ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​សត្រូវ​ម្នាក់​ដូច​មាន​ខ្សាច់​១​គ្រាប់​ក្នុង​ភ្នែក

4 ឆ្នាំ មុន

មាន​សត្រូវ​ម្នាក់​ក្នុង​ជីវិត​ដូច​មាន​ខ្សាច់​មួយ​គ្រាប់​នៅ​ក្នុង​ភ្នែក​ពិតជា​មិន​បាន​សុខ​ឡើយ ដូច្នេះ​ដើម្បី​បានជា​ទីស្រឡាញ់​នៃ​អ្នកផង​ទាំងពួង បុគ្គល​គួរ​ប្រព្រឹត្ត​សេចក្តី​ល្អ ធ្វើបុណ្យ បំពេញ​ទាន និង​សាង​តែ​សុចរិតធម៌​ជា​រឿយ​ៗ នោះ​នឹង​បាន​សុខ​ហើយ ។ ប៉ុន្តែ​បើ​យើង​លះបង់​អំពើ​ល្អ​ចោល​ដោយ​ខ្លួនឯង​ហើយ នោះ​សេចក្តី​ទុក្ខ​ប្រាកដ​នឹង​កើត​មាន​ដល់​ខ្លួន​ដោយ​ប្រការ​ណាមួយ​មិន​ខាន…

មាន​សត្រូវ​ម្នាក់​ក្នុង​ជីវិត​ដូច​មាន​ខ្សាច់​មួយ​គ្រាប់​នៅ​ក្នុង​ភ្នែក​ពិតជា​មិន​បាន​សុខ​ឡើយ ដូច្នេះ​ដើម្បី​បានជា​ទីស្រឡាញ់​នៃ​អ្នកផង​ទាំងពួង បុគ្គល​គួរ​ប្រព្រឹត្ត​សេចក្តី​ល្អ ធ្វើបុណ្យ បំពេញ​ទាន និង​សាង​តែ​សុចរិតធម៌​ជា​រឿយ​ៗ នោះ​នឹង​បាន​សុខ​ហើយ ។

ប៉ុន្តែ​បើ​យើង​លះបង់​អំពើ​ល្អ​ចោល​ដោយ​ខ្លួនឯង​ហើយ នោះ​សេចក្តី​ទុក្ខ​ប្រាកដ​នឹង​កើត​មាន​ដល់​ខ្លួន​ដោយ​ប្រការ​ណាមួយ​មិន​ខាន គឺ​គ្មាន​នរណា​អាច​ជួយ​យើង​បាន​ឡើយ ឪពុក​ម្ដាយ ញាតិ​មិត្ត បងប្អូន គ្រូអាចារ្យ​បាន​ត្រឹមតែ​ជា​អ្នក​ទូន្មាន ប្រៀនប្រដៅ អប់រំ​ណែនាំ បង្ហាត់​បង្ហាញផ្លូវ​ប៉ុណ្ណោះ ចំណែក​ការ​ប្រព្រឹត្ត​ធ្វើ​ផ្ទាល់ ជា​រឿង​របស់​យើង​សុទ្ធសាធ ធ្វើ​ល្អ​បាន​សុខ ប្រព្រឹត្ត​អាក្រក់ នាំទុក្ខ នេះ​ជា​រឿង​ពិត​នៃ​ជីវិត ។

ព្រះ​មានបុណ្យ​បាន​ត្រាស់​ថា គុណធម៌​គឺ​សេចក្ដី​ល្អ​ក្នុង​ខ្លួន មនុស្ស​គ្រប់​រូប​ត្រូវ​សាង​ដោយ​ខ្លួនឯង មិន​មាន​ព្រះ​ឯណា​អាច​សាង​ឲ្យ​យើង​បាន​ឡើយ អ្នក​ណា​ធ្វើ អ្នក​នោះ​នឹង​ទទួលផល ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ