ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ បង្ហាញ​រូប​សង្គ្រោះ​បន្ទាន់​ម្តាយក្មេក​ក្រោយ​ពី​មាន​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​ថា ជា​សះស្បើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​រូប​ម្តាយក្មេក​ពេល​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ការ​បង្ហាញ​រូប​ម្តាយក្មេក​របស់​សម្តេច​តេ​ជោ​បន្ទាប់​ពី​មាន​ហ្វេ​ស​ប៊ុ​កមួយ​បាន​បង្ហោះ​សារ​ថា ម្តាយក្មេក​របស់​សម្តេច​បានជា​សះស្បើយ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​រូប​ម្តាយក្មេក​ពេល​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ការ​បង្ហាញ​រូប​ម្តាយក្មេក​របស់​សម្តេច​តេ​ជោ​បន្ទាប់​ពី​មាន​ហ្វេ​ស​ប៊ុ​កមួយ​បាន​បង្ហោះ​សារ​ថា ម្តាយក្មេក​របស់​សម្តេច​បានជា​សះស្បើយ ។

សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មុន​នេះ​យ៉ាង​ដូច្នេះ​ថា​៖« ម្សិលមិញ​មាន​ហ្វេ​ស​ប៊ុ​កមួយ​បាន​យក​រូបថត​ម្តាយក្មេក​ខ្ញុំ និង​ភរិយា​ខ្ញុំ កាលពី​ឆ្នាំ​២០០៨ គឺ​១១​ឆ្នាំ​មុន​នៅ​មន្ទីរពេទ្យ​សិង្ហ​បូ​រី មក​បង្ហោះ​ធ្វើ​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ​ថា ម្តាយក្មេក​ខ្ញុំ​បានជា​សះស្បើយ ឬ​បាន​ធូរស្រាល​ហើយ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ជួប​ការ​លំបាក​ក្នុង​ការ​បកស្រាយ​ពី​រឿង​ខ្ញុំ​លប់​ចោលការ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន កូរ៉េ មេគង្គ កូរ៉េ​នៅ​ទីក្រុង​ប៊ូ​សាន​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​» ។

សម្តេច​បញ្ជាក់​ថា​«​ខ្ញុំ​សូម​បញ្ជាក់​ថា ស្ថានភាព​ជំងឺ​ម្តាយក្មេក​ខ្ញុំ ស្ថិត​ក្នុង​ដំណាក់​ការ​សង្គ្រោះ​បន្ទាន់ នៅឡើយ ដែល​តម្រូវ​ឱ្យ​កូនចៅ​នៅ​ក្បែរ​គាត់​ជា​និច្ច​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា ខ្ញុំ​សូម​ជូន​រូបភាព​មួយ​ចំនួន​ពី​ម្សិល និង​ព្រឹក​ថ្ងៃនេះ ២៤ និង​២៥ វិច្ឆិកា ២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ