ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ប៉ុន្មាន​ភាគរយ​មិន​ទាន់​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ?

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ ហៅ​កាត់​ថា​(IMF) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​២​លាន​នាក់​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ហើយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក៏​បាន​រក​ឃើញ​ថា ៧៦% នៃ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​នឹង​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ។…

រាជធានី​ភ្នំពេញ​៖ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ ហៅ​កាត់​ថា​(IMF) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​២​លាន​នាក់​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ហើយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក៏​បាន​រក​ឃើញ​ថា ៧៦% នៃ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​នឹង​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ។

​ដូច្នេះ​តើ​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​ភាគរយ​ទៀត​មិន​ទាន់​បាន​ប្រើប្រាស់​សេវារ​ហិញ្ញ​វត្ថុ? ​ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក គា បូរាណ បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ប្រចាំ​២០១៩ កាលពី​ថ្មី​ៗ​នេះ​ថា តាម​របាយការណ៍​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) (​ត្រីមាស​ទី​២ ឆ្នាំ​២០១៩) បាន​រក​ឃើញ​ថា​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​២​លាន​នាក់​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ហើយ​ពួក​គេ​អាច​ធ្វើការ​សន្សំ​ប្រាក់ និង​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​នា​ពេល​អនាគត (​សូម​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​ទាំងនោះ​ភាគច្រើន​ពុំ​មាន​គណនី​ក្នុង​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ​ក្នុង​ពេល​អតីតកាល​)​។ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ក៏​បាន​ចាត់​ទុក​ថា បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មានកា​រវិ​វត្ត​ល្អ ដោយ​បញ្ជា​ក់ថាបទ​ពិសោធន៍​នេះ​អាច​ជា​ករណី​សិក្សា​សម្រាប់​ប្រទេស​ផ្សេង​ៗ​នៅ​ក្នុងតំបន់​។

លោក​បាន​បន្ត​ថា យោង​តាម​របាយការណ៍​របស់​ធនាគា​ជាតិ នៃ​កម្ពុជា​នៅ​ឆ្នាំ​២០១៦ ចំនួន​៧៦% នៃ​ប្រជាជន​កម្ពុជា​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ក្នុង​នោះ​៥៩%​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ផ្លូវការ ក្នុង​នោះ SMART PHONE បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រីក​ការ​ប្រើ​បាស់​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ នៅ​ឆ្នាំ​ដដែល​ធនាគារពិភពលោក បាន​ដាក់​ប្រទេស​កម្ពុជា​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កំរិត​ទាប ក្នុង​នោះ SMART PHONE បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រីក​ក្នុង​ការ​ប្រើ​បាស់​សេវា​ហិរញ្ញវត្ថុ​នៅកម្ពុជា​។

​លោក គា បូរាណ បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា ប្រជាជន​កម្ពុជា​ចំនួន​ប្រមា​ន ២៩% ពុំ​ទាន់​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នៅ​ទ្បើ​យ នេះ​ជា​ការ​ប្រឈម​ដែល​ទាមទារ​ឱ្យ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​រាជ្យ​រដ្ឋាភិបាល ប្រតិបត្តិ​ករ និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​។ បើ​តាម​ប្រធាន​សមាគម​រូប​នេះ​គិត​ត្រឹម​ត្រីមាស​ទី​៣​ឆ្នាំ​នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​២,៥​លាន​នាក់​បាន​ប្រើប្រាស់​សេវា​សន្សំ​នៅ​តាម​គ្រឹះស្ថាន​មាន​ទឹកប្រាក់​ប្រមាណ​៣,៥​លាន​ដុល្លារ​អា​មេ​រិ​ក​។

​លោក​ក៏​បាន​សង្កត់ធ្ងន់​ថា គិត​មក​ត្រឹម​ត្រីមាស​ទី​៣ នៅ​ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​ប្រមាណ​២​លាន​គ្រួ​សារបាន​ទទួល​សេវា​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្នុង​នោះ​មាន​ដូច​ជា សេវា​កម្ចី សេវា​សន្សំ សេវា​ផ្ទេរ​ប្រាក់ និង​ទូទាត់​ជាដើម​។ ជាមួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ប្រមាណ ២,៥​លាន​គ្រួ​សារបាន​នឹង​កំពុង​ប្រើប្រាស់​សេវា​សន្សំ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៣,៥​លាន​ដុល្លារ​អា​មេ​រិ​ក​។ វិស័យ​នេះ​បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៦.០០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក តាម​រយៈ​ការិយាល័យ​តំណាង​ប្រមាណ​១.៤០០​កន្លែង និង​មាន​បុគ្គលិក​បម្រើ​ការងារ​សរុប​ប្រមាណ ៣០.០០០​នាក់ នៅ​ទូ​ទាំង​២៥ រាជធានី​-​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

​លោក​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ សមាគម​មាន​សមាជិក​សរុប​ចំនួន​១០៣​គ្រឹះស្ថាន ក្នុង​នោះ​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​៧ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៦៥ គ្រឹះស្ថាន​ភតិសន្យា​ហិរញ្ញវត្ថុ​ចំនួន​៨ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​២៣​។ សមាគម​ក៏​បាន​ដាក់​ឱ្យ​អនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​សំខាន់​ៗ​មួយ​ចំនួន​ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​៖១-)​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​គោលការណ៍​ផ្តល់​ប្រាក់​កម្ចី​ក្រុងព្រះសីហនុ​,២-)​ក្រម​ស្តី​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​មីក្រូហិរញ្ញវត្ថុ​ប្រកបដោយ​សមធម៌​,៣-) គោលការណ៍​គាំពារ​អតិថិជន​របស់ SMART Campaign,៤-) គម្រោង​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អតិថិជន និង​៥-) មូលនិធិ​ទំនាក់ទំនង​ជាដើម​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ