ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​នេះ​មូលហេតុ​ចម្បង​ៗ​ដែល​នាំ​ឲ្យ​អ្នក​ឧស្សាហ៍​អា​ឡែ​ហ្ស៊ី​ច្រមុះ

4 ឆ្នាំ មុន

បញ្ហា​អា​ឡែ​ហ្ស៊ី​នឹង​គ្រាប់​ធញ្ញជាតិ អាហារ​ជូរ​ៗ និង​អាហារ​សមុទ្រ​គឺជា​រឿង​មួយ​កើត​មាន​ជា​ញឹកញាប់​រហូត​ដល់​ធ្វើ​ឲ្យ​ស្បែក​ឡើង​កន្ទួល​រមាស់ ក្រហម​ភ្នែក និង​រមាស់​ទៀត​។ ប៉ុន្តែ​មាន​មូលហេតុ​មួយ​ចំនួន​តូច​ដែល​នាំ​ឲ្យ​មាន​អាកា​រៈអា​ឡែ​ហ្ស៊ី​ច្រមុះ ឬ​កណ្តាស នៅ​ពេល​អ្នក​ហិតក្លិន​អ្វីមួយ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​មូលហេតុ​នាំ​ឲ្យ​អា​ឡែ​ហ្ស៊ី​ច្រមុះ​មួយ​ចំនួន​ដែល​អ្នក​គួរ​យល់​ដឹង​។ ១-អាកាសធាតុ​ប្រែប្រួល​ខ្លាំង​ពេក…

បញ្ហា​អា​ឡែ​ហ្ស៊ី​នឹង​គ្រាប់​ធញ្ញជាតិ អាហារ​ជូរ​ៗ និង​អាហារ​សមុទ្រ​គឺជា​រឿង​មួយ​កើត​មាន​ជា​ញឹកញាប់​រហូត​ដល់​ធ្វើ​ឲ្យ​ស្បែក​ឡើង​កន្ទួល​រមាស់ ក្រហម​ភ្នែក និង​រមាស់​ទៀត​។ ប៉ុន្តែ​មាន​មូលហេតុ​មួយ​ចំនួន​តូច​ដែល​នាំ​ឲ្យ​មាន​អាកា​រៈអា​ឡែ​ហ្ស៊ី​ច្រមុះ ឬ​កណ្តាស នៅ​ពេល​អ្នក​ហិតក្លិន​អ្វីមួយ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​មូលហេតុ​នាំ​ឲ្យ​អា​ឡែ​ហ្ស៊ី​ច្រមុះ​មួយ​ចំនួន​ដែល​អ្នក​គួរ​យល់​ដឹង​។

១-អាកាសធាតុ​ប្រែប្រួល​ខ្លាំង​ពេក ៖ មែនហើយ ការ​ឡើង​ចុះ​នៃ​សីតុណ្ហភាព​អាច​នាំ​ឲ្យ​មាន​បញ្ហា​អា​ឡែ​ហ្ស៊ី​ច្រមុះ​កើតឡើង​បាន ទាំង​ក្តៅ​ពេក និង​ត្រជាក់​ពេក ទោះបីជា​ក្នុង​បន្ទប់​រយៈពេល​យូរ​ក៏​ដោយ​។

២-ក្លិន​ទឹកអប់ ៖ នៅ​ពេល​យើង​និយាយ​អំពី​ក្លិន​ទឹកអប់ មិនមែន​មាន​ន័យចំ​ពោះ​ទឹកអប់​តែ​មួយ​មុខ​នោះ​ទេ តែ​ជា​ការ​និយាយ​ទៅ​លើ​សារធាតុ​ទូទៅ​ដែល​បង្ក​ជា​ភាព​ឈួ​ល​ខ្លាំង​ដូច​ជា ឧបករណ៍​ប​ន្សុ​ទ​បរិយាកាស​ក្នុង​បន្ទប់ ឬ​ទាន់​មាន​ក្លិន​ក្រ​អប់​ក៏​អាច​នាំ​ឲ្យ​មាន​អាកា​រៈ​កណ្តាស​ធ្ងន់ធ្ងរ​បាន​ដែរ​។ ដូច្នេះ​បើសិនជា​អ្នក​យល់​ថា​ខ្លួនឯង​មាន​បញ្ហា​បែប​នេះ ហើយ​ក្នុងផ្ទះ​មាន​មូលហេតុ​របស់​វា​ទៀត​នោះ អ្នក​គួរតែ​ដោះស្រាយ​វា​បាន​ហើយ​។

៣-ថ្នាំលាប ៖ មនុស្ស​ភាគច្រើន​មិន​បានដឹង​ថា សូ​ម្បី​តែ​ក្លិន​របស់​ថ្នាំលាបក្រចក​ក៏​អាច​នាំ​ឲ្យ​មាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី និង​កណ្តាស​ញឹកញាប់​ដែរ​។ ដូច្នេះ​បើសិនជា​អ្នក​កំពុង​តែ​លាបថ្នាំ​ផ្ទះ យក​ល្អ​គួរតែ​ពាក់​ម៉ាស និង​ចៀសវាង​ការ​ចូល​ក្នុង​បន្ទប់​សិន​លុះត្រាតែ​លែង​សូវ​មាន​ក្លិន​ថ្នាំលាប​នោះ​។

៤-លម្អងផ្កា ៖ បើសិនជា​អ្នក​រស់នៅ​កន្លែង​ដែល​មាន​ដំណាំ​រុក្ខជាតិ​ជុំវិញ​ខ្លួន នោះ​អ្នក​អាច​ប្រឈម​ខ្ពស់​នឹង​អាកា​រៈ​កណ្តាស​ហើយដោយ​សារ​តែ​លម្អងផ្កា​។

៥-ការ​បំពុលបរិយាកាស ៖ សារធាតុ​គីមី​ដែល​ចេញពី​រោងចក្រ ឬ​ធូលី​ដី ដែល​ហោះ​ក្នុង​បរិយាកាស អាច​នាំ​ឲ្យ​មនុស្ស​មាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​បាន​នៅ​ពេល​ស្រូប​ចូល​ទៅ​ក្នុង​សួត ជា​ពិសេស​អ្នក​ដែល​ងាយ​ប្រតិកម្ម​តែ​ម្តង​។ រោគ​សញ្ញា​ដំបូង​របស់​ជំងឺ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​គឺ​ក្រហម​ភ្នែក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ