ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ និង​ពលរដ្ឋ​ត្រូវ​បញ្ឈប់​លក់​សត្វ​ស្លាប​បើ​ឃើញ​លើក​ក្រោយ​នឹង​ចាត់ការ​តាម​ច្បាប់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ចម្រុះ​បាន​ចុះ​ផ្សព្វផ្សាយ​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​បញ្ឈប់​លក់​សត្វ​ស្លាប បើ​ឃើញ​លើក​ក្រោយ និង​ចាត់ការ​តាម​ច្បាប់​ដែល​ចុះ​នៅ​ពិនិត្យ នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​នេះ…

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ចម្រុះ​បាន​ចុះ​ផ្សព្វផ្សាយ​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​បញ្ឈប់​លក់​សត្វ​ស្លាប បើ​ឃើញ​លើក​ក្រោយ និង​ចាត់ការ​តាម​ច្បាប់​ដែល​ចុះ​នៅ​ពិនិត្យ នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​នេះ នៅ​ផ្សារ​ក្នុង​ក្រុង​សិរី​សោភ័ណ ។

លោក ជា ផ​ល្លី នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា មន្ត្រី​ចម្រុះ​មាន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច បាន​ចុះ​ពិនិត្យ​ផ្សព្វផ្សាយ​ច្បាប់​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​លក់​សត្វ​ស្លាប​ល្មើសច្បាប់ ។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​មន្ត្រី​ជម្រុះ​ចុះ​ពិនិត្យ​នៅ​ផ្សារ​ក្នុង​ក្រុង​សិរី​សោភ័ណ​ឃើញ​សត្វ​ស្លាប​ដែល​ស្លាប់​ហើយ​បោចរោម​ដាក់​លក់​ក្នុង​ផ្សារ​មាន​ដូច​ជា សត្វ​ស្លាប​ប្រភេទ​សត្វ កុក ទោម ត្លុំ ច​ង្រៀ​ល​ខ្យង ក្អែកទឹក តា​រ៉ៅ ។

ក្រោយ​ពេល​ឃើញ​អាជីវករ និង​ប្រជាពលរដ្ឋ​លក់​សត្វ​ស្លាប​ដែល​ងាប់​ហើយ បោចរោម​ធ្វើ​ដាក់​លក់​មន្ត្រី​ចម្រុះ​បាន​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការ​បរបាញ់​សម្លាប់សត្វ​លក់​បន្ត​ទៀត បើ​ឃើញ​នៅ​ពេល​ក្រោយ និង​មាន​វិធានការ​តាម​ច្បាប់ ។

លោក ជា ផ​ល្លី បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ និង​ពិនិត្យ​តាម​ផ្សារ និង​កន្លែង​ដែល​សង្ស័យ​បើ​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​ជនសង្ស័យ​ណាមួយ​បរបាញ់​សត្វ​ស្លាប​មក​លក់​ល្មើស និង​ច្បាប់​បើ​រក​ឃើញ និង​ចាត់ការ​តាម​ច្បាប់ ។ ហើយ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បញ្ឈប់​ការ​បរបាញ់​សត្វ​បន្ត​ទៀត ត្រូវ​ចូលរួម​ថែរក្សា​សត្វ​ទាំងអស់ ដើម្បី​អភិរក្ស​ដូច​ហ្វូង​សត្វ​ស្លាប​រាប់​ម៉ឺន​ក្បាល ដែល​កំពុង​ស្នាក់​នៅ​ចំការ​មួយ​កន្លែង​នៅ​ខាងជើង​ភ្នំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទៅ​មើល​រាល់​ល្ងាច នៅ​ពេល​ហ្វូង​សត្វ​ស្លាប​ហើរ ចូល​ទ្រនំ​គួរ​ឲ្យ​គយគន់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ