ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ញៀន​នឹង​ទូរស័ព្ទ​ឆ្លាត​វៃ​ច្រើន ​អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួន​​

4 ឆ្នាំ មុន

យើង​ដឹង​រួច​ហើយ​ថា ការ​ញៀន​នឹង​ទូរស័ព្ទ​ឆ្លាត​វៃ​អាច​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ច្រើន ជា​ពិសេស​ការ​ឈឺចាប់​នានា​ក្រោយ​ពី​ប្រើប្រាស់​វា​រួច​តែ​ម្តង​។ ការ​ឈឺក្បាល ឈឺភ្នែក គឺជា​បញ្ហា​ដែល​កើត​មាន​ជា​ញឹកញាប់​តែ​យើង​បែរជា​មិន​បាន​ចាប់​អារម្មណ៍​​ទៅ​វិញ​។ យ៉ាងណាមិញ ការ​ឈឺចាប់​ខាង​រៀង​កាយ​ដែឡ​កើតឡើង​ដោយសារ​ប្រើ​ទូរស័ព្ទ​ឆ្លាត​វៃ​ច្រើន​មិន​គ្រាន់តែ​ប៉ះពាល់​តែ​លើ​ក្បាល និង​ភ្នែក​នោះ​ទេ​។ ខាងក្រោម​នេះ​គឺជា​ការ​ឈឺចាប់​មួយ​ចំនួន​ទៀត​ដែល​នាំ​មក​ជូន​ដោយ​ការ​ញៀន​នឹង​ទូរស័ព្ទ​ឆ្លាត​វៃ​។…

យើង​ដឹង​រួច​ហើយ​ថា ការ​ញៀន​នឹង​ទូរស័ព្ទ​ឆ្លាត​វៃ​អាច​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ច្រើន ជា​ពិសេស​ការ​ឈឺចាប់​នានា​ក្រោយ​ពី​ប្រើប្រាស់​វា​រួច​តែ​ម្តង​។

ការ​ឈឺក្បាល ឈឺភ្នែក គឺជា​បញ្ហា​ដែល​កើត​មាន​ជា​ញឹកញាប់​តែ​យើង​បែរជា​មិន​បាន​ចាប់​អារម្មណ៍​​ទៅ​វិញ​។ យ៉ាងណាមិញ ការ​ឈឺចាប់​ខាង​រៀង​កាយ​ដែឡ​កើតឡើង​ដោយសារ​ប្រើ​ទូរស័ព្ទ​ឆ្លាត​វៃ​ច្រើន​មិន​គ្រាន់តែ​ប៉ះពាល់​តែ​លើ​ក្បាល និង​ភ្នែក​នោះ​ទេ​។ ខាងក្រោម​នេះ​គឺជា​ការ​ឈឺចាប់​មួយ​ចំនួន​ទៀត​ដែល​នាំ​មក​ជូន​ដោយ​ការ​ញៀន​នឹង​ទូរស័ព្ទ​ឆ្លាត​វៃ​។

១-ឈឺ​.ក ៖ តើ​អ្នក​ធ្លាប់​សម្គាល់​ឃើញ​អំពី​របៀប​ដែល​អ្នក​អោនក្បាល​គ្រប់ពេល​ដើម្បី​សម្លឹង​មើល​ទូរស័ព្ទ​ដែ​ឬទេ? ការ​ធ្វើ​បែប​នេះ​វា​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ជំហរ​រាង​កាយ ហើយ​កាលណា​ធ្វើ​បែប​នេះ​ច្រើន​ដង វា​នឹង​ដាក់​សម្ពាធ​លើ​សាច់ដុំ​រហូត​ដល់​ឈឺ​នៅ​កញ្ចឹងក​តែ​ម្តង​។

២-ឈឺ​ស្មា ៖ ការ​ដែល​កាន់​ទូរស័ព្ទ​ជាប់​រហូត​ដោយ​មិន​គិត​ថា​ដៃ​ម្ខាង ឬ​ទាំង​សងខាង​ទេ សុទ្ធតែ​អាច​ដាក់​សម្ពាធ​ដល់​សាច់ដុំ​ស្មា​បាន​ទាំងអស់​។ ហេតុ​ដូច្នេះ​ហើយ​ទើប​វា​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​នៅ​លើ​អវៈយវៈ​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​នោះ​។

៣-ឈឺ​ខ្នង ៖ ខ្ញុំ​សូម​សារភាព​តាម​ត្រង់​ចុះ​ថា យើង​តែងតែ​អោន​ខ្នង​ជា​និច្ច​ខណៈ​ពេល​កំពុង​តែ​ប្រើ​ទូរស័ព្ទ ដូច្នេះ​ខ្នង​នេះ​ហើយ​គឺជា​ជន​រង​គ្រោះ​ដ៏​ធ្ងន់ និង​ស្ងៀមស្ងាត់​បំផុត​។ យ៉ាងណាមិញ នៅ​ពេល​យើង​ធ្វើ​រឿង​នេះ​ច្រើន​ពេក វា​នឹង​បញ្ចេញ​ជា​អាកា​រៈ​ឈឺចាប់​កើត​ឡើងជា​មិន​ខាន​។

៤-ឈឺ​ម្រាមដៃ ៖ ច្បាស់​ណាស់​ម្រាមដៃ​ដែល​រង​ទុក្ខ​ជាងគេ​គឺ​មេដៃ និង​ម្រាម​ចង្អុល ព្រោះ​វា​ទាំង​ពីរ​នេះ​ត្រូវការ​ធ្វើការ​រហូត​ទាំង​ថ្ងៃ​និង​យប់​ជាមួយនឹង​ទូរស័ព្ទ​ឆ្លាត​វៃ​របស់​អ្នក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ