ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​សំណុំរឿង​បាន​ហើយ! ចិនចាប់ចិនគ្នាឯង​ក្នុងបន្ទប់សណ្ឋាគារ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បើក​ប្រតិបត្តិការ​បំបែកសំណុំរឿង​ជនជាតិ​ចិន​ចាប់ជំរិត​ជនជាតិ​ចិន​ដូច​គ្នា​ទារប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ រហូត​ឈាន​ដល់​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ និង​រំដោះ​ជន​រង​គ្រោះ​បាន​ចំនួន​២​នាក់​នៅ​បន្ទប់​លេខ​៣០៣ ក្នុង​សណ្ឋាគារ​អុីម​ភឺ​រៀល ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បើក​ប្រតិបត្តិការ​បំបែកសំណុំរឿង​ជនជាតិ​ចិន​ចាប់ជំរិត​ជនជាតិ​ចិន​ដូច​គ្នា​ទារប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ រហូត​ឈាន​ដល់​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ និង​រំដោះ​ជន​រង​គ្រោះ​បាន​ចំនួន​២​នាក់​នៅ​បន្ទប់​លេខ​៣០៣ ក្នុង​សណ្ឋាគារ​អុីម​ភឺ​រៀល ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ​​គឺ​​ធ្វើ​ឡើង​ក្រោយ​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ Zheng Gui Hu ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ចិន រាយការណ៍​មក​ថា មាន​ករណី​បង្ខាំង​ធ្វើ​ទារុណកម្ម និង​ជំរិត​ទារប្រាក់​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៥​នាក់​ទៅ​លើ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ចំនួន​២​នាក់​។

ដោយ​មានការ​គោលការណ៍​ពី​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ឯក អ៊ិ​ន បូ​រ៉ា អគ្គស្នងការ​រង​ទទួល​ផែន​នគរបាល​យុត្តិធម៌​, លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ឯក ខេ​ង ម៉េ​ង​ឈាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ចុះ​បង្ក្រាប​ភ្លាម​ៗ ក្រោម​ការ​សម្របសម្រួល​ពី​លោក ខៀវ កូ​ឡា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ក្រោយ​ទទួល​បាន​បទបញ្ជា​ខាងលើ​ភ្លាម​ៗ លោក​វរសេនីយ៍ឯក ខេ​ង ម៉េ​ង​ឈាង បាន​ដឹកនាំ​កម្លាំង​បើក​ការ​ស្រាវជ្រាវ រហូត​កំណត់​បាន​ទីតាំង​លាក់​ទុក​ជន​រង​គ្រោះ​ក្នុង​បន្ទប់​លេខ​៣០៣ នៅ​សណ្ឋាគារ​អុី​ម​ភឺ​រៀល​រួច​ហើយ កម្លាំង​ជំនាញ​ឈាន​ដល់​ការ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ រួម​មាន ១-​ឈ្មោះ Wang Zhao liang អាយុ​៣២​ឆ្នាំ​, ២-​ឈ្មោះ Yi ming អាយុ​៣៦​ឆ្នាំ​, ៣-​ឈ្មោះ Qao wei hao អាយុ​២៨​ឆ្នាំ​, ៤-​ឈ្មោះ Liv da Meng អាយុ​២៨​ឆ្នាំ និង ៥-​ឈ្មោះ Lin Xiao bo អាយុ​៣៤​ឆ្នាំ​។ ក្នុង​នោះ​កម្លាំង​ជំនាញ​រំដោះ​បាន​ជន​រង​គ្រោះ​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ Giong shi Cheng អាយុ​៣២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ Feng Xiao bo អាយុ​៣២​ឆ្នាំ ព្រមទាំង​ដកហូត​សម្ភារ​បាន​មួយ​ចំនួន​។

បន្ទាប់​ពី​បញ្ចប់​ការ​សាកសួរ និង​កសាង​សំណុំរឿង​ចប់​សព្វគ្រប់ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​៥​នាក់​នេះ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ