ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អភិបាលក្រុង​ភ្នំពេញ​​​៣​រូបនឹង​ធ្វេ​ី​ជា​វាគ្មិនក្នុង​កិច្ចប្រជុំ​(AIMF)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញបាន​អះអាង​ថា មហាសន្និបាត​សមាគម​អន្តរជាតិនៃ​អភិ​បាលក្រុង​ប្រើប្រាស់​ភាសា​បារាំង(AIMF) លើក​ទី​៣៩ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ នឹង​ផ្តោត​សំខាន់​លើ​កិច្ច​ពិភាក្សា​ការ​ស្ថាបនា​ទីក្រុង​អោយ​កាន់តែ​មាន​ភាព​ធន់ និង​ការ​អភិវឌ្ឍ​ទីក្រុង​ជា​លក្ខណៈ​ស្មា​ត​សី​ធី ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ផា​សុខភាព ហេ​ី​យ​កិច្ចប្រជុំ​នេះ…

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញបាន​អះអាង​ថា មហាសន្និបាត​សមាគម​អន្តរជាតិនៃ​អភិ​បាលក្រុង​ប្រើប្រាស់​ភាសា​បារាំង(AIMF) លើក​ទី​៣៩ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ នឹង​ផ្តោត​សំខាន់​លើ​កិច្ច​ពិភាក្សា​ការ​ស្ថាបនា​ទីក្រុង​អោយ​កាន់តែ​មាន​ភាព​ធន់ និង​ការ​អភិវឌ្ឍ​ទីក្រុង​ជា​លក្ខណៈ​ស្មា​ត​សី​ធី ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ផា​សុខភាព ហេ​ី​យ​កិច្ចប្រជុំ​នេះ នឹង​មាន​អតីត​អភិបាលក្រុង​ភ្នំពេញ​ចំនួន​៣​រូប គឺ​លោកថោ​ង ​ខុន, លោក កែប​ជុតិមា និង​លោកប៉ា សុ​ជាតិ​វង្ស គ្រោង​នឹង​ធ្វេ​ី​ជា​វាគ្មិន​បង្ហាញ​ជាក់ស្តែង​ពី​ការងារ​អភិវឌ្ឍ​ន៍​របស់​រាជធានី​ភ្នំពេញ នា​ពេល​កន្លង​មក​។

អភិបាលរង​រាជធានី​ភ្នំពេញ​បាន​អៈ​អាង​ថា មហាសន្និបាត​សមាគម​អន្តរជាតិ អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង ​ដែល​រាជធានី​ភ្នំពេញ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃ​ទី​៣​និង​ថ្ងៃ​ទី​៤ ខែធ្នូ​នេះ​បាន​សម្រេច​លើ​ការ​ពិភាក្សា​ការ​អភិវឌ្ឍ​ទីក្រុង និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​ជា​ប្រធានបទ ដ៏​សំខាន់​បំផុត​គ្រប់​ទីក្រុង​ទាំង​អស់​ចង់បាន​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន ​ព្រឹក​ថ្ងៃ​ទី​២៩ ​វិច្ឆិកា​ នេះ លោក នួន ផា​រ័​ត្ន អភិបាល រង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កិច្ច​ពិភាក្សា​នេះ​ នឹង​ផ្តោត​សំខាន់​លើ​ការ​ចែករំលែក​បទ ពិសោធន៍​ការ​អភិវឌ្ឍន៍​ទីក្រុង​ដ៏​ទៃ​ៗ​ទៀត​ទៅ​វិញទៀត​មក ខណៈ​រាជធានី​នឹង​បង្ហាញ​ពី បទ​សោធន៍​ការ​អភិវឌ្ឍ​ទីក្រុង​បាន​យ៉ាង​ល្អ​ស្រស់​ឆើតឆាយ ចេញពី​បាតដៃ​ទទេ​ក្រោយ​ភ្នក់ភ្លើង សង្គ្រាម​។

លោក​បាន​បញ្ជាក់​ថា ការ​រៀបចំ​មហាសន្និបាត​នេះ​គឺជា​មោទនភាព​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ដែល​មាន​លទ្ធភាព​ទទួល​ស្វាគមន៍​គណៈប្រតិភូ​ជា​ច្រើន​ប្រទេស​មក​ប្រជុំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ហើយ​បាន​បង្ហាញ​ពី​ក​ក្តា​សុខ​សន្តិភាព​ពេញ​បរិបូរណ៍​ទៅ​ដល់​អន្តរជាតិ ផង​ដែរ​។​លោក​បន្ត​ថា កិច្ច​ការងារ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដើម្បី​ទទួល​ស្វាគមន៍​និង​រៀបចំ​សន្តិសុខ​ការពារ​ក្រុម​គណប្រតិភូ ដើម្បី​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ឲ្យ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​តាម​ការ​គ្រោងទុក​។

សូម​បញ្ជាក់​ថា មហាសន្និបាត សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) លើក​ទី​៣៩ ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ រាជធានី​ភ្នំពេញ​ដោយ នឹង​មាន​វត្តមាន​ចូលរួម​ពី​អភិបាលក្រុង​ដែល​ប្រើ​ប្រាស់​ភាសា​បារាំង មក​ពី​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក សរុប​ចំនួន​៤១ ប្រទេស ដើម្បី​ជួបជុំ​គ្នា​ពិភាក្សា អំពី​ទីក្រុង​ដែល​មាន​ភាព​ធន់ «​ការ​គិតគូរ​អំពី​បញ្ហា​ប្រឈម និង​ការ​ស្ថាបនា​ទីក្រុង​ឡើង​វិញ»​​ ៕

អត្ថបទសរសេរ ដោយ