ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បងប្អូន​ណា​បាត់​ម៉ូតូ​ទេ សូម​រួស​រាន់​​ទៅ​អធិ​ការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​​​ប៉ែ​ត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​ម៉ូតូ​ជា​ច្រើន​គ្រឿង​បាន​បាត់​ជា​បន្តបន្ទាប់ ដោយសារ​ចោរ​កាច់​សោ​.​ក​យក​ទៅ​បាត់​នា​ពេល​កន្លង​មក​នោះ ពេល​នេះ​សមត្ថកិច្ច​ចម្រុះ​រដ្ឋបាល និង​ព្រំដែន​គោក បាន​រក​ឃើញ​ទីតាំង​លាក់​ទុក​មួយ​កន្លែង ហើយ​បាន​រឹបអូស​ម៉ូតូ​ចម្រុះ​8​គ្រឿង ក្នុង​នោះ​ក៏​ឃាត់​បាន​ជនសង្ស័យ​៣​នាក់​ផង​ដែរ យក​ទៅ​សួរនាំ​កាលពី​យប់​ថ្ងៃ​ទី​25…

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​ម៉ូតូ​ជា​ច្រើន​គ្រឿង​បាន​បាត់​ជា​បន្តបន្ទាប់ ដោយសារ​ចោរ​កាច់​សោ​.​ក​យក​ទៅ​បាត់​នា​ពេល​កន្លង​មក​នោះ ពេល​នេះ​សមត្ថកិច្ច​ចម្រុះ​រដ្ឋបាល និង​ព្រំដែន​គោក បាន​រក​ឃើញ​ទីតាំង​លាក់​ទុក​មួយ​កន្លែង ហើយ​បាន​រឹបអូស​ម៉ូតូ​ចម្រុះ​8​គ្រឿង ក្នុង​នោះ​ក៏​ឃាត់​បាន​ជនសង្ស័យ​៣​នាក់​ផង​ដែរ យក​ទៅ​សួរនាំ​កាលពី​យប់​ថ្ងៃ​ទី​25 ខែវិច្ឆិកា ឆ្នាំ​2019​។

ទីតាំង​លាក់​ទុក​ម៉ូតូ​ខាងលើ​នេះ គឺ​នៅ​ខាងក្រោយ​ផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ហើយ​ក្នុង​ចំណោម​ម៉ូតូ​ទាំងនេះ មាន​ទាំង​ម៉ូតូ​កង់​បី​1​គ្រឿង​ទៀត​ផង​។ ចំណែក​ជនសង្ស័យ​ទាំង​3​នាក់​ខាងលើ​នេះ រួម​មាន 1-​ឈ្មោះ រន កក្កដា ភេទ​ប្រុស អាយុ​29​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ 2-​ឈ្មោះ ចៅ សុខុម ភេទ​ប្រុស អាយុ​29​ឆ្នាំ និង​3-​ឈ្មោះ ចៅ រិ​ទ្ធី ភេទ​ប្រុស អាយុ​34​ឆ្នាំ​។

តាម​ប្រភព​ពី​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​911 បង្ហើប​ឲ្យ​ដឹង​ថា ខណៈ​កម្លាំង​ចុះ​ល្បាត​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុងភូមិ​សាស្ត្រ ក៏​មាន​ពលរដ្ឋ​បាន​រាយការណ៍​ថា មាន​ម៉ូតូ​1​គ្រឿង​ប្លុង​ចោល​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​មួយ​កន្លែង ក្បែរ​ចំណុច​ហ្គោ​ល​ដឹ​ន​ស្ទូចត្រី​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ពិនិត្យ​ឃើញជាក់ស្តែង បន្ទាប់​មក​ក៏​ទំនាក់ទំនង​សុំ​កម្លាំង​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​ពិនិត្យ​រួម​គ្នា​។

ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ ម៉ូតូ​រក​ឃើញ​មិនមែន​1​គ្រឿង​នោះ​ទេ គឺ​មាន​រហូត​8​គ្រឿង​ឯណោះ ដែល​គេ​គ្រប និង​បិទ​បាំង​ដោយ​ស័ង្កសី ហើយ​ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​ប្រកាស​រក​ម្ចាស់​តែ​ម្តង​។

ទោះជា​យ៉ាងណា ម៉ូតូ​ទាំង​8​គ្រឿង​នេះ សមត្ថកិច្ច​មិន​ទាន់​ប្រាប់​ថា មាន​ម៉ាក​អ្វីខ្លះ​នៅឡើយ​នោះ​ទេ​។ ហើយ​ទាក់ទិន​នឹង​ករណី​នេះ លោក​វរសេនីយ៍ ព្រំ ពិសិដ្ឋ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​នេះ ពិតជា​កើត​មាន​មែន ប៉ុន្តែ​ពេល​នេះ​ទាំង​វត្ថុ​តាង ទាំង​ជនសង្ស័យ កំពុង​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​​ប៉ែ​ត​នៅឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ