ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ឆ្លងខេត្ត​! អ្នក​កំពង់ចាម ទៅ​ត្រូវ​រង្វាន់ ៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា នៅ​កំពង់សោម

4 ឆ្នាំ មុន
  • កំពង់ចាម

អ្នកស្រី សោម សោភា ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងស្រុក​បា​ធា​យ ខេត្តកំពង់ចាម មានសំណាង​ត្រូវ​រង្វាន់ ៤០​លាន​រៀល គ្រា​ដែល​លោកស្រី និង​ក្រុម​គ្រួ​សារបាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី…

អ្នកស្រី សោម សោភា ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងស្រុក​បា​ធា​យ ខេត្តកំពង់ចាម មានសំណាង​ត្រូវ​រង្វាន់ ៤០​លាន​រៀល គ្រា​ដែល​លោកស្រី និង​ក្រុម​គ្រួ​សារបាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី ៨ ខែវិច្ឆិកា កន្លង​ទៅ ។

អ្នកស្រី​រៀបរាប់​ដំណើររឿង​ឈ្នះ​រង្វាន់​ស្ទើរតែ​មិន​នឹក​ស្មាន​ដល់​នេះ​ថា អ្នកស្រី​បាន​ទិញ​ស្រា​បៀរ​កម្ពុជា ១​កេស ដើម្បី​ហូប​ជុំ​គ្នា​ជាមួយ​គ្រួសារ​លើ​ឆ្នេរសមុទ្រ​ពេល​ល្ងាច ។ ញុំ​ា​អស់​ប្រហែល​ជិត​កន្លះ​កេស ប្តី​របស់​គាត់​ក៏​ឃើញ​គេ​ដាក់​ថា ៤០ ។ ដំបូង​គាត់​ស្មានថា​ឈ្នះ ៤០​នាទី ប៉ុន្តែ​ដល់​ពេល​អ្នកស្រី​ពិនិត្យ​មើល​ឱ្យ​ច្បាស់​ក៏​ដឹង​ថា មិនមែន ៤០​នាទី​អ្វី​ទេ គឺ ៤០​លាន​រៀល ។

អ្នកស្រី​បញ្ជាក់​ថា​៖ «​នេះ​បាន​ហៅ​ថា​សំណាង​មក​ពី​ព្រេង​មែន ។ ខ្ញុំ​នៅ​កំពង់ចាម​ឯណោះ បែរមក​មានសំណាង​ឈ្នះ​ទឹកប្រាក់​លើ​ទឹកដី​កំពង់សោម​ឯណេះ​ទៅ​វិញ​» ។

ទឹកប្រាក់​នេះ លោកស្រី​នឹង​យក​ទៅ​សង​ធនាគារ​ខ្លះ និង​ចែក​ឱ្យ​ដល់​បងប្អូន ដែល​ទៅ​លេង​កំពង់សោម​ជុំ​គ្នា​ខ្លះ ព្រោះ​នេះ​ហាក់ដូចជា​សំណាង​បាន​មក​ពី​ការ​សាមគ្គី និង​រាប់អាន​គ្នា​ល្អ​រវាង​បងប្អូន​ទាំងអស់ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ