ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុំក្លិនស្អុយ​ក៏​ដើររកមើល ស្រាប់តែ​ឃើញ​ក្នុង​ទឹកប្រឡាយ​ផ្អើលឆោឡោ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​គ្រោងឆ្អឹង ស្បែក និង​គ្រឿងក្នុង​គោ​មួយក្បាល​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ ត្រូវ​បាន​បុរស​​ជា​អ្នក​ដាក់​មង​ម្នាក់​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹក​ប្រឡាយ​មួយ​កន្លែង​នៅ​ក្នុង​បរិវេណ​ក្លឹ​ប​វាយ​កូន​ហ្គោ​ល​មួយ​កន្លែង​ ។ ​បន្ទាប់​មក​បុរសជាអ្នក​ដាក់​មង​បាន​រាយការណ​៍ជូន​លោក​មេ​ភូមិ​ឲ្យចុះ​​ទៅ​ពិនិត្យ​មើល​​កន្លែង​កើតហេតុ​ ហើយ​គេ​សង្ស័យ​ថា​គោ​១​ក្បាល​នេះ​ត្រូវ​ក្រុម​​ជនសង្ស័យ​លួច​ដឹក​ចេញពី​កន្លែង​ណាមួយ​រួច​​ពន្លះ​យក​សាច់​ទៅ​លក់អស់រយៈពេល​​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​។ ហេតុការណ៍​ខាងលើ​នេះ​​បានកើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ​ ៖ ​គ្រោងឆ្អឹង ស្បែក និង​គ្រឿងក្នុង​គោ​មួយក្បាល​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ ត្រូវ​បាន​បុរស​​ជា​អ្នក​ដាក់​មង​ម្នាក់​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹក​ប្រឡាយ​មួយ​កន្លែង​នៅ​ក្នុង​បរិវេណ​ក្លឹ​ប​វាយ​កូន​ហ្គោ​ល​មួយ​កន្លែង​ ។ ​បន្ទាប់​មក​បុរសជាអ្នក​ដាក់​មង​បាន​រាយការណ​៍ជូន​លោក​មេ​ភូមិ​ឲ្យចុះ​​ទៅ​ពិនិត្យ​មើល​​កន្លែង​កើតហេតុ​ ហើយ​គេ​សង្ស័យ​ថា​គោ​១​ក្បាល​នេះ​ត្រូវ​ក្រុម​​ជនសង្ស័យ​លួច​ដឹក​ចេញពី​កន្លែង​ណាមួយ​រួច​​ពន្លះ​យក​សាច់​ទៅ​លក់អស់រយៈពេល​​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​។

ហេតុការណ៍​ខាងលើ​នេះ​​បានកើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ក្នុង​បរិវេណ​ក្លឹ​ប​វាយ​កូន​ហ្គោ​ល​រ៉ូ​យ៉ា​ល់​ភ្នំពេញ ចម្ងាយ​ពី​មហាវិថី​ឈ្នះ​ឈ្នះ​ជិត​១​ពាន់​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់ សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​កើតហេតុ​ មាន​បុរស​ម្នាក់​​​​មិនស្គាល់ឈ្មោះ​រស់នៅ​ក្នុងភូមិ​គោក​ព្រិច សង្កាត់​សំរោង​ក្រោម ​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​មើល​មង​ដែលគាត់​​បាន​ដាក់​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​ ។ ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំ​ណុ​ច​​ខាងលើ​ ក៏​ធុំ​ក្លិនស្អុយ​ ​ពេលនោះ​​បុរស​​​ជា​អ្នក​ដាក់មង​បាន​​ដើរ​រក​មើល ​ស្រាប់តែ​ប្រទះ​ឃើញ​គ្រោងឆ្អឹង ស្បែក ​និង​គ្រឿងក្នុង​គោ​មួយក្បាល​អណ្ដែត​នៅ​ក្នុង​ទឹក​ប្រឡាយ ដោយ​សង្ស័យ​ថា​ ​ក្រុមជនសង្ស័យ​​បាន​កាប់ពន្លះ​យក​សាច់​លក់​រយៈពេល​ប្រហែល​៥​ថ្ងៃមុន​ ។ ​​បន្ទាប់មក បុរស​ម្នាក់​នោះ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ​និង​បាន​ប្រាប់​ដល់​លោក​មេ​ភូមិ​គោក​ព្រិច ​ហើយ​​លោក​មេ​ភូមិ​​ក៏​បាន​ប្រាប់​បន្ត​ទៅ​កាន់​លោក​មេ​ភូមិ​ត្រពាំង​ធ្នង់​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​​កន្លែងកើតហេតុ​ជាក់ស្ដែង​ និង​រាយការណ៍​បន្ត​ទៅ​កាន់​លោក​ចៅសង្កាត់​តែម្តង​។

តាម​ប្រភព​ព័ត៌មាន​​បាន​បន្ត​​ឱ្យ​ដឹង​ថា អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ មិន​មាន​ព័ត៌មាន​ណាមួយ​អំពី​​​ករណី​​បាត់គោ​របស់​អ្នក​ភូមិ​គោក​ព្រិច និង​ភូមិ​ត្រពាំង​ធ្នង់​ ឬ​អ្នក​ភូមិ​ក្បែរ​ៗ​នោះ​ទេ ហើយ​​គ្រោងឆ្អឹង ស្បែក និង​គ្រឿងក្នុង​គោ​​មួយ​ក្បាល​ដែល​​បុរស​ជា​​អ្នក​ដាក់​មង​ប្រទះ​ឃើញ​ខាងលើ​នោះ តែគេ​ពុំ​ដឹង​ថា​ជា​គោ​ញី​ ឬ​ក៏​ជា​គោ​ឈ្មោល​​នៅឡើយដែរ ។ ​ដូច្នេះ​មិន​ទាន់​ដឹង​ថា​តើ​គោ​១​ក្បាលខាងលើ​​នេះ​ត្រូវ​​ក្រុមជនសង្ស័យ​លួច​ពី​ទីតាំង​ណាមួយ​​ទៅ​កាប់ពន្លះ​យក​សាច់​នៅ​ទីនោះ​ទេ ។​ បើ​តាម​ការ​ពិនិត្យ​មើល​ស្លាកស្នាម​ ក្រុមជនសង្ស័យ​​បាន​ពន្លះ​សាច់​គោ​នៅ​ក្រោម​ដើមឈើ​១​ដើម​នៅ​ក្បែរ​នោះ បន្ទាប់​មក​បាន​ចោល​ឆ្អឹង ស្បែក និង​គ្រឿងក្នុង​គោ​ទៅ​ក្នុង​ទឹក​ប្រឡាយ​នោះ ​រួច​ទើប​យក​សាច់​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ