ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមបាល់ទាត់​មហាហង្ស បំបាក់​ក្រុម​ចិន ក្នុង​លទ្ធផល ៧-០

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុម​តារាបាល់ទាត់​មហាហង្ស ដែល​ជា​ក្រុម​ពាក់​កណ្ដាល​​អាជីព​ពី​តារា​ជា​ច្រើន​ដួង បាន​ធ្វើការ​ប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព​ជាមួយ​ក្រុម​ពាណិជ្ជ​ករ​ចិន​។ ក្រោយ​បញ្ចប់​លទ្ធផល​ក្រុម​កម្ពុជា បាន​យកឈ្នះ…

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុម​តារាបាល់ទាត់​មហាហង្ស ដែល​ជា​ក្រុម​ពាក់​កណ្ដាល​​អាជីព​ពី​តារា​ជា​ច្រើន​ដួង បាន​ធ្វើការ​ប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព​ជាមួយ​ក្រុម​ពាណិជ្ជ​ករ​ចិន​។ ក្រោយ​បញ្ចប់​លទ្ធផល​ក្រុម​កម្ពុជា បាន​យកឈ្នះ ៧-០ ដែល​ជា​លទ្ធផល​ប្រសើរ​មួយ​។

ការ​ប្រកួត​នេះ លេច​សញ្ញា​វិជ្ជមាន​យ៉ាង​ខ្លាំង​លើ​ភាគី​ខាង​ក្រុមបាល់ទាត់​មហាហង្ស ដោយ​បាន​សហការ​សាមគ្គី​គ្នា​យ៉ាង​ល្អ​ផ្តួល​ដៃគូ​ប្រកួត​។ យើង​សង្កេត​ឃើញ​ថា នៅ​តង់​ទី​១ តារា​មហាហង្ស​ទាត់​ចូល​៤​គ្រាប់ នាំមុខ ខាង​ភាគី​ក្រុម​ពាណិជ្ជករ​ចិន​។ ក្រោយ​សម្រាក​ចូល​ដល់​តង់​ទី​២ ឃើញ​ថា លំនឹង និង​ជំហរ​នៃ​ការ​រក្សា​បាល់ទាត់​របស់​ក្រុម​ខ្មែរ នៅ​តែ​គ្រប​លើ ចិន ដោយ​ស្មារតី​ទទួលខុសត្រូវ​។

នៅ​ទីបំផុត​មហាហង្ស​បាន​ទាត់​ចូល ស៊ី​៣​គ្រាប់​ទៀត ដោយ​ចប់​ការ​ប្រកួត​ឃើញ​ថា​មហាហង្ស​នាំមុខ​ខាង​ពាណិជ្ជករ​ចិន ៧​ទល់​០ ចាត់​ទុក​ថា ពិសេស​សម្រាប់​លទ្ធផល​។

លោក ខេ​ម តារា លំដាប់​យុវវ័យ​បាន​ចូលរួម​ប្រកួត ហើយ​ទាត់​ចូល​១​គ្រាប់​ដែរ បានឱ្យ​ដឹង​ថា លោក​រីករាយ​ដែល​ក្រុម​មហាហង្ស អាចរ​កបាល់​គ្រាប់​ច្រើន​។ ក្រោម​ការ​ខិតខំ​រួម​កម្លាំង​គ្នា អ្វី​ក៏​អាច​សម្រេច​បាន​។ ក្រៅ​ជួយ​ដល់​សុខភាព យើង​បាន​រិះរក​តិច​និ​ច​ល្អ​ៗ​បន្ត​ទៀត​ដើម្បី​ឱ្យ​ឈាន​ឡើង ។ កីឡាបាល់ទាត់​លោក​ស្រឡាញ់ តាំងពី​មិន​ទាន់​ក្លាយជា​អ្នកសិល្បៈ​មក​ម្ល៉េះ​។

បើ​តាម​ការ​លើក​ឡើង​របស់​លោក អ៊ិ​ន សុ​ភិន បានអោយ​ដឹង​ថា នេះ​ជា​មោទនភាព​របស់​យើង ទោះ​​នេះ​ជា​ការ​ប្រកួត​២​ភាគី តែ​ក៏​ជា​សញ្ញា​មួយ​ដក​បទ​ពិសោធន៍​ថ្មី​ៗ​ទៀត​។ លោក​អរគុណ​ដល់​ក្រុម​តារា​មហាហង្ស ដែល​សហការ​គ្នា នាំ​ជោគជ័យ សំខាន់​រឹតចំណង​មិត្តភាព​កម្ពុជា​-​ចិន ក្រៅពី​សុខភាព​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ