ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធម្មតាឡើយ នាវាមុជទឹក​​ដឹក​គ្រឿង​ញៀនទម្ងន់​​​៣​តោន (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ អាជ្ញាធរ​អេ​ស្ប៉ា​ញ​គួ​សបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៧​វិច្ឆិកា​ថា នាវាមុជទឹក​រត់ពន្ធ​ដែល​ចាប់​បាន​ក្នុង​ដែនទឹក​អេ​ស្ប៉ា​ញ ពួក​អ្នក​ស៊ើ​ប​អង្កេត​រក​ឃើញ​កូ​កា​អ៊ីន​៣​តោន ដែល​មាន​តម្លៃ​​ប្រមាណ​ជា​១០០​លាន​អឺ​រ៉ូ ដែល​នោះ​ជា​ការ​ចាប់​បាន​គ្រឿងញៀន​ដ៏​ច្រើន​ពុំ​ធ្លាប់​មាននៅ​អឹរ៉ុប។ នាវាមុជទឹក​កែ​ច្នៃ​នោះ​មាន​ប្រវែង​២០​ម៉ែត្រ អាច​មុជទឹក​មើល​មិនឃើញ ក្នុង​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក​។…

ប្រទេស​អេ​ស្ប៉ា​ញ ៖ អាជ្ញាធរ​អេ​ស្ប៉ា​ញ​គួ​សបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៧​វិច្ឆិកា​ថា នាវាមុជទឹក​រត់ពន្ធ​ដែល​ចាប់​បាន​ក្នុង​ដែនទឹក​អេ​ស្ប៉ា​ញ ពួក​អ្នក​ស៊ើ​ប​អង្កេត​រក​ឃើញ​កូ​កា​អ៊ីន​៣​តោន ដែល​មាន​តម្លៃ​​ប្រមាណ​ជា​១០០​លាន​អឺ​រ៉ូ ដែល​នោះ​ជា​ការ​ចាប់​បាន​គ្រឿងញៀន​ដ៏​ច្រើន​ពុំ​ធ្លាប់​មាននៅ​អឹរ៉ុប។

នាវាមុជទឹក​កែ​ច្នៃ​នោះ​មាន​ប្រវែង​២០​ម៉ែត្រ អាច​មុជទឹក​មើល​មិនឃើញ ក្នុង​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក​។ ទីបំផុត​វា​ត្រូវ​ចាប់​បាន​កាលពី​ថ្ងៃ​ទី​២៣​វិច្ឆិកា ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​តំបន់​ហ្គា​លី​សភាគ​ពាយ័ព្យ​អេ​ស្ប៉ា​ញ​។ ហើយ​មនុស្ស​២​នាក់​បាន​ត្រូវ​ចាប់ខ្លួន​។

ដោយ​មាន​ការ​ជួយពី​​ពួក​អ្នក​មុជទឹក ​ប៉ូលិស​ប្រើ​ពេល​៣​ថ្ងៃ​ដើម្បី​ឆែកឆេរ​ក្នុង​នាវា​នេះ បន្ទាប់​មក អូស​មក​កាន់​កំពង់​ផែ​អាល់​ដាល​ជិត​ក្រុង​វី​ហ្គោ​។ ហើយ​ខាងក្នុង​នាវា​នេះ ​ប៉ូលិស​រាប់​ឃើញ​គ្រឿង​ញៀន​១៥២​កញ្ចប់​​ដែល​មាន​ទម្ងន់​៣​តោន ដោយ​តម្លៃ​បើ​លក់​មាន​ទឹកប្រាក់​ដល់​ទៅ​១០០​លាន​អឹរ៉ូ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ The Mob Reporter)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ