ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាម័យ និង​ភាព​ស្អាត​ផ្តើម​ចេញពី​ខ្លួន​យើង​ទាំងអស់​គ្នា

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ « អ្នក​ស្អាត ខ្ញុំ​ស្អាត យើង​ស្អាត​ទាំងអស់​គ្នា និង​ត្រូវ​រួម​គ្នា​សម្អាត​អនាម័យ​បរិស្ថាន​ទាំងអស់​គ្នា​» នេះ​ជា​ការ​ថ្លែង​ទៅ​កាន់​អ្នកចូលរួម​ដោយ​លោក ឡុ​ង វិបុល…

ខេត្តមណ្ឌលគិរី ៖ « អ្នក​ស្អាត ខ្ញុំ​ស្អាត យើង​ស្អាត​ទាំងអស់​គ្នា និង​ត្រូវ​រួម​គ្នា​សម្អាត​អនាម័យ​បរិស្ថាន​ទាំងអស់​គ្នា​» នេះ​ជា​ការ​ថ្លែង​ទៅ​កាន់​អ្នកចូលរួម​ដោយ​លោក ឡុ​ង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ ក្នុង​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ភូមិ​ស្អាត សុខភាព​ល្អ​» កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​នេះ ។

មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​បាន​រៀបចំ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ក្រោម​ប្រធានបទ​ខាងលើ នៅ​សាលាក្រុង​សែន​មនោ​រម្យ ដោយ​មាន​ចូលរួម​ពី​មន្ត្រីរាជការ មន្ទីរ​បរិស្ថាន យុវជន យុវជន​សម្ព័ន្ធ​ស្រឡាញ់​សន្តិភាព​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ​ជា​២០០​នាក់ ក្នុង​គោលបំណង​បំផុស​ការ​ចូលរួម​ដោយ​ផ្ដើម​ចេញពី​យើង​ទាំងអស់​គ្នា​ស្អាត ដើម្បី​បរិស្ថាន​របស់​យើង​ទាំងអស់​គ្នា​ស្អាត ។

បន្ទាប់​ពី​ការ​ថ្លែង​មតិ​ចាប់អារម្មណ៍​របស់​តំណាង​មន្ទីរ​បរិស្ថាន និង​ការ​ផ្ដាំផ្ញើ​ពី​លោក​អភិបាលក្រុង ក្នុង​អត្ថន័យ​អប់រំ បណ្ដុះ​គំនិត​ស្រឡាញ់ និង​ពញ្ញាក់​ស្មារតី​ដល់​អ្នកចូលរួម​រួច​មក ទាំងអស់​គ្នា​បាន​បែងចែក​ជា​៣​ក្រុម ដើម្បី​ដើរ​រើស និង​ប្រមូល​សំរាម​តាម​តំបន់​មួយ​ចំនួន​ក្នុង​ក្រុង​សែន​មនោ​រម្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ