ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​ដែល​នាំ​ឱ្យ​កើត​បញ្ញា​ទាំង​៧

4 ឆ្នាំ មុន

សម័យមួយ​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ទៅ​កាន់​ភិក្ខុ​ទាំងឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ចង់​ប្រាប់​អ្នក​រាល់គ្នា​អំពី​បញ្ញា​៧​យ៉ាង​ដើម្បី​ជួយ​ខ្លួនឯង​និង​អ្នក​ដទៃ​ឲ្យ​មាន​ជ័យជម្នះ​លើ​ការ​ភ្លេចភ្លាំង​ផង និង​ទទួល​បាន​ពន្លឺ​នៃ​ការងារ​ទាំងឡាយ​ផង​។ បញ្ញា​ទាំង​៧​នោះ ១-​គួរ​ពិចារណា​ថា ធម៌​ទាំងអស់​មាន​សភាព​មិន​ទៀងទាត់ មិន​តាំងនៅ​យូរ​ជា​អនិច្ចំ និង​មាន​សេចក្តី​វិនាស ទៅ​វិញ​ជា​ធម្មតា​។…

សម័យមួយ​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ទៅ​កាន់​ភិក្ខុ​ទាំងឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ចង់​ប្រាប់​អ្នក​រាល់គ្នា​អំពី​បញ្ញា​៧​យ៉ាង​ដើម្បី​ជួយ​ខ្លួនឯង​និង​អ្នក​ដទៃ​ឲ្យ​មាន​ជ័យជម្នះ​លើ​ការ​ភ្លេចភ្លាំង​ផង និង​ទទួល​បាន​ពន្លឺ​នៃ​ការងារ​ទាំងឡាយ​ផង​។

បញ្ញា​ទាំង​៧​នោះ ១-​គួរ​ពិចារណា​ថា ធម៌​ទាំងអស់​មាន​សភាព​មិន​ទៀងទាត់ មិន​តាំងនៅ​យូរ​ជា​អនិច្ចំ និង​មាន​សេចក្តី​វិនាស ទៅ​វិញ​ជា​ធម្មតា​។ ដោយសារ​ការ​ចំរើន ភាវនា អ្នក​នឹង​អាច​គេច​ចេញ​ផុត​អំពី​សេចក្តី​ទុក្ខ និង​បាន​ទទួល​នូវ​ពន្លឺសុភមង្គល​ដ៏​ក្រៃ​លែង​ដោយ​សេចក្តី​ស្ងប់​កាយ ស្ងប់ចិត្ត និង​សោមនស្ស ។

២-​ដោយ​បញ្ញា​យល់​ថា ការ​រស់នៅ​ធម្មតា និង​ការ​មាន​ប្រាថ្នា​តិច នាំ​ឲ្យ​មាន​សេចក្តី​ស្ងប់ សេចក្តី​រីករាយ និង​សុភមង្គល ។ ការ​រស់នៅ​ធម្មតា អាច​មាន​ពេលវេលា និង​ការ​សញ្ជឹងគិត​បាន​ច្រើន ដើម្បី​នឹង​ហាត់រៀន​ចំណេះវិជ្ជា​ទូទៅ និង​ព្រះធម៌​វិន័យ ហើយ​អាច​ជួយ​ដល់​អ្នក​ដទៃ​បាន​ទៀត​ផង ។

៣-​យល់​ថា មាន​តែ​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ការ​ព្យាយាម​ប៉ុណ្ណោះ ដែល​អាច​នាំ​ឲ្យ​ទៅ​ដល់​ពន្លឺ​នៃ​ការ​សម្រេច​ផល​ធំធេង​បាន​។ ការ​ខ្ជិលច្រអូស និង​ការ​ឈ្លក់​វង្វេង​ក្នុង​តម្រេក​តណ្ហា ជា​ឧបសគ្គ​ធំ​បំផុត​ចំពោះ​ការ​សិក្សា​លើ​វិជ្ជា​ផ្សេង​ៗ ។

៤-​គឺ​ការ​ដឹង​ថា មាន​តណ្ហា​ច្រើន នឹង​នាំ​មក​នូវ​ទុក្ខ​ក៏​ច្រើន ។ ការ​លំបាក​វេទនា​ទាំងអស់ ពិតជា​កើតឡើង​ពី​តណ្ហា​និង​លោភៈ​នេះ​ជា​មេ​បាប ។

៥-​អវិជ្ជា​ជា​ប្រភព​នៃ​ការ​វិល​កើត​វិល​ស្លាប់ មិន​ចេះ​ចប់​មិន​ចេះ​ហើយ អ្នក​ត្រូវ​តែ​ចង​ចាំ​ជា​និច្ច ចំពោះ​ការ​ស្តាប់ និង​ការ​សិក្សា​ដើម្បី​ពង្រឹង​ការ​យល់​ដឹង និង​សំនួនវោហារ របស់​អ្នក ។

៦-​បុគ្គល​ដើរ​តាម​មាគ៌ា​ធម៌ ពេល​សិក្សា អាច​ពិចារណា​ឃើញ​ថា មនុស្ស​គ្រប់​រូប ទោះបីជា​មិត្តសម្លាញ់​ក្តី ជាស​ត្រូវ​ក្តី សុទ្ធតែ​មាន​សភាព​ដូច​ៗ​គ្នា មាន​សិទ្ធិ​ស្មើ​ៗ​គ្នា និង​មិន​ផ្តន្ទាទោស​ដល់​ជន​ដែល​ប្រព្រឹត្ត​ខុស​ពី​ពេល​មុន​មក និង​មិន​ទាំង​ស្អប់​ដល់​ជន​ដែល​ធ្វើ​ឲ្យ​អន្តរាយ​នា​ពេល​បច្ចុប្បន្ន​គឺជា​អ្នក​តាំង​ចិត្តជា​កណ្តាល ។

៧-​គប្បី​ដឹង​ថា យើង​រស់នៅ​ក្នុង​លោក​នេះ​គួរ​ជួយ​ទូន្មាន និង​សង្គ្រោះ​ដល់​អ្នក​ដទៃ ដូច្នេះ​យើង​មិន​ត្រូវ ជាប់ជំពាក់​ជាមួយនឹង​វត្ថុ​លោកិយ​ទេ បុគ្គល​ដែល​ចាក ចោលផ្ទះ​សម្បែង​ហើយ​ទៅ​បួស មាន​សិទ្ធិ​ទទួល​កម្មសិទ្ធិ តែ​ស្បង់ ចីវរ សង្ឃាដី និង​បាត្រ​១​ប៉ុណ្ណោះ ។ បព្វជិត​អង្គ​នោះ រស់នៅ​តាម​សភាព​ធម្មតា និង​មើលទៅ​សព្វ​សត្វ ទាំងអស់​ដោយ​ក្តី​មេត្តា​ជា​និច្ច ។

ទោះជា​ទៅ​ដល់​ទីណា​កន្លែង​ណា​ក៏​ដោយ ព្រះ​បរម​សាស្តា​តែងតែ​ប្រើ​បញ្ញា​ទាំង​៧​ប្រការ​នេះ ដើម្បី​បើក​ចិត្តគំនិត បើក​ចក្ខុ និង​អប់រំ​អ្នក​ដទៃ​ឲ្យ​មើលឃើញ​ផ្លូវ​នៃ​សុភមង្គល​សម្រាប់​ខ្សែជីវិត​របស់​ខ្លួន ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ