ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនសូវ​មាន​អ្នកដឹង តាម​ពិត​ក្នុង​ផ្លែ​ចេក​បង្កប់​ដោយ​ជីវជាតិ​៤​យ៉ាង​ឯណោះ

4 ឆ្នាំ មុន

និយាយ​ដល់​រឿង​ផ្លែ​ចេក ខ្ញុំ​អាច​និយាយ​បាន​ថា នៅ​ក្នុងផ្ទះ​ណា​ក៏​ដូច​ផ្ទះ​ណា​ដែរ តែងតែមាន​ផ្លែ​ឈើ​មួយ​នេះ​ដើម្បី​ញ៉ាំ​ជា​បង្អែម ឬ​ទុក​សម្រាប់​ការ​សែនព្រេន​នានា​។ យ៉ាងណាមិញ ផ្លែ​ឈើ​ដ៏​ពេញ​និយម​មួយ​នេះ គឺ​ពោរពេញ​ទៅ​ដោយ​ជីវជាតិ​ល្អ​ៗ​ដែល​ជួយ​ថែរក្សា​សុខភាព​របស់​យើង​បាន​។ តាម​ការ​សិក្សា​ស្រាវជ្រាវ គេ​បាន​រក​ឃើញ​ថា…

និយាយ​ដល់​រឿង​ផ្លែ​ចេក ខ្ញុំ​អាច​និយាយ​បាន​ថា នៅ​ក្នុងផ្ទះ​ណា​ក៏​ដូច​ផ្ទះ​ណា​ដែរ តែងតែមាន​ផ្លែ​ឈើ​មួយ​នេះ​ដើម្បី​ញ៉ាំ​ជា​បង្អែម ឬ​ទុក​សម្រាប់​ការ​សែនព្រេន​នានា​។ យ៉ាងណាមិញ ផ្លែ​ឈើ​ដ៏​ពេញ​និយម​មួយ​នេះ គឺ​ពោរពេញ​ទៅ​ដោយ​ជីវជាតិ​ល្អ​ៗ​ដែល​ជួយ​ថែរក្សា​សុខភាព​របស់​យើង​បាន​។

តាម​ការ​សិក្សា​ស្រាវជ្រាវ គេ​បាន​រក​ឃើញ​ថា ផ្លែ​ចេក​មាន​ជីវជាតិ​ច្រើន ប៉ុន្តែ​ក្នុង​នោះ មាន​ជីវជាតិ ៤​ប្រភេទ ដែល​គេ​ចាត់​ទុក​ថា​ជា​របស់​ល្អ​កប់​សម្រាប់​សុខភាព​មនុស្ស​យើង​។

១-ម៉​ង​ហ្គា​ណេ​ស ៖ ម៉​ង​ហ្គា​ណេ​ស​គឺជា​ជាតិ​រ៉ែ​មួយ​ប្រភេទ ដែល​មិនសូវ​មាន​នរណា​ដឹង និង​ចាប់​អារម្មណ៍​ឡើយ ប៉ុន្តែ​វា​មាន​នាទី​សំខាន់​ណាស់​ចំពោះ​សុខភាព​មនុស្ស​។ វា​ជួយ​ជំរុញ​ដល់​ការ​ជា​សះ​របស់​របួស និង​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ឆ្អឹង​ផង​។ ដូច្នេះ​ផ្លែ​ចេក​គឺជា​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​បង្ការ​ជំងឺ​ពុក​ឆ្អឹង​។

ម៉​ង​ហ្គា​ណេ​ស​ក៏​ជា​អង់​ទី​អុក​ស៊ី​ដង់​មួយ​ដែរ សម្រាប់​ការពារ​រាង​កាយ​ពី​រ៉ា​ឌី​កាល​សេរី និង​ជំរុញ​ដល់​អង់ស៊ីម​ធ្វើការ​កាន់តែ​ល្អ​ក្នុង​ការ​រំលាយ​អាហារ​ក្នុង​ខ្លួន​។

២-វីតាមីន B6 ៖ ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​វីតាមីន B6 ដែល​ជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​សុខភាព​។ យោង​ទៅ​តាម National Institute of Health (NIH) បាន​ឲ្យ​ដឹង​ថា មនុស្ស​ធំ​គួរតែ​ទទួល​បាន​វីតាមីន B6 នេះ ១,៥​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ហើយ​ផ្លែ​ចេក​មួយ​ផ្លែ​អាច​ផ្តល់​វីតាមីន​មួយ​នេះ​ប្រហែល​មួយ​ភាគ​បួន​នៃ​ចំនួន​ខាងលើ​នេះ​ដែរ​។ ការ​ញ៉ាំ​ផ្លែ​ចេក​មួយ​ថ្ងៃមួយ​ផ្លែ អាច​បន្ថយ​អត្រា​កើត​ជំងឺមហារីក ព្រមទាំង​ពង្រឹង​ដល់​មុខងារ​រំលាយ​អាហារ​ថែម​ទៀត​ផង​។

សម្រាប់​ស្ត្រី​វិញ វីតាមីន B6 អាច​ជួយ​បន្ថយ​រោគ​សញ្ញា​នៃ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​បាន​។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ វា​ក៏​អាច​បន្ថយ​អាកា​រៈ​ចាញ់កូន​ដែរ​។

៣-ទង​ដែង ៖ ជាតិ​ទង​ដែង​គួរតែ​ផ្សំគ្នា​ជាមួយ​ជាតិ​ដែក​ទើប​ជួយ​ភ្ញោ​ច​ដល់​ការ​ផលិត​កោសិកា​គ្រាប់​ឈាម​បាន​ល្អ​។ យ៉ាងណាមិញ ផ្លែ​ចេក​គឺជា​ប្រភព​នៃ​ជាតិ​ទង​ដែក​នេះ​យ៉ាង​ល្អ​មួយ​ហើយ​។

៤-វីតាមីន C ៖ ក្រូច និង​ផ្លែ​ឈើ​ជូរ​ៗ​ផ្សេង​ទៀត​អាច​ផ្តល់​ជា​វីតាមីន C ដ៏​ល្អ​ទៅ​ហើយ ប៉ុន្តែ​ផ្លែ​ចេក​ក៏​មាន​វីតាមីន C ផង​ដែរ​។ ត្រឹម​ផ្លែ​ចេក​ទំហំ​មធ្យម​មួយ​ផ្លែ​មាន​ចំនួន​វីតាមីន C ស្មើនឹង​តម្រូវការ​ប្រចាំ​ថ្ងៃ ១៥​ភាគរយ​ទៅ​ហើយ​។

វីតាមីន C នឹង​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ បន្ថយ​ការ​រលាក និង​បន្ថយ​ភាព​ចាស់​របស់​ស្បែក​។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា វីតាមីន C អាច​សម្លាប់​កោសិកា​មហារីក​ថែម​ទៀត​ផង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ