ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សែងហុយផង កណ្តឹងប្រកាសអាសន្នរោទិ៍ទៀត ផ្អើល​ពេញរោងចក្រ​ (មានវីដេ​អូ)

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មានករណី​សង្ស័យ​មកពី​ទុស្សេខ្សែភ្លើង​ ​ទើប​បណ្តាល​ឱ្យ​មានផ្សែងហុយ និង​​មានសំឡេង​កណ្តឹងប្រកាសអាសន្នរោទិ៍​​ក្នុង​រោង​ចក្រកាត់ដេសម្លៀកបំពាក់យីហោ វ៉ាយអូលែត​អីភែរឹល ខេមបូឌា ​បាន​បង្កការ​ភ្ញាក់​ផ្អើល​ដល់​កម្មករនាំគ្នារត់ប្រសេកប្រសាច​ចេញពីក្នុងរោង​ចក្រ ។…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មានករណី​សង្ស័យ​មកពី​ទុស្សេខ្សែភ្លើង​ ​ទើប​បណ្តាល​ឱ្យ​មានផ្សែងហុយ និង​​មានសំឡេង​កណ្តឹងប្រកាសអាសន្នរោទិ៍​​ក្នុង​រោង​ចក្រកាត់ដេសម្លៀកបំពាក់យីហោ វ៉ាយអូលែត​អីភែរឹល ខេមបូឌា ​បាន​បង្កការ​ភ្ញាក់​ផ្អើល​ដល់​កម្មករនាំគ្នារត់ប្រសេកប្រសាច​ចេញពីក្នុងរោង​ចក្រ ។

ហេតុការណ៍​ខាងលើ​នេះ​បានប​ង្កការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​១និង​​​​៤២នាទីរសៀលថ្ងៃទី​​២៦ វិច្ឆិកា ឆ្នាំ​២០១៩ នៅចំណុច​ក្នុងរោង​ចក្រកាត់ដេរ​សម្លៀកបំពាក់​យីហោ វ៉ាយអូលែត​អីភែរឹល ខេមបូឌា តាម​​បណ្តោយ​ផ្លូវ​២០០២ ស្ថិត​ក្នុង​ភូមិ​​ត្រពាំងឈូក សង្កាតអូរបែកក្អម ខណ្ឌសែនសុខ ។

តាមសេចក្តីរាយការណ៍​បា​នបន្ត​ឱ្យដ​ឹង​ថា រោងចក្រកើតហេតុ​ខាងលើ​មាន​កម្មករ​បម្រើការ​ងារ​ចំនួន​១៣០០នាក់​ផងដែរ ហើយ​ក្នុងហេតុការណ៍ខាងលើ​នោះ​ពុំបណ្តាល​ឱ្យ​មានភ្លើងឆេះសន្ធោសន្ធៅនោះទេ គ្រាន់តែ​មាន​ហុយផ្សែង​ និងមានកណ្តឹងប្រកាសអាសន្ន​រោទិ៍ ទើប​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​កម្មករ​នាំគ្នា​​រត់​ប្រសេកប្រសាច​​​ចេញមកក្រៅ​ ។ ​ខណៈនោះ​ក៏មានក្រុមកម្មករ និង​សន្តិសុខនាំគ្នា​ជួយពន្លត់ទាន់ ។ បន្ទាប់ពីកើតហេតុ រោង​ចក្រខាងលើ​ក៏បានផ្អាកការ​ងារ​មួយ​ល្ងាច​ផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ