ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​វាយបក​ជន​មួយ​ក្តាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​ម្តាយក្មេក​សម្តេច​ថា «​គ្មាន​គុណធម៌​ និង​សីលធម៌​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង​ថា មេ​ទាំង​កូន​បែប​នេះ​ហើយ​ទើប​នាំ​ដល់​ការ​រលាយ​បក្ស និង​ជាប់គុក ។ ការ​បញ្ជាក់ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង​ថា មេ​ទាំង​កូន​បែប​នេះ​ហើយ​ទើប​នាំ​ដល់​ការ​រលាយ​បក្ស និង​ជាប់គុក ។ ការ​បញ្ជាក់ សម្តេច​តេ​ជោ បែប​នេះ ខណៈ​ដែល​ក្រុមប្រឆាំង​បាន​ប្រើ​ពាក្យ​អសុរោះ និង​គ្មាន​សីលធម៌​ចំពោះ​សម្តេច ចំ​ពេល​សម្តេច​កំពុង​មានទុក្ខ​ដោយសារ​ម្តាយក្មេក​កំពុង​តែ​សង្គ្រោះ​បន្ទាន់ ។

សម្តេច​តេ​ជោ​ហ៊ុន សែន​ខម​មិន​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា បងប្អូន​ជនរួមជាតិ​មើល​ចរិត​ពួក​ជ្រុលនិយម​ដែល​បាន​លើក​ឡើង​ខាងលើ ។ លោក​បញ្ជាក់​ថា ៖«​ខ្ញុំ​ចង់​ប្រាប់​លោក​ថា ពួក​អស់លោក​មិន​អាច​ដឹកនាំ​កុំ​ថា ឡើយ​ដឹកនាំ​ប្រទេស សូ​ម្បី​តែ​ដឹកនាំ​កូន​បក្ស​មួយ ឬ​ភូមិ​មួយ​ក៏​មិន​បាន​ផង ព្រោះតែ​អស់លោក​គ្មាន​គុណធម៌ និង​សីល​ធ​ម៍​» ។ លោក​បន្ថែម​ថា សូម​ដាក់​ចេញ​ជា​សំនួ​រថា ៖ បើ​អស់លោក​មិន​គិតដល់​ម្តាយ​របស់​ខ្លួន​ទៅ​ហើយ តើ​អស់លោក​អាច​ស្រឡាញ់ និង​យកចិត្តទុកដាក់​ដល់​ប្រជាជន​យ៉ាងណា​ទៅ បើ​សូ​ម្បី​តែ​ម្តាយ​ខ្លួនឯង​អស់លោក​មិន​ស្រឡាញ់ និង​យកចិត្តទុកដាក់​ផង​នោះ ។

ម្យ៉ាងទៀត​ពេល​នេះ​ខ្ញុំ​កំពុង​មានទុក្ខ​ពួក​លោក​ចូល​មក​រករឿង​ខ្ញុំ ដូចនេះ​អ្វី​ដែល​ខ្ញុំ​បាន​ចាប់​ពួក​លោក​ញាត់​គុក ពេល​ដែល​ពួក​លោក​ប្រព្រឹត្ត​ខុសច្បាប់ គឺ​សម​ហេតុផល​ណាស់ ។ សម្តេច​បញ្ជាក់​ថា «​ដោយសារ​តែ​ចរិត​ទាំង​មេ ទាំង​កូន​បែប​នេះ​ហើយ ទើប​នាំ​ដល់​ការ​រលាយ​បក្ស និង​ជាប់គុក ព្រោះ​គ្មាន​ស្មារតី​បង្រួម​ជាតិ និង​គិតតែ​រឿង​បំផ្លាញ​ជាតិ​» ។

សូម​ជម្រាប​ថា ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ​ឆ្លើយ​ទៅ​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក Sovannara Som បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ‪​ព្រោះតែ​ម្តាយក្មេក​ធ្វើ​ឲ្យ​ហ៊ុន សែន មិន​បាន​ទៅ​ប្រជុំ​នៅ​កូរ៉េ ? ហ៊ុន សែន ជា​អ្នក​ដឹងគុណ​ដល់​ថ្នាក់​ណ្នឹ​ង​ផង ? ហាហា​គួរ​ឲ្យ​អស់សំណើច​ទេ ‬​។

ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បាន​ម្ចាស់​គណនេយ្យ​ឈ្មោះ Ieng Sreng បាន​ប្រកាស​គាំទ្រ​ការ​លើក​ឡើង​របស់​សម្តេច​ដោយ​បាន​សរសេរ​ខម​មិន​ក្នុង​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា ៖«​ត្រង់​ដែល​ស្គាល់​អ្នក​ណា​ជា​បុព្វការី​ជន អ្នក​បាន​ធ្វើអំពើ​ល្អ​មក​លើ​យើង​មុន​កូន​ខ្មែរ​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ត្រូវ​ដឹង​ហើយ ចង​ចាំ​កត្តញ្ញូ កតវេទី​ជា​ធម៌​ដ៏​ឧត្តម​របស់​កុលបុត្រ​ខ្មែរ​ជា​ធម៌​ដែល​យើង​បដិបត្តិ​ហើយ មិន​ខកបំណង​ក្នុង​ការ​បំពេញ​ភារ​:​កិច្ច​ប្រចាំ​ថ្ងៃ​ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ និង​ទៅ​អនាគត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ