ និងប្រជាពលរដ្ឋមួយគ្រួសារ ដែល​មិនអាចឱ្យខាងមន្រ្តីជំនាញសុរិយោដីធ្វើការវាស់វែង ដើម្បីចេញប្លង់កម្មសិទ្ធិជូនបាន រហូតមកដល់វេលា ម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២៨ វចិ្ឆកា ​អាជ្ញាធរខេត្តបានចុះដោះស្រាយ តែភាគីប្រជាពលរដ្ឋមិន​យល់​ព្រម ហើយរកពេលជួបអភិបាលខេត្ត ដើម្បីឱ្យជំនាញវាស់វែងម្តងទៀត ព្រោះប៉ះចំជញ្ជាំងផ្ទះរបស់គាត់ ​ស្ថិតនៅក្នុងភូមិអូរបេង ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បើតាមប្រភព​ពីបុរសម្នាក់ឈ្មោះ ចាន់ ព្រាន អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ យាង បូ អាយុ៤៥ឆ្នាំ មានកូន​៦​នាក់ (ប្រុស៣​ស្រី៣) រស់នៅភូមិខាងលើបានរៀបរាប់ឱ្យដឹងថា ដីលំនៅ​ខាងលើនេះ ត្រូវបានមេចែក​ឱ្យ​រស់​នៅ ក្បាល៣៣ម៉ែត្រ បណ្តោយ៤៩ម៉ែត្រ អស់រយ:ពេលជាយូរមកហើយ ​នៅជា​ប់នឹងរបងវត្ត អូរ​បេង ហើយក៏បានសម្បទានឱ្យទៅខាងវត្តចំនួន២ម៉ែត្រដែរ គាត់មិនធ្លាប់មានទំនាស់អ្វីជាមួយព្រះសង្ឃ ទេ ពោលគឺតាំងពីចៅអធិការវត្តមុនៗគ្រប់គ្រងមានចំនួន៤អង្គហើយ ។ លុះដល់ព្រះសង្ឃជាចៅអធិ​ការវត្​តមួយអង្គថ្មីនេះទៀត ឡើងមកគ្រប់គ្រងវត្ត បែរជាបង្ខិតព្រំដីវត្តចូលមក ខាងក្នុងដីរបស់គាត់ទៅវិញបាន ចាក់បង្គោលថ្មស៊ីម៉ង់ត៍ តម្រង់ព្រំរួចហើយ បែរ​ជាទាមទារឱ្យ​បង្ខិតចូល​ទៅ​ក្នុងដីរបស់គាត់បន្តទៀត ។

គាត់បន្តទៀតថា ក្រោយពីមានទំនាស់ជាមួយព្រះសង្ឃក្នុងវត្តអូរបេងរួចមក គេបានប្រកាស​តាម​ប្រព័ន្ធ​ ពង​សំឡេងនៅក្នុងវត្ត ខណ:ថ្ងៃមានបុណ្យទាន ដោយមិនឱ្យគ្រួសាររបស់គាត់ចូលទៅធ្វើបុណ្យនៅវត្តនេះ និងមិនឱ្យចូលទៅលាងចាន លាងឆ្នាំងបន្តទៀតនោះឡើយ ។ គាត់បញ្ជាក់ថារហូតមកដល់ព្រឹក​ដែលអាជ្ញា​ធរខេត្ត​ចុះទៅដោះស្រាយ គឺគាត់យល់ព្រមតាមសំណើ​របស់អភិបាលខេត្តប៉ៃលិន ដើម្បីឱ្យ​មន្រ្តីជំនាញធ្វើ​ប្លង់ជូនគាត់ប្រើប្រាស់ផងដែរ ។

ចំណែកលោក ផាន់ ចាន់ធុន អភិបាលខេត្តប៉ៃលិនបានឱ្យដឹងនៅកន្លែងដីទំនាស់រវាងព្រះសង្ឃ និងប្រជា​ពលរដ្ឋឱ្យដឹងថា សូមឱ្យខាងមន្រ្តីជំនាញសម្របសម្រួលធ្វើយ៉ាងណា ដើម្បីកុំឱ្យមានការរំលោភចូល​ទៅ​ខាង​ភាគីណាមួយ ដោយខាងប្រជាពលរដ្ឋ ត្រូវសម្បទានខ្លះទៅឱ្យខាងវត្ត ដើម្បីធ្វើបុណ្យទាំង​អស់គ្នា ។ លោកបន្តទៀតថា នៅថ្ងៃក្រោយ បន្ទាប់ពីកំណត់ព្រំដីរួចហើយ បើនៅតែមានបញ្ហានេះ​គឺមានតែ​បញ្ជូនសំណុំ​រឿងទៅតុលា ការដើម្បីចាត់ការតាមនីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ