ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដោះ​លែង​​អ្នក​បង្ហោះហ្វេសបុក​​សម្រេច​ «គង់ រ៉ៃ​យ៉ា»​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធ​នី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ​វិច្ឆិកា បាន​បើក​សវនា​ការ​ជំនុំជម្រះ​មុន​អង្គ​សេច​ក្តីលើ​សំណុំរឿង​ ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ដែល​សំណុំរឿង​នេះ ​ត្រូវ​បាន​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​កូនក្តី​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន…

រាជ​ធ​នី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ​វិច្ឆិកា បាន​បើក​សវនា​ការ​ជំនុំជម្រះ​មុន​អង្គ​សេច​ក្តីលើ​សំណុំរឿង​ ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ដែល​សំណុំរឿង​នេះ ​ត្រូវ​បាន​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​កូនក្តី​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ។

អង្គ​សវនាការ​ត្រូវ​បាន​បញ្ចប់នឹង​បាន​ប្រកាស​សាល​ក្រ​សម្រេច​ ធ្វើការ​ដោះ​លែង​ជនជាប់ចោទ​ឈ្មោះ គង់ រ៉ៃ​យ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន តែ​តម្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដើម្បី​រង់ចាំ​ជំនុំជម្រះ​លើ​អង្គ​សេ​ក្តី​ពេល​ក្រោយ ។

គួរ​​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ ​កក្កដា ឆ្នាំ​២០១៩ លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចោទប្រកាន់​ជនជាប់សង្ស័យ​ឈ្មោះ គង់ រ៉ៃ​យ៉ា ពី​បទ​.​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ តាម​មាត្រា​៤៩៤ និង មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ពាក់​ពន្ធ​ករណី​ប្រកាស​លក់​អាវយឺត​មាន​រូប​លោក​បណ្ឌិត កែម ឡី ដែល​មាន​ខ្លឹមសារ​ថា «​បេ​ី​អ្នក​មិន​ធ្វើ​អ្វី​សោះ​ក៏​គង់តែ​រង​គ្រោះ​ដែរ គ្រាន់តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ» ។ ក្រោយ​ពី​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់ ជនសង្ស័យ​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

គួ​របញ្ជាក់​ថា កន្លង​មក ​ជនសង្ស័យ​ឈ្មោះ គង់ រ៉ៃ​យ៉ា ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​​១ ឆ្នាំ ៦ខែ ម្តង​ហើយ ពី​បទ​.​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ពាក់​ពន្ធ​ករណី​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​មាន​ខ្លឹមសារ​ប្រកាស​ធ្វើ​បដិវត្ត​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់ ។

ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​លើ​សំណុំរឿង​ក្រោយ​នេះ មតិ​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា ជនសង្ស័យ​បាន និង​កំពុង​ប្រព្រឹត្ត​បទល្មើស​ដដែល​ៗ ដូច្នោះ​ កា​រសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​មុន​ផ្តន្ទាទោស​ម្តងនេះ តុលាការ​បាន​ទុក​ពេល​បើ​ការ​ស៊ើបអង្កេត និងអាច​ពិចារណា​ចោទប្រកាន់​លើ​បទល្មើស​ថ្មី​មួយទៀត​ដែល​មិន​រាង​ចាល ។

អត្ថបទសរសេរ ដោយ