ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាត់​ចោលការ​ប្រឌិត បដិសេធ​ព័ត៌មាន សម រ​ង្ស៊ី ទូរស័ព្ទ​សួរសុខទុក្ខ កឹ​ម សុខា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត​លោក កឹ​ម សុខា គឺ​លោក មុត ច​ន្ថា បាន​បដិសេធ​ចំពោះការ​ផ្សាយ​ថា លោក…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត​លោក កឹ​ម សុខា គឺ​លោក មុត ច​ន្ថា បាន​បដិសេធ​ចំពោះការ​ផ្សាយ​ថា លោក សម រ​ង្ស៊ី បាន​ទូរស័ព្ទ​មក​កាន់​លោក កឹ​ម សុខា ដើម្បី​សួរសុខទុក្ខ​នោះ ​គឺជា​រឿង​មិន​ពិត ។ លោក មុត ច​ន្ថា បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​ថា ៖ «​យើង​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​សារ​របស់​លោក Sok Paul Pen ដែល​ជា​ប្រធាន​ចលនា​យុវជន​នៃ​ចលនា​សង្គ្រោះ​ជាតិ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡូ​វែ​ល (LOW​ELL) រដ្ឋ​ម៉ាសា​ឈូ​សេត​(Massachusetts) សហរដ្ឋអាមេរិក ដែល​បាន​សរសេរ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ក្នុង​បំណង​ទុច្ចរិត​ដោយ​ប្រឌិត​ព័ត៌មាន​ថា «​លោក​ទាំង​ពីរ​បាន​ទូរស័ព្ទ​សួរ​សុខទុក្ខ​គ្នា​» ដែល​បុគ្គល​នេះ​ចង់​សំដៅ​ដល់​លោក កឹ​ម សុខា និង​លោក សម រ​ង្ស៊ី​» ។

លោក​បាន​គូសបញ្ជាក់​ទៀត​ថា ៖ «​យើង​ប​ដិសេ​ធ​យ៉ាង​ដាច់ខាត​ចំពោះ​សារ​ដែល​ឈ្មោះ Sok Paul Pen បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​មុន​នេះ​បន្តិច ។ យើង​ចាត់​ទុក​ថា​ទ​ង្វើ​របស់​លោក Sok Paul Pen មាន​ចេតនា​ទុ​ច្ច រិ​តម​កលើ​លោក កឹ​ម សុខា ហើយ​យើង​ស្នើ​ឲ្យ​ធ្វើការ​កែតម្រូវ​ជា​បន្ទាន់​» ។
ជាមួយ​គ្នា​នេះ លោក មុត ច​ន្ថា ក៏​បាន​ស្នើ​ឲ្យ​អ្នក​ដែល​និយាយ គួរតែ​អាន​ច្បាប់​ឲ្យ​បាន​ច្រើន​និង​យល់​ឲ្យ​ច្បាស់​ផង​ដែរ ។

សូម​ជម្រាប​ថា ការ​បដិសេធ​នេះ​បន្ទាប់​ពី​លោក កឹ​ម សុខា ត្រូវ​បាន​តុលាការ​បិទ​បញ្ចប់​ការ​ស៊ើបសួរ​លើ​សំណុំរឿង​របស់​លោក​កាល​ពេលកន្លង​មក ។ ទោះបីជា​តុលាការ​បាន​បញ្ចប់​ការ​ស៊ើបសួរ​យ៉ាងណា​ក្តី ក៏​លោក កឹ​ម សុខា មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ទេ ។ ទោះជា​យ៉ាងណា​ក្តី លោក កឹ​ម សុខា បាន​ទទួល​ជួប​តំណាង​ស្ថានទូត​នានា​ជា​បន្តបន្ទាប់ ។ តាម​រយៈ​លោក មុត ច​ន្ថា លោក កឹ​ម សុខា បាន​ប្រកាន់​ជំហរ​ថា ការងារ​ទំនាក់ទំនងអន្តរជាតិ​(​ការទូត​)​របស់ខ្ញុំ ដើម្បី​ជាតិ​ខ្ញុំ គឺ​ដើម្បីប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា និង​ប្រជា​ពលរដ្ឋ​ខ្មែរ ។

ជាមួយ​គ្នា​នេះ លោក មុត ច​ន្ថា ក៏​បាន​ឆ្លើយតប​ទៅ​លោក សម រ​ង្ស៊ី ថា នៅ​កម្ពុជា​បានបញ្ចប់​នយោបាយ​ហើយ គ្មាន​អ្វី​ថ្មី​នោះ​ទេ​គឺ​គ្រាន់តែ​និយាយ​ដដែល​ៗ បរាជ័យ​ដដែល​ៗ សម្តី​គ្មាន​ឥទ្ធិពល​អ្វី​ទៀត​ទេ កាន់តែ​បាត់បង់​នូវ​ជំនឿ​ពី​មហាជន​ជិត​អស់ហើយ ។ លោក​ក៏​បាន​ហៅ​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ថា​ការ​និយាយ​នេះ​គ្រាន់តែ​កំដរ​អ្នកសារព័ត៌មាន​ឲ្យ​មានរឿង​សរសេរ កុំ​ឲ្យ​ភ្លេចឈ្មោះខ្លួន​ប៉ុណ្ណោះ ។ លោក មុត ច​ន្ថា បញ្ជាក់​ថា ៖ «​ថា​អី​ថាទៅ ចាក់​លោក កឹ​ម សុខា មិន​លោត​តាម ព្រោះសំឡេង​បក្ស​ប្រឆាំង​ជា​ផ្លូវការ ទូត​តំណាង​ប្រទេសនីមួយ​ៗ គេ​មក​និយាយ​ជាមួយ​លោក កឹ​ម សុខាដល់​ផ្ទះ ។ ឥឡូវ​បក្ស​កាន់​អំណាច​ធីប​(​បិទ​)​ទៀត គេ​ថា​គេ​មិន​ខ្វល់​ចាប់​ទៀត ។ ឱកាស​ក៏​បាត់បង់ នៅ​សល់​តែ​និយាយ​ឡប់ឡែ​កំដរ​អ្នក​ទ័លច្រក​ខ្លះ​ប៉ុណ្ណឹង​» ។

ការ​ចេញ​ប្រតិកម្ម​ទាត់​ចោល​ភ្លាម​ៗ​របស់​មន្ត្រី​ជំនិត​លោក កឹ​ម សុខា​នេះ ត្រូវ​បាន​អ្នកវិភាគ​នយោបាយ​កម្ពុជា លោក​បណ្ឌិត គិ​ន ភា មើលឃើញ​នូវ​ទិដ្ឋភាព​២ ដែល​ត្រូវ​បាន​ដកស្រង់​សម្តីដោយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​ថា ទី​១-​ការ​សរសេរ​ថា លោក កឹ​ម សុខា និងលោក សម រ​ង្ស៊ី ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​នេះ អាចជា​រូបភាព​ក្លែងក្លាយ​មួយ​ក្នុង​គោលបំណង​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា លោក កឹ​ម សុខា និង​លោក សម រ​ង្ស៊ី នៅ​តែ​ជា​មនុស្ស​តែ​មួយ ។ តាម​លោក​បណ្ឌិត គិ​ន ភា រូបភាព​លោក កឹ​ម សុខា និង លោក សម រ​ង្ស៊ី ជា​មនុស្ស​តែ​មួយ​នេះ គឺជា​នយោបាយ​ឃោសនា​ដ៏​សំខាន់​បំផុត​សម្រាប់​ក្រុម​អតីត​គណ​បក្សប្រឆាំង ។

ចំណែក​ទិដ្ឋភាព​ទី​២​វិញ លោក​បណ្ឌិត គិ​ន ភាលើក​ឡើង​ថា ព័ត៌មាន​នេះ​អាច​នឹង​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​គ្នា​រវាង​លោក កឹ​ម សុខា និង​តុលាការដែល​ជា​អ្នក​ឃ្លាំមើល​សកម្មភាព​របស់​លោក កឹ​ម សុខា ។ ត្រង់​ចំណុច​នេះ លោក​បណ្ឌិត គិ​ន ភា បញ្ជាក់​ថា តុលាការ​អាច​នឹង​គិត​ថា លោក កឹ​មសុខា អាច​នឹង​ធ្វើ​សកម្មភាព​នយោ​បាយ​ដែល​តុលាការ​ហាមឃាត់ ព្រោះ​បើ​ពួក​គេ​ទាក់ទង​គ្នាមែន គឺ​គ្មាន​និយាយ​អ្វី​ក្រៅពី​នយោបាយ​ឡើយ​៕

អត្ថបទសរសេរ ដោយ