ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ជា​ច្រើន​ត្រូវ​បាក់​មិនដល់​ប៉ុន្មាន​ផង ក្រោយ​រញ្ជួយ​ដីយ៉ាង​​ខ្លាំង

4 ឆ្នាំ មុន

ប្រទេស​អាល់​បា​នី់ ៖ អគារ​ជា​ច្រើន​ត្រូវ​បាក់​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ទី​រ៉ា​ណា​រដ្ឋធានី​អាល់​បា​នី ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​៦,៤​រី​ស្ទ័​រ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​វិច្ឆិកា វេលា​ម៉ោង​២​និង​៥៤​នាទី​រំលង​អា​ធ្រា​ត្រ​ម៉ោង​ក្នុងស្រុក​។ តាម​សារព័ត៌មាន​ក្នុងស្រុក​ថា អគារ​ជា​ច្រើន​បាន​បាក់​ពិសេស​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ទី​រ៉ា​ណា ហើយ​មនុ​ុ​ស្ស​ច្រើន​រយ​នាក់​អាច​រង​របួស ក្រោយ​ការ​រញ្ជួយ​ដី​កម្លាំង​៦,៤​រី​ស្ទ័​រ​នោះ ដែល​កើត​មាននៅ​អាល់​បា​នី​។…

ប្រទេស​អាល់​បា​នី់ ៖ អគារ​ជា​ច្រើន​ត្រូវ​បាក់​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ទី​រ៉ា​ណា​រដ្ឋធានី​អាល់​បា​នី ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​៦,៤​រី​ស្ទ័​រ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​វិច្ឆិកា វេលា​ម៉ោង​២​និង​៥៤​នាទី​រំលង​អា​ធ្រា​ត្រ​ម៉ោង​ក្នុងស្រុក​។

តាម​សារព័ត៌មាន​ក្នុងស្រុក​ថា អគារ​ជា​ច្រើន​បាន​បាក់​ពិសេស​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ទី​រ៉ា​ណា ហើយ​មនុ​ុ​ស្ស​ច្រើន​រយ​នាក់​អាច​រង​របួស ក្រោយ​ការ​រញ្ជួយ​ដី​កម្លាំង​៦,៤​រី​ស្ទ័​រ​នោះ ដែល​កើត​មាននៅ​អាល់​បា​នី​។ ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នេះ​ស្ថិត​ក្នុង​សមុទ្រ​អា​ឌ្រី​យ៉ា​ទិ​ក ត្រង់​កន្លែង​មួយ​ចម្ងាយ​៣៤​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​ក្រុង​ទី​រ៉ា​ណា ក្នុង​ជម្រៅ​១០​គីឡូម៉ែត្រ​។

ការ​ខូចខាត​ពិតជា​មាន​ច្រើន​បំផុត ដែល​ក៏​ប៉ះពាល់​ដែរ​នៅ​ក្រុង​ថូ​ម៉ា​ណា ចម្ងាយ​៣០​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​ក្រុង​ទី​រាំ​ណា​។ ព្រឹក​ថ្ងៃ​ទី​២៦​វិច្ឆិកា​អាជ្ញាធរ​រាយការណ៍​ពី​មនុស្ស​ម្នាក់​ស្លាប់​យ៉ាងតិច​៤​នាក់​និង​១៥០​នា​ក់់រង​របួស​។ រដ្ឋមន្ត្រី​សុខាភិបាល​អាល់​បា​នី លោកស្រី​OGERTA MANASTERLIU​ មុន​នេះ​និយាយ​ថា​មនុស្ស​ប្រមាណ​ជា​៥០​នាក់​រង​របួសស្រាល ហើយ​ស្ថិត​ក្នុង​មន្ទីរពេទ្យ​ក្រុង​ទី​រ៉ា​ណា​។ គេ​ជឿជាក់​ថា​ចំនួន​មនុស្ស​ស្លាប់​នឹង​មាន​ច្រើន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ