ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់បោះ​នារី​ជន​ពិការ​កម្ពុជា១២​រូប​​ ​ចេញ​​​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​បាល់បោះ​ជិះរទេះ​នារី​ចំនួន​១២​រូប អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូ​វាយតម្លៃ​ចំណាត់ថ្នាក់​ប្រភេទ​ពិការ​នឹង​ទៅ​ចូលរួម​ការ​ប្រកួត​ជើងឯក អាស៊ី​អូ​សេ​អា​នី នៅ​ទីក្រុង​ផាត់​តា​យា ប្រទេស​ថៃ ពិសេស​ការ​ប្រកួត​នេះ​គឺ​ដណ្តើម​យក​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​ជន​ពិការ​ពិភពលោក​នៅ​ប្រទេស​ជប៉ុន​ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ក្រុម​បាល់បោះ​ជិះរទេះ​នារី​ចំនួន​១២​រូប អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូ​វាយតម្លៃ​ចំណាត់ថ្នាក់​ប្រភេទ​ពិការ​នឹង​ទៅ​ចូលរួម​ការ​ប្រកួត​ជើងឯក អាស៊ី​អូ​សេ​អា​នី នៅ​ទីក្រុង​ផាត់​តា​យា ប្រទេស​ថៃ ពិសេស​ការ​ប្រកួត​នេះ​គឺ​ដណ្តើម​យក​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​ជន​ពិការ​ពិភពលោក​នៅ​ប្រទេស​ជប៉ុន​ឆ្នាំ​២០២០ ។ ក្រុម​នារី​នឹង​ចេញដំណើរ​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា និង​ត្រឡប់​វិញ នៅ​ថ្ងៃ​ទី ៨​ ខែធ្នូ ឆ្នាំ​២០១៩ ។

អ្នកស្រី​អាន ស៊ី​ណែ​ត ជា​ប្រធាន​ក្រុម​បាល់បោះ​និង​ជា​កីឡាការិនី​បាល់បោះ​រទេះ​ជន​ពិការ​ប្រចាំ​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា​ទាក់ទង​នឹង​ការ​ចូលរួម​ប្រកួត​ដណ្ដើម​យក​ពានរង្វាន់​ខាងលើ​នេះ​គឺ​មាន​អារម្មណ៍​សប្បាយ​រីករាយ​និង​ភ័យ​បន្តិចបន្តួច​។ ភាព​សប្បាយ​រីករាយ​ដែល​នឹង​បាន​ទៅ​បញ្ចេញ​សមត្ថភាព​ដែល​បាន​ខិតខំ​ហ្វឹកហាត់​ប្រកួត​បាល់បោះ​ជាមួយ​បណ្ដា​ប្រទេស​ដែល​ចូលរួម រួម​ទាំង​ជា​ឱកាស​ក្នុង​ការ​សិក្សា​ពី​តាក់​តិច​លេង​បាល់​របស់​អ្នក​ទាំងនោះ​ផង​ដែរ​។

អ្នកស្រី​ក៏​បាន​បន្ត​ថា​មុន​នឹង​ឈាន​ទៅ​ដល់​ថ្ងៃ​ចូលរួម​ប្រកួត​យក​សិទ្ធិ​ទៅ​ប្រកួត​បន្ត​នេះ ក្រុម​នារី​បាល់បោះ​រទេះ​ជន​ពិការ បាន​ចំណាយពេល​ហាត់​មួយ​ខែ​ពេញ ដោយ​មាន​ទាំង​ការ​ផ្ដល់​ដំបូន្មាន​បច្ចេកទេស​ពី​សំណាក់​គ្រូបង្វឹក មក​ពី​ប្រទេស​កា​ណា​ដា គាំទ្រ​ដោយ គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហមកម្ពុជា ហៅ​កាត់​ថា (ICRC) ផង​ដែរ​។

អ្នកស្រី​បន្ត​ថា តំណាង​អោយ​ក្រុម​ទាំងមូល​គឺ​ប្ដេជ្ញា​ថា​នឹង​ខិតខំ​អោយ​អស់ពី​លទ្ធភាព​ដើម្បី​កិត្តិយស​សម្រាប់​ប្រទេស​ជាតិ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ