ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន និង​កូរ៉េ​កំពុង​រុញ​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា

4 ឆ្នាំ មុន

កម្ពុជា និង​កូរ៉េ​ខាងត្បូង​បាន​ចុះហត្ថលេខា​ទៅ​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ជំរុញ​ដល់​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ ។ យោង​តាម​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា បាន​ឲ្យ​ដឹង​ថា ការ​ចុះហត្ថលេខា​រវាង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​ប៊ូ​សាន​ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​រំលឹក​អនុស្សាវរីយ៍​រវាង​អាស៊ាន…

កម្ពុជា និង​កូរ៉េ​ខាងត្បូង​បាន​ចុះហត្ថលេខា​ទៅ​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ជំរុញ​ដល់​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ ។ យោង​តាម​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា បាន​ឲ្យ​ដឹង​ថា ការ​ចុះហត្ថលេខា​រវាង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​ប៊ូ​សាន​ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​រំលឹក​អនុស្សាវរីយ៍​រវាង​អាស៊ាន និង​កូរ៉េ​ខាងត្បូង ។

កម្ពុជា​រំពឹង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ជួយ​ជំរុញ​បន្ថែម​ដល់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ និង​ការ​វិនិយោគ​កូរ៉េ​នៅ​កម្ពុជា ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៨ ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូ​រ៉ូ​ខាងត្បូង​មាន​ទំហំ​ជា​ទឹកប្រាក់​ចំនួន​ជាង​៧៥០​លាន​ដុល្លារ ដោយ​កើនឡើង​ចំនួន​ជិត​១៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ។ ចំណែក​ចិន​ក៏​កំពុង​តែ​បង្កើន​ល្បឿន​ធ្វើ​ឲ្យ​សម្រេច​កិច្ចព្រមព្រៀង​សេរី​ជាមួយ​កម្ពុជា​ផង​ដែរ ។

នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ខាង​មុខ​នេះ​កិច្ចប្រជុំ​ទៅ​លើ​កិច្ចព្រមព្រៀង​សេរី​នឹង​ត្រូវ​ចាប់ផ្តើម​ឡើង​នៅ​ប្រទេស​ចិន​ដោយ​មានការ​ចូលរួម​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ