ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត EU សន្យា​ជំរុញ​អ្នក​វិនិយោគិន​អឺរ៉ុប​មក​ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា​បន្ថែម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​សេនា​វិបុល​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប (EU) បាន​សន្យា​ជំរុញ​អ្នក​វិនិយោគ​គិ​ន​អឺរ៉ុប​មក​ដាក់​ទ​u​នរក​ស៊ី​នៅ​កម្ពុជា​បន្ថែម​ទៀត ។ ក្នុង​ជំនួប​ជាមួយ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​នា​ព្រឹក​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​សេនា​វិបុល​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប (EU) បាន​សន្យា​ជំរុញ​អ្នក​វិនិយោគ​គិ​ន​អឺរ៉ុប​មក​ដាក់​ទ​u​នរក​ស៊ី​នៅ​កម្ពុជា​បន្ថែម​ទៀត ។ ក្នុង​ជំនួប​ជាមួយ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា នៅ​វិមាន​ព្រឹទ្ធសភា ។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​កដោយ​មើលឃើញ​នូវ​កំណើន សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​គួ​ឱ្យ​កត់សម្គាល់ ។ លោកស្រី​ថា តាម​រយៈ​ការ​រីក​ចម្រើន​នេះ​ប្រទេស​កម្ពុជា​នឹង​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ដែល​កសាង​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយទៅជា​ប្រទេស​ដែល មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។

ជាមួយ​គ្នា​នេះ លោក​ជំទាវ​បាន​កោតសរសើរ​ចំពោះ​ការ​កំណែទម្រង់​ជា​ច្រើន និង​ទទួល​បាន​លទ្ធផល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។ លោកស្រី Carmen Moreno បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​ព្រឹទ្ធសភា រដ្ឋសភា ជាមួយនឹង​សហភាព​អ៊ឺ​រ៉ុ​ប​យ៉ាង​ជិត​ស្និត ។ ក្នុង​នោះ​លោកស្រី​បាន​ប្តេជ្ញា​ចិត្ត​ក៏​នឹង​គាំទ្រ​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា ព្រឹទ្ធសភា និង​រដ្ឋសភា​ផង​ដែរ ។ លោកស្រី​បញ្ជាក់​ដោយ​សន្យា​ជួយ​ជំរុញ​ឱ្យ​វិនិយោគិន​អឺរ៉ុប​បន្ថែម​ទៀត​មក​វិ​និ​យោ​នៅ​ប្រទេស​កម្ពុជា ។

ខណៈនោះ​លោកស្រី​ក៏​បាន​កោតសរសើរ​ចំពោះ​ព្រឹទ្ធសភា ដែល​បាន​ពិនិត្យ​ឱ្យ​យោបល់​ច្បាប់​ជា​ច្រើន និង​បាន​នាំមុខ​ក្នុង​ការ​ចុះ​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ពន្យល់​អំពី​ច្បាប់​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ និង​មាន​ជំនឿ​ជឿជាក់​លើ​ការ​អភិវឌ្ឍ និង​គោលនយោបាយ​ថ្នាក់​ជាតិ​។ លោកស្រី Carmen Moreno បាន​បញ្ជាក់​ថា តាម​រយៈ​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី​នឹង​ខិតខំ​រួមចំណែក​ធ្វើ​ឱ្យ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ជាមួយនឹង​សហភាព​អ៊ឺ​រ៉ុ​ប​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។

សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​១៩៩៤ ។ ចាប់តាំងពី​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​មក​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ត្រូវ​បាន​ពង្រឹងពង្រីក​ជា​បន្តបន្ទាប់ ។ ក្នុង​នាម​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​ក្នុង​នាម​សម្តេច​ផ្ទាល់​សម្តេច​ប្រធាន ព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​ចំពោះ​សហភាព​អ៊ឺ​រ៉ុ​ប​ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ឥត​សំណង​លើ​ផែនការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ជាតិ​វិស័យសេដ្ឋកិច្ច សង្គម សម្របសម្រួល​ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល និង​វិស័យ​ជា​ច្រើន​ទៀត ។

ជាមួយ​គ្នា​នេះ ទំហំ​នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប មានការ​កើនឡើង ។ តាម​រយៈ​ជំនួយ​សហប្រតិបត្តិការ​អភិវឌ្ឍ​របស់​សហភាព​អឺរ៉ុប​សម្រាប់​កម្ពុជា និង​ទំហំ​នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​បាន​រួមចំណែក​លើកកម្ពស់​កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា ។ សម្តេច​ប្រធាន​ព្រឹទ្ធសភា បាន​ស្នើ​លោកស្រី Carmen Moreno ជួយ​ចលនា និង​លើកទឹកចិត្ត​អ្នក​វិនិយោគ និង​អ្នក​ទេសចរណ៍​សហភាព​អឺរ៉ុប​មក​បណ្តាក់ទុន​វិនិយោគ និង​ធ្វើ​ទេសចរណ៍​ឱ្យ​កាន់តែ​ច្រើន​បន្ថែម ទៀត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ខិតខំ​កែសម្រួល និង​កាត់​បន្ថយ​នីតិវិធី​ផ្ទៃក្នុង​របស់​ខ្លួន ដើម្បី​សម្រួល​ដល់​អ្នក​វិនិយោគ​ឱ្យ​មាន​ភាព​ងាយស្រួល ។ ទន្ទឹម​នេះ​ប្រទេស​កម្ពុជា​មាន​តំបន់​រមណីយដ្ឋាន​វប្បធម៌​ជា​ច្រើន​កន្លែង និង​តំបន់​អេកូ​ទេសចរណ៍​ជា​ច្រើន​កន្លែង​សម្រាប់​ទាក់​ទា ញ​ភ្ញៀវ​ទេសចរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ