ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​ស្រុក​ព្រៃ​នប់​កំពុង​រង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ជា​បណ្តើរ​ៗ​ហើយ

4 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បា​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន​វាល​រេញ​ប្រាប់​មក​ថា ដោយសារ​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​យូរ​គិត​មក​ត្រឹម​ថ្ងៃ​២៤ ខែវិច្ឆិកា​នេះ ពលរដ្ឋ​នៅ​ទីនោះ​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ជា​បណ្តើរ​ៗ ដោយសារ​ការ​ផ្គត់ផ្គង់​ទឹក​ពី​វិ​ស​យ័​ឯកជន​ដែល​ទទួល​ផ្គត់ផ្គង់​ទឹក​នៅ​វាល​រេញ មាន​ស្ថានភាព​រអាក់រអួល ខ្វះ​ទឹក…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បា​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន​វាល​រេញ​ប្រាប់​មក​ថា ដោយសារ​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​យូរ​គិត​មក​ត្រឹម​ថ្ងៃ​២៤ ខែវិច្ឆិកា​នេះ ពលរដ្ឋ​នៅ​ទីនោះ​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ជា​បណ្តើរ​ៗ ដោយសារ​ការ​ផ្គត់ផ្គង់​ទឹក​ពី​វិ​ស​យ័​ឯកជន​ដែល​ទទួល​ផ្គត់ផ្គង់​ទឹក​នៅ​វាល​រេញ មាន​ស្ថានភាព​រអាក់រអួល ខ្វះ​ទឹក និង​ពេល​ខ្លះ​ទឹក​ដែល​ចែកចាយ​នោះ​ល្អក​ក៏​មាន​ដែរ ។

ដើម្បី​ដោះស្រាយ​ចំពោះ​មុខ​ពលរដ្ឋ​មួយ​ចំនួន​បាន​បង្ខំចិត្ត​ទិញ​ទឹក​ពី​អ្នក​ដឹក​ទឹក​លក់ បំពេញតម្រូវការ​តាម​ផ្ទះ​ជា​បណ្តោះអាសន្ន​ជាមួយនឹង​ការ​ប្រើប្រាស់​បែប​សន្សំ​សំចៃ ។

មន្ត្រី​រដ្ឋបាល​ស្រុក​ព្រៃ​នប់​ថ្លែង​ថា បញ្ហា​នេះ​មាន​មែន ដោយសារ​កន្លែង​ស្តុក​ទឹក​សម្រាប់​បូម​ចែកចាយ​គ្រប់គ្រង​ដោយ​វិស័យ​ឯកជន​នោះ​រីង​ខ្លាំង ស្រប​ពេល​ដែល​ធាតុអាកាស​រាំង​ស្ងួត​គ្មាន​ភ្លៀង​សោះ ។

ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​ដដែល​អះអាង​ថា រដ្ឋបាល​ស្រុក​ព្រៃ​នប់​កំពុង​តាម​ពិនិត្យ​រឿង​នេះ និង​រិះរក​វិធី​ដែល​អាច​ធ្វើ​បាន ដើម្បី​ចាត់ចែង​ដោះស្រាយ​ក្នុង​ករណី​ចាំបាច់ ៕ កែម​សម្រួល​ដោយ ៖ សុ​ឃា​ក់