ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សា​នុសិស្ស​នៃវិទ្យា​ស្ថាន​និងសាលា​រៀន​អន្តរ​ទ្វីប​អាមេរិកាំងសំដែង​​ទេព​កោស​ល្យ​រៃ​អង្គាស​ថវិកា​ជួយ​ជន​ក្រីក្រ​និង​កុមារ​កំព្រា

13 ឆ្នាំ មុន

កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ សិស្សា​នុ​សិស្សនៃ​វិទ្យាស្ថាន និង​សាលារៀនអន្ដរទ្វីបអា​មេ​រិ​កាំ​ងបាន​ផ្ដួចផ្ដើមគំនិត​គ្នា​រៀបចំ​បង្កើត​កម្ម​វិធី​សម្ដែង​ទេព​កោសល្យ​មួយដែល​មានឈ្មោះ​ថា ​«ទេព​កោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ» ដែលមាន​ការ​អញ្ជើញ​ចូលរួមទស្សនា​យ៉ាងច្រើន​កុះករ​ពី​សំណាក់សិស្សានុសិស្ស មាតាបិតា អ្នក​អាណា​ព្យាបាល បុគ្គលិក សាស្ដ្រាចារ្យ ព្រមទាំង​ភ្ញៀវ​កិត្ដិ​យស​សរុប​ជាង​២០០០​នាក់ ។ ​យុវ​សិស្សឡេ​ង បុ​ណ្ណា​រិ​ទ្ធ ដែល​ជា​ប្រធាន​ក្រុមបានឱ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា

កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ សិស្សា​នុ​សិស្សនៃ​វិទ្យាស្ថាន និង​សាលារៀនអន្ដរទ្វីបអា​មេ​រិ​កាំ​ងបាន​ផ្ដួចផ្ដើមគំនិត​គ្នា​រៀបចំ​បង្កើត​កម្ម​វិធី​សម្ដែង​ទេព​កោសល្យ​មួយដែល​មានឈ្មោះ​ថា ​«ទេព​កោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ» ដែលមាន​ការ​អញ្ជើញ​ចូលរួមទស្សនា​យ៉ាងច្រើន​កុះករ​ពី​សំណាក់សិស្សានុសិស្ស មាតាបិតា អ្នក​អាណា​ព្យាបាល បុគ្គលិក សាស្ដ្រាចារ្យ ព្រមទាំង​ភ្ញៀវ​កិត្ដិ​យស​សរុប​ជាង​២០០០​នាក់ ។ ​

យុវ​សិស្សឡេ​ង បុ​ណ្ណា​រិ​ទ្ធ ដែល​ជា​ប្រធាន​ក្រុមបានឱ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា ដោយ​មើលឃើញ​នូវ​ទុក្ខលំបាក​របស់​ប្រជាជន​ក្រីក្រ​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល​កំពុង​ជួប​ប្រទះ​នូវ​ការ​ខ្វះខាត ជា​ពិសេស​កុមារ​កំព្រា​ដែល​កំពុង ត្រូវការ​អ្នក​ជួយ​ឧបត្ថម្ភ​គាំទ្រ​ និង​ដោយ​ទទួល​បាន​នូវ​អនុសាសន៍​ណែនាំ និង​ការ​លើកទឹកចិត្ដ​ជា​ប្រាក់​ឧបត្ថម្ភ​ដើម្បី​ធ្វើ​ជាដើមទុន​ចំនួន​១០០០​ដុល្លារ​ ពី​សំណាក់លោកឧកញ៉ាវេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ប្រធាននិង​ចាងហ្វាងនៃ​វិទ្យាស្ថាន និង​សាលារៀនអន្ដរទ្វីបអា​មេ​រិ​កាំ​ង ទើប​ក្រុម​របស់​ពួក​គាត់​បាន​ផ្ដួចផ្ដើម​គំនិត​រៀបចំ​កម្មវិធី​នេះ​ឡើង​ដើម្បី​រៃ​អង្គាសថវិកា សម្ភារ​សិក្សា គ្រឿង​ឧបភោគបរិភោគសម្រាប់​ចូលរួម​ក្នុង​មូលនិធិ​សប្បុរសធម៌ម៉េ​ង​លី ជេ​. គួ​ច ក្នុង​ទិស​ដៅ​សម្រាប់​ឧបត្ថម្ភដល់​កុមារ​កំព្រាវត្ដ​អារាម ចាស់​ជរា និង​ជន​ក្រីក្រ​ជាដើម ។

សកម្មភាព​រៃ​អង្គាស​ថវិកា និង​សម្ភារ​សប្បុរសធម៌​នេះ បាន​ធ្វើ​ឡើង​អស់​រយៈពេល​ពី​រស​ប្ដា​ហ៍ដោយ​ពួក​គាត់​បាន​បែង​ចែក​គ្នា​ជា​ក្រុម​ដូច​ជាក្រុម​ប្រគំ​តន្ដ្រី និង​សម្ដែង​ទេព​កោសល្យក្រុម​លក់​ផលិតផល​សប្បុរសធម៌ក្រុម​ដើរ​រៃ​អង្គាស​ថវិកា​តាម​បរិ​វេន សាលា​និង​ថ្នាក់រៀន និង​ក្រុម​ស្វែងរក​ជំនួយ​ឧបត្ថម្ភពី​បណ្ដា​ក្រុមហ៊ុនសាកលវិទ្យាល័យ ធនា​គារ និង​បណ្ណាគារ​ផ្សេង​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១០ ជា​ថ្ងៃ​ដែល​វិទ្យាស្ថាន និង​សាលារៀន អន្ដរទ្វីបអា​មេ​រិ​កាំ​ង ប្រារឰ​ពិធី​អបអរសាទរ​បុណ្យ​ណូ​អ៊ែ​ល និង​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សាកល​២០១១ ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​សិស្សា នុសិស្ស និង​ភ្ញៀវ​កិត្ដិយស​យ៉ាងច្រើន​កុះករ​នោះ ពួក​គេ​ទទួល​បាន​នូវ​ការឧបត្ថម្ភ​ជា​ថវិកា​យ៉ាង​ច្រើន និង​ការ​ជួយ​ទិញ​ផលិតផល​សប្បុរសធម៌​យ៉ាងច្រើន​ពី​សំណាក់​អ្នកចូលរួម​ដែល​សកម្មភាពទាំងមូល​រក​ចំណូល​បាន​ថវិកា​សរុប​ចំនួន​គឺ ៤.២៣៦​ដុល្លារ ។

​ស្ថិត​ក្នុង​ឱកាស​នោះ លោកឧកញ៉ាវេជ្ជ​បណ្ឌិត គួ​ច ម៉េ​ង​លី បាន​សម្ដែង​នូវ​ការ​កោត​សរសើរ​ចំពោះសិស្សានុសិស្ស​វ័យក្មេង​ទាំងអស់ ដែល​បាន​បញ្ចេញ​នូវ​សមត្ថភាព​ផ្ទាល់ខ្លួន​ដូច​ជាការ​ច្រៀង​ចម្រៀង ការ​រាំ​ចង្វាក់​បុរាណ និង​សម័យ ការ​សម្ដែង​សៀ​ក​រហ័ស​កម្ម ការ​សម្ដែង​រឿង​ខ្លី និង​ការ​បញ្ចេញ​នូវ​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស របស់​ពួក​គេ​បាន​យ៉ាង​ប៉ិន​ប្រសប់ និង​គួរ​ជាទី​មោ​ទ​នៈ​ពី​សំណាក់​ទស្សនិក​ជន​ទាំងអស់​ដែល​បាន​ចូលរួម ។ លោក​បាន​បន្ថែម ឱ្យ​ដឹង​ថា​ឆ្លង​តាម​បទ​ពិសោធន៍​នៃ​ការ​រៀបចំ​នូវ​កម្មវិធី​នេះសិស្សានុសិស្ស​ទាំងអស់​បាន​ទទួល​នូវ​ចំណេះ​ដឹង​បន្ថែម​យ៉ាងច្រើនដោយ​ពួក​គេ​យល់​ដឹង​អំពី​អ្វី​ដែល​ហៅ​ថា​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គម ការ​ចេះ​ចែករំលែក ការ​ជួយ​គ្នា​ក្នុង​គ្រាក្រ និង​ម្យ៉ាងវិញ​ទៀត ពួក​គេ​បាន​ចេះ​ច្នៃ​ប្រឌិត​នូវ​គំនិតល្អ​ៗ និង​យល់​កាន់តែ​ស៊ីជំរៅ​អំពី​តម្លៃ​នៃ​ការ​សិក្សា ហើយ​ជៀស​ផុតឆ្ងាយ​ពី​ការ​សេព​គ្រឿងញៀន ៕