ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លាក់​ថ្ម​បុរាណនៅតំបន់​មួយនៃ​ខេត្តស្ទឹង​ត្រែងត្រូវបានប្រមូលរក្សាទុក

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បំណែក​ចម្លាក់​ថ្ម​ដូច​ជា ចម្លាក់​លិង្គព្រះឥសូរ​ និងចម្លាក់​យោនី នៅ​រាយ​ប៉ាយ​ស្ថិត​ក្នុង​តំបន់​​​មួយ​ត្រង់​ចន្លោះ​ទិសឧត្តរ និង​ទិស​បូពា​​៌ប៉ែក​ឦសាន​ស្រុកថាឡាបរិវ៉ាត់ និង​ស្រុកសេសាន ក្នុង​ខេត្តស្ទឹងត្រែង​ នឹងត្រូវប្រមូលយកទៅរក្សាទុក…

ខេត្តស្ទឹងត្រែង ៖ បំណែក​ចម្លាក់​ថ្ម​ដូច​ជា ចម្លាក់​លិង្គព្រះឥសូរ​ និងចម្លាក់​យោនី នៅ​រាយ​ប៉ាយ​ស្ថិត​ក្នុង​តំបន់​​​មួយ​ត្រង់​ចន្លោះ​ទិសឧត្តរ និង​ទិស​បូពា​​៌ប៉ែក​ឦសាន​ស្រុកថាឡាបរិវ៉ាត់ និង​ស្រុកសេសាន ក្នុង​ខេត្តស្ទឹងត្រែង​ នឹងត្រូវប្រមូលយកទៅរក្សាទុក ហើយ​តំបន់នេះទៀតសោត​អាច​ចាត់​ទុក​ថា​ជា​តំបន់​សម្បូរ​ទៅ​ដោយ​រតនៈសម្បត្តិ​ធនធានធម្មជាតិ ពិសេស​គឺ​តំបន់​ទួល​ប្រាសាទបុរាណ និង​ទីកន្លែង​អបិយ​ជំនឿ​គោរព​បូជា​ដែល​នៅ​សេសសល់​កាលពី​សម័យ​ដើម​ដែល​បាន​បន្សល់​ទុក ។ នេះបើយោង​តាម​មន្ត្រី​មន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈខេត្ត ។

ចម្លាក់​ថ្ម​បុរាណ​​ខាងលើ​ត្រូវ​បាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈខេត្ត​​ប្រមូល​យក​ទៅ​រក្សា​ទុក ចំណែក​ចម្លាក់​​ផ្សេង​ៗ​ទៀត​ដែល​មិន​អាច​គាស់​ក​កាយ​បាន គឺ​រក្សា​ទុក​នៅ​កន្លែង​ដើម​ជា​សញ្ញា​បញ្ជាក់​ពី​ទីតាំង​ឈ្មោះ​នៃ​តំបន់​នីមួយ​ៗ​។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ